Danielle ក្រុម NewJeans ប្រឈមការពិន័យ ៨០ លានដុល្លារ ក្រោយ ADOR ប្រកាសបញ្ចប់កិច្ចសន្យា

ក្រុមហ៊ុន ADOR បានជូនដំណឹងដល់សមាជិកក្រុម NewJeans គឺ Danielle អំពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់នាង និងបានប្រកាសពីផែនការប្ដឹងទាមទារការបង់ប្រាក់ពិន័យ និងសំណងយ៉ាងច្រើនមហាសាលពីសមាជិករូបនេះ។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Allkpop។

កាលពីថ្ងៃទី ២៩ ខែធ្នូ ក្រុមហ៊ុន ADOR បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយដោយនិយាយថា ក្រុមហ៊ុនមានការពិបាកក្នុងការបន្តធ្វើការជាមួយ Danielle ក្នុងនាមជាសមាជិកក្រុម NewJeans និងជាសិល្បករ ADOR ដូច្នេះហើយពួកគេបានចេញសេចក្តីជូនដំណឹងអំពីការបញ្ចប់កិច្ចសន្យា។ ទីភ្នាក់ងារនេះបានបន្ថែមថា ពួកគេមានគម្រោងស្វែងរកការទទួលខុសត្រូវតាមផ្លូវច្បាប់ពីសមាជិកម្នាក់នៃក្រុមគ្រួសាររបស់ Danielle និងអតីតនាយកប្រតិបត្តិ Min Hee Jin ដោយលើកឡើងថាពួកគេមានចំណែកធំក្នុងការបង្កជម្លោះ និងពន្យារពេលសកម្មភាព ក៏ដូចជាការវិលត្រឡប់របស់ NewJeans។

មន្ត្រី ADOR ម្នាក់បានពន្យល់ថា Danielle ត្រូវបានគេចោទប្រកាន់ថាបានប្រព្រឹត្តខុសកិច្ចព្រមព្រៀងផ្តាច់មុខរបស់នាង ឬបានចូលរួមក្នុងសកម្មភាពការងារឯករាជ្យ។ ទោះបីជាមានការស្នើសុំកែតម្រូវពីខាងក្រុមហ៊ុនក៏ដោយ ប៉ុន្តែតារាស្រីរូបនេះមិនបានបង្ហាញសកម្មភាពកែតម្រូវណាមួយក្នុងរយៈពេលដែលបានកំណត់ ដែលនាំឱ្យមានការជូនដំណឹងបញ្ចប់កិច្ចសន្យានេះ។ ខណៈពេលដែលចំនួនពិតប្រាកដនៃការពិន័យ និងសំណងមិនត្រូវបានបង្ហាញ ទីភ្នាក់ងារបាននិយាយថា ខ្លួននឹងអនុវត្តតាមរូបមន្តគណនាដែលបានកំណត់ទុកជាមុន។

យ៉ាងណាក៏ដោយ អ្នកជំនាញក្នុងវិស័យបានប៉ាន់ប្រមាណថា ការពិន័យ និងសំណងខូចខាតអាចឡើងដល់ ១០៨ ពាន់លានវ៉ុន (ប្រហែល ៨០ លានដុល្លារអាមេរិក)។ កាលពីខែមុន មេធាវី Ahn Hee Chul មកពីក្រុមហ៊ុនច្បាប់ DLG បានប៉ាន់ប្រមាណថា សមាជិក NewJeans ម្នាក់អាចប្រឈមមុខនឹងការពិន័យរហូតដល់ ១០៨ ពាន់លានវ៉ុន ដោយផ្អែកលើប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ ADOR និងរយៈពេលកិច្ចសន្យាដែលនៅសល់។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា តុលាការអាចកាត់បន្ថយចំនួនទឹកប្រាក់ ប្រសិនបើចាត់ទុកថាអយុត្តិធម៌ហួសហេតុ។

មុននេះ សមាជិក NewJeans ទាំងប្រាំនាក់បានបង្ហាញពីចេតនារបស់ពួកគេក្នុងការបន្តសកម្មភាពក្រុមក្រោម ADOR។ យ៉ាងណាក៏ដោយ បន្ទាប់ពី Danielle ត្រូវបានបញ្ចប់កិច្ចសន្យា សាធារណជននៅតែព្រួយបារម្ភនិងសង្ស័យថាអនាគត NewJeans ដែលនៅសល់សមាជិកតែ ៤ នាក់នោះនឹងត្រូវបន្តទៅមុខបែបណា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *