ថ្មីៗ នេះ មហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងចំពោះតារាសម្ដែងវ័យក្មេង Shin Seung Ho ជាពិសេសគឺការងាររបស់លោកមុនក្លាយខ្លួនជាតារាសម្ដែង។

កាលពីច្រើនឆ្នាំមុន លោកត្រូវបានគេរកឃើញថាធ្លាប់ធ្វើជាអង្គរក្សម្នាក់ ហើយកាលនោះ លោកបានធ្វើជាអង្គរក្សការពារសុវត្ថិភាពដល់ក្រុមចម្រៀងនារីរបស់ផលិតកម្ម SM គឺ Red Vevet។ ជារឿងចៃដន្យនោះ បន្ទាប់ពីចាប់យកជាអាជីពសម្ដែងលោកក៏មានឱកាសរួមការងារជាមួយ Irene ជាសមាជិករបស់ក្រុមចម្រៀងនារី Red Vevet។



មែនទែនទៅ អ្នកទាំងពីរបានសហការរួមគ្នាតាំងពីឆ្នាំ ២០២១ មកម្ល៉េះគឺរឿង “Double Pretty”។ រយៈពេលពីរឆ្នាំក្រោយមកទើបមហាជនចាប់អារម្មណ៍ និងស្វែងរករូបភាពឃើញថា លោកធ្លាប់ជាអង្គរក្សរបស់ក្រុមចម្រៀងស្រី Red Vevet។ មហាជនជាច្រើនក៏បានសរសើរតារាប្រុសរូបនេះផងដែរពីការអភិវឌ្ឍខ្លួនយ៉ាងល្អពីអង្គរក្សមកជាតារាសម្ដែងហើយរូបលោកពិតជាធ្វើបានយ៉ាងល្អ។

គួរបញ្ជាក់ផងដែរថា តារាប្រុស Shin SeungHo ចាប់ផ្ដើមមានភាពល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍ច្រើនក្រោយបង្ហាញខ្លួនក្នុងរឿងភាគកូរ៉េល្បី “Alchemy Of Soul” ដោយសម្ដែងជាតួអង្គ Go Won ៕
























Account
Security
Favourite Content