កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បីបញ្ឈប់ការប្រើប្រាស់នាមត្រកូល ‘Pitt’ តាមផ្លូវច្បាប់។

ផ្អែកតាមឯកសារតុលាការដែលទស្សនាវដ្ដី People ទទួលបានបានបង្ហាញថាបងប្អូនប្រុសស្រីទាំងពីរនាក់បានចុះផ្សាយការប្រកាសស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកនៅលើកាសែតក្នុងស្រុកមួយ ​ជាផ្នែកមួយនៃនីតិវិធីផ្លូវច្បាប់របស់រដ្ឋកាលីហ្វ័រញ៉ា ដែលតម្រូវឱ្យបុគ្គលចង់ប្តូរឈ្មោះ ត្រូវចេញមុខមកលាតត្រដាងពីហេតុផលតាមរយៈសារព័ត៌មាននៅក្នុងតំបន់។

តាមនោះដែរ Maddox វ័យ ២៤ ឆ្នាំ និង Zahara វ័យ ២១ ឆ្នាំ សុទ្ធតែបានបង្ហាញពីឆន្ទៈក្នុងការបញ្ឈប់ការប្រើប្រាស់នាមត្រកូលខាងភាគីឪពុក ដោយបានដាក់ពាក្យបណ្តឹងតវ៉ាជាផ្លូវការ រួមជាមួយការប្រកាសតាមផ្លូវច្បាប់តាមរយៈសារព័ត៌មាន Los Angeles Daily Journal ស្របតាមបទប្បញ្ញត្តិនៃរដ្ឋកាលីហ្វ័រញ៉ា។ ក្នុងនោះ Maddox ដែលជាកូនប្រុសច្បងនិងមានដើមកំណើតខ្មែរបានស្នើសុំប្រើប្រាស់ឈ្មោះថា Maddox Chivan Jolie ខណៈដែល Zahara ស្នើសុំប្រើប្រាស់ឈ្មោះថា Zahara Marley Jolie ទៅថ្ងៃអនាគត។ តាមពិតទៅ អ្នកទាំងពីរក៏មិនបានប្រើប្រាស់នាមត្រកូល Pitt ក្នុងការធ្វើការងារ ឬសកម្មភាពផ្ទាល់ខ្លួនអស់មួយរយៈពេលធំមកហើយដែរ។

បច្ចុប្បន្ន ពាក្យបណ្តឹងតវ៉ារបស់អ្នកទាំងពីរមិនទាន់ត្រូវបានអនុម័តនៅឡើយទេ ព្រោះត្រូវឆ្លងកាត់នីតិវិធីនៃការស៊ើបសួរជាមុនសិន។ ក្នុងនោះ Maddox មានកាលវិភាគឡើងសវនាការស៊ើបសួររឿងប្តូរឈ្មោះនៅថ្ងៃទី ១៤ ខែកញ្ញា ខាងមុខនេះ ហើយបន្ទាប់មកគឺ Zahara ដែលមានកាលវិភាគស៊ើបសួរនៅថ្ងៃទី ២៨ ក្នុងខែដដែល។

កាលពីឆ្នាំ ២០២៤ កន្លងទៅ ប្រភពព័ត៌មានមួយបានលាតត្រដាងអំពីទំនាក់ទំនងរបស់ Brad Pitt ជាមួយកូនៗថា កាលពីដំបូងឡើយ លោកនៅតែអាចទាក់ទងជាមួយតែកូនៗណាដែលមិនទាន់គ្រប់អាយុប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នកូនៗទាំងអស់បានធំដឹងក្តីក្លាយជាមនុស្សពេញវ័យតាមផ្លូវច្បាប់អស់ហើយ។ នៅក្នុងឆ្នាំដដែលនោះដែរ Shiloh ដែលជាកូនស្រីបង្កើត ហើយកាលនោះទើបតែមានអាយុគ្រប់ ១៨ ឆ្នាំ ក៏បានដាក់ពាក្យបណ្តឹងស្នើសុំបញ្ឈប់ការប្រើប្រាស់នាមត្រកូលរបស់លោកដូចគ្នា។

ខណៈអ្នកនាំពាក្យរបស់ Angelina Jolie មិនបានឆ្លើយតបអ្វីអំពីការចុះផ្សាយនេះ ប្រភពជិតដិតម្នាក់របស់ Brad Pitt បានទម្លាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ People ថា៖

«នេះគឺជាលទ្ធផលនៃការបង្កើតភាពរង្គោះរង្គើឱ្យក្មេងៗប្រឆាំងនឹងអាណាព្យាបាល ដែលបានអូសបន្លាយពេលយ៉ាងយូរ។ វាជាការពិតដ៏គួរឱ្យខ្លោចចិត្តជាទីបំផុត ប៉ុន្តែក៏មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលអ្វីដែរ នៅពេលដែលវាជាពេលវេលារាប់ឆ្នាំមកហើយ ដែលអាណាព្យាបាលម្ខាងបានប្រើប្រាស់កូនៗធ្វើជាអាវុធដើម្បីប្រយុទ្ធប្រឆាំងនឹងម្ខាងទៀត ដោយមិនខ្វល់ខ្វាយពីផលវិបាកដែលនឹងកើតឡើងទាល់តែសោះ»។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរឈ្មោះនេះកើតឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ជាច្រើនឆ្នាំអំពីភាពតានតឹងរវាងកូនៗ និង Brad Pitt បន្ទាប់ពីការបែកបាក់ដ៏ជូរចត់របស់លោក និង Angelina Jolie ក្នុងឆ្នាំ២០១៦ ក្រោយរៀបការបានពីរឆ្នាំ និងជាង ១០ ឆ្នាំជាគូស្នេហ៍។ ដំណើរការលែងលះរបស់ពួកគេត្រូវបានបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ ២០២៤ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ



Leave a Reply

Your email address will not be published.Required fields are marked *