មុនដាច់ឆ្នាំ មកស្គាល់ក្រុមខេប៉ុបទាំង ​៩ ដែលផ្ដើមអាជីពនៅក្នុងឆ្នាំ ២០២៤នេះ

នៅក្នុងមួយឆ្នាំៗក្រុមហ៊ុនចម្រៀងរបស់កូរ៉េខាងត្បូង តែងតែបញ្ចេញនូវសិល្បករខេប៉ុបក្រុមថ្មីៗរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណៈពីជុំវិញពិភពលោកដែលជាអ្នកនិយមស្ដាប់តន្រ្តីប៉ុបពីប្រទេសអាស៊ីមួយនេះ។ ដូចគ្នាដែរ នៅក្នុងឆ្នាំនេះ មានក្រុមចម្រៀងខេប៉ុបទាំងប្រុសទាំងស្រីមិនតិចក្រុមនោះទេ ដែលបានចាប់កំណើតនៅក្នុងវិស័យតន្ត្រីខេប៉ុប។ ខាងក្រោមនេះជាក្រុមខេប៉ុបទាំង ៨ ដែលបានចាប់ផ្ដើមប្រឡូកអាជីពសិល្បៈនៅក្នុងឆ្នាំ ២០២៤ ៖​

១. DXMON

នៅដើមឆ្នាំ២០២៤ ជាពេលវេលាដែលក្រុមចម្រៀងបុរស DXMON បានចាប់ផ្ដើមចេញដំណើររបស់ខ្លួនជាមួយនឹងអាល់ប៊ុមដំបូង “Hyperspace” នៅថ្ងៃទី១៧ ខែមករា។ ដំបូងឡើយ សិល្បកររបស់ផលិតកម្ម SSQ Entertainment មួយនេះ មានសមាជិកសរុបចំនួន ៦នាក់ រួមមាន Minjae, Seita, Hee, Tk, Rex និង Jo ក៏ប៉ុន្តែក្រោយពី Jo បានសម្រេចចាកចេញពីក្រុមដោយសារបញ្ហាសុខភាពកាលពីខែកញ្ញា ទើបតម្រូវឱ្យ DXMON នៅសល់គ្នាតែ ៥នាក់ប៉ុណ្ណោះ។

២. TWS

នៅចុងខែមករា ពោលគឺនៅថ្ងៃទី២២ PLEDIS Entertainment បានបញ្ចេញនូវក្រុមខេប៉ុបបុរសថ្មី ឈ្មោះ TWS ជាមួយនឹងសមាជិក៦រូប ដូចជា Shinyu, Dohoon, Youngjae, Hanjin, Jihon និង Kyungmin។ អាល់ប៊ុមដែលផ្ដើមកំណើតរបស់ក្រុមចម្រៀងដែលមានឈ្មោះពេញថា​ “TWENTY FOUR SEVEN WITH US” ជាប្រភេទអាល់ប៊ុមខ្នាតតូចដែលមានឈ្មោះថា “Sparkling Blue”។

៣. ILLIT

ILLIT ជាក្រុមចម្រៀងស្រីថ្មីរបស់ HYBE ប្រចាំឆ្នាំ ២០២៤នេះតែម្ដង។ ជាមួយនឹងសមាជិកសរុបចំនួន ៥នាក់ គឺ Yunah, Munju, Moka, Wonhee, និង Yunah អ្នកទាំង ៥បានចេញអាល់ប៊ុលដំបូងរបស់ខ្លួន “Super Real Me” កាលពីថ្ងៃទី២៥ ខែមីនា។

គួរបញ្ជាក់ផងដែរថា ILLIT បានបេក្ខនាទីដែលទទួលជ័យជម្នះពីកម្មវិធី R U Next? ក្រោមការសហការណ៍របស់ HYBE និង JTBC ដោយឈ្មោះរបស់ក្រុមមួយនេះកើតចេញពីការបូកពាក្យ “I Will” និង “It” ចូលគ្នា។

៤. Rescene

មានសមាជិកទាំងអស់ ៥នាក់ គឺ Woni, Liv, Minami, May និង Zena ក្រុម Rescene បានចេញប្រឡូកអាជីពជាអ្នកសិល្បៈពេញឈ្មោះតាមរយៈអាល់ប៊ុម “Re:Scene” កាលពីថ្ងៃទី២៦ ខែមីនា។ តែជាក់ស្ដែង ក្រុមចម្រៀងនារីរបស់ The MUZE Entertainment មួយនេះ ក៏ធ្លាប់ចេញចម្រៀងរួមគ្នាពីមុនមកផងដែរ ជាមួយនឹងបទដែលមានចំណងជើងថា YoYo។

៥. Candy Shop

មួយថ្ងៃបន្ទាប់ពី Rescene ពេញអាល់ប៊ុម​ ពោលគឺថ្ងៃទី២៧ ខែមីនា Candy Shop ក៏បានបញ្ចេញអាល់ប៊ុមទីមួយរបស់ខ្លួនដូចគ្នា នោះគឺអាល់ប៊ុម Hashtag#។ សមាជិកក្រុមទាំងអស់មានគ្នា ៥នាក់រួមមាន Soram Yuina, Sui, Julia និង Sarang តែបច្ចុប្បន្ននេះ Yuina បានផ្អាកសកម្មភាពជាក្រុម ដោយ Brave Entertainment ប្រាប់ថា នាងមានបញ្ហាសុខភាព។

គួរបញ្ជាក់ផងដែរថា អត្ថន័យរបស់ឈ្មោះក្រុមមួយនេះមិនមែនមានន័យត្រង់ដូចជាពាក្យ “Candy Shop” ឬ “ហាងលក់ស្ករគ្រាប់” នោះទេ តែពាក្យថា “Candy” កើតចេញពីពាក្យ “Catch and Draw Youth” ដែលមានន័យថា ប្រមែប្រមូលភាពជាយុវវ័យរួចចាប់ផ្ដើមគូរវាសវា។

៦. BabyMonster

បើទោះបីជាធ្លាប់មានស្នាដៃបញ្ចេញមកពីមុខខ្លះហើយក៏ពិតមែន​ តែពេលវេលានៃសកម្មភាពក្រុមជាផ្លូវការរបស់ BabyMonster គឺទើបតែចាប់ផ្ដើមនៅថ្ងៃទី១ ខែមេសានេះទេ ជាមួយនឹងអាល់ប៊ុមដែលមានឈ្មោះថា BABYMONS7ER។ ក្រោមការគ្រប់គ្រង់របស់ YG ក្រុមចម្រៀងស្រីមួយនេះមានលក្ខណៈពិសេសត្រង់ថា គ្មានសមាជិកក្រុមណាម្នាក់ជាមេក្រុមផ្ដាច់មុខនោះទេ តែសមាជិកទាំង ៧ គឺ Ruka, Pharita, Asa, Ahyeon, Rami, Rora និង Chiquita ត្រូវរួមដៃគ្នាដឹកនាំក្រុមទៅមុខ។

៧. Big Ocean

ការបង្កើតក្រុមចម្រៀង​ Big Ocean ជាប្រវត្តិសាស្ត្រថ្មីដែលវិស័យខេប៉ុបមិនធ្លាប់ប្រទះកន្លងមក ដោយសារតែសមាជិកទាំង ៣ គឺ Chayeon, Hyunjin និង Jiseouk សុទ្ធតែជាបុគ្គលដែលជួបនឹងបញ្ហាក្នុងកាស្ដាប់ឮទាំងអស់គ្នា។ ស្ថិតនៅក្រោមផលិតកម្ម PARASTRA Entertainment អ្នកទាំង ៣មានគោលបំណងចង់បង្កើតប្រភេទចម្រៀងថ្មីដែលមានឈ្មោះថា “S-pop” ឬ Sign language pop ជាប្រភេទចម្រៀងដែលប្រើប្រាស់ភាសាសញ្ញារបស់កូរ៉េ (KSL) ភាសាសញ្ញារបស់សហរដ្ឋអាមេរិក (ASL) និង ភាសាសញ្ញាសកល (IS) មកចងក្រងជាភាសាចម្រៀង។

ត្បិតម្នាក់ៗត្រូវកាឧបករណ៍ជំនួយក្នុងការស្ដាប់ក៏ពិតមែន​ តែ Big Ocean បានចាប់ផ្ដើមអាជីពជាសិល្បកររបស់ខ្លួននៅថ្ងៃទី២០ ខែមេសា ជាមួយនឹងចម្រៀងដែលមានចំណងជើងថា “Glow”។

៨. Katseye

Katseye ជាក្រុមចម្រៀងស្រីដែលមានភាពលេចធ្លោខ្លាំង ត្រង់ភាពចម្រុះជាតិសាសន៍របស់សមាជិកក្រុម។ ជាក់ស្ដែង Sophia មានដើមកំណើតជាជនជាតិ ហ្វីលីពីន, Manon ជាកូនកាត់ ៣សាសន៍ ស្វីស-អ៊ីតាលី-ហ្គាណា, Daniella ជាកូនកាត់ វ៉េណេស៊ុយអេឡា-គុយបា, Lara ជាជនជាតិ ឥណ្ឌា, Megan ជាកូនកាត់ ចិន-សិង្ហបុរី-អាមេរិក និងសមាជិកដែលជាជនជាតិកូរ៉េតែម្នាក់គត់ គឺ Yoonchae។

អ្នកទាំង ៦បានបញ្ចេញអាល់ប៊ុមទី ១ “SIS” នៅក្នុងថ្ងៃទី២៨ ខែមិថុនា ដោយក្រុមចម្រៀងខេប៉ុបប្រចាំការនៅក្នុងសហរដ្ឋអាមេរិកមួយនេះ ជាក្រុមចម្រៀងដំបូងបង្អស់នៅក្នុងកិច្ចសហការរវាងផលិតកម្មកូរ៉េខាងត្បូង HYBE និង Geffen Records របស់អាមេរិក។ សមាជិក Katseye ជាបេក្ខនារីចុងក្រោយ ក្នុងចំណោមបេក្ខជន ១២ម៉ឺននាក់មកពីជុំវិញពិភពលោក ក្នុងកម្មវិធី The Debut: Dream Academy។

៩. MEOVV


ស្ថិតនៅក្រោមផលិតកម្ម The Black Label សិល្បករស្រីចំនួន ៥រូប Sooin, Gawon, Anna, Narin និង Ella បានបង្ហាញខ្លួនជាក្រុមចម្រៀងនារីថ្មីដែលមានឈ្មោះថា Meovv។ សម្រាប់បទចម្រៀងដំបូងរបស់ពួកនាងដែលមានចំណងថា Meow បានចេញផ្សាយកាលពីថ្ងៃទី៦ ខែកញ្ញា ក្លាយជាក្រុមចម្រៀងកូនពៅដែលបានចាប់ផ្ដើមអាជីពនៅក្នុងវិស័យខេប៉ុបចុងក្រោយគេនៅក្នុងឆ្នាំនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *