មានផ្ទៃពោះភ្លាម ហ៊ិន ច័ន្ទនីរ័ត្ន ចាប់ផ្ដើមវិវឌ្ឍខ្លួនជាអ្នកជំនួញ

ពិធី​ការិនី​ធ្មេញ​ច្រពើស ហ៊ិន ច័ន្ទនីរ័ត្ន ទើប​ទទួល​បាន​កាដូ​ជា​ទី​គាប់​ចិត្ត គឺ​ការ​ពពោះ​កូន​ដំបូង​ដែល​ជា​បំណង​ដ៏​ធំ​បំផុត​របស់​អ្នកនាង និង​ស្វាមី។ មិន​ត្រឹម​តែ​សម​ប្រាថ្នា​បាន​គ្រាប់​ពេជ្រ​ចូល​មក​ក្នុង​ជីវិត​ប៉ុណ្ណោះ​ទេ ហ៊ិន ច័ន្ទនីរ័ត្ន ក៏​បាន​ក្លាយ​ជា​អ្នក​ជំនាញ​ស្រី​ម្នាក់​ផង​ដែរ ដោយ​ឥឡូវ​​ក្លាយ​ជា​ម្ចាស់​ផលិតផល​ថែរក្សា​សម្រស់​ម្នាក់​ផង​ដែរ។

តារា​ស្រី​ដ៏​ផូរផង់ ហ៊ិន ច័ន្ទនីរ័ត្ន មាន​រូប​ឆោម​ស្អាត​ល្អល្អះ និង​ស្បែក​ស្រស់​ថ្លា​តាំង​ពី​ដើម​ឡើយ ហើយ​ក៏​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​​​ផ្ចិតផ្ចង់ គិតគូរ​ដល់​ការ​ថែទាំ​រូប​សម្រស់​ខ្លាំង។ ព្រោះ​តែ​សម្រស់​ស្អាតពី​ធម្មជាតិ​បែបនោះ​ហើយ​ទើប Freshie Girls រដូវ​កាល​ទី៦ ក្លាយជា​តារា​ស្រី​ម្នាក់​​​ទទួល​បាន​ការងារ​​ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន​ថែរក្សា​សម្រស់​ ​ផលិតផល​គ្រឿង​សម្អាង និង Skincare ជាច្រើន​ទាំង​ផលិតផល​ក្រៅ​ស្រុក ព្រម​ទាំង​ក្នុង​ស្រុក។

ក្រោយ​ឈរ​ឈ្មោះ​ជា​តារា​ស្រី​ដែល​តំណាង​ឲ្យ​ផលិតផល​ថែរក្សា​សម្រស់​មក​ជាច្រើន​ឆ្នាំ​ហើយ​នោះ ដល់ពេល​តារា​ស្រី​វ័យ ៣៤ ឆ្នាំ​រូប​នេះ ជា​ម្ចាស់​ផលិតផល​ខ្លួនឯង​វិញ​ម្ដង ហើយ​គ្រាន់តែ​ប្រកាស​ពី​មុខ​ជំនួញ​ថ្មី​ភ្លាមក៏​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​គាំទ្រ និង​មិត្ត​រួម​អាជីព​ផង​ដែរ បន្ទាប់ពី​អ្នកនាង​ប្រកាស​ពី​រូបភាព ព្រម​ទាំង​វីដេអូ​មួយ​ចំនួន​ជា​ផលិតផល​ផ្ទាល់​ខ្លួន។

Beauty By Niroth គឺជា​ផលិតផល​របស់​តារា​សម្ដែង និង​ពិធី​ការិនី ហ៊ិន ច័ន្ទនីរ័ត្ន ដែល​នាង​ខិតខំ​សម្ងំ​សម្រិតសម្រាំង ដើម្បី​សុខភាព​សម្រស់។ ចាប់តាំង​ពី ហ៊ិន ច័ន្ទនីរ័ត្ន បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី ដែល​ជា​មន្ត្រី​ធំ​ម្នាក់​មាន​មុខមាត់ តារា​ស្រី​រូប​នេះ​ទទួល​បាន​ការ​ស្រលាញ់​ពី​ស្វាមី និង​គ្រួសារ ព្រម​ទាំង​អ្នក​គាំទ្រ​ខ្លាំង​ជា​មុន​ទៀត​ផង៕

រូបភាព៖ Beauty By Niroth និង Channiroth Hin



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *