កំពុងពេញល្បី តារាខេប៉ុប ៧ ក្រុមប្រកាសរំសាយក្រុមភ្លាមៗ ធ្វើឲ្យអ្នកគាំទ្រសោកស្ដាយខ្លាំង

ច្រើនឆ្នាំមកនេះ ក្រុមខេប៉ុបជាច្រើនត្រូវបានបង្កើតថ្មី នាំយកអ្វីដែលថ្មីប្លែកមកជូនអ្នកគាំទ្រ និងធ្វើឲ្យអ្នកគាំទ្រហាក់មានអារម្មណ៍សប្បាយរីករាយព្រមទាំងរំភើបយ៉ាងខ្លាំង។ ស្របពេលជាមួយគ្នា ក្រុមចម្រៀងជាច្រើនក៏បានប្រកាសរំសាយក្រុមជាបន្ដបន្ទាប់ និងធ្វើឲ្យអ្នកគាំទ្រស្ដាយពីសមត្ថភាព និងកេរ្ដិ៍ឈ្មោះដែលខំសាងផងដែរ។ ខាងក្រោម ជាក្រុមខេប៉ុបទាំង ៩ ដែលប្រកាសរំសាយក្រុមចំពេលកំពុងមានភាពល្បីល្បាញខ្លាំង៖

១.2NE1

2NE1 អាចត្រូវបានគេចាត់ទុកជាក្រុមនារីជំនាន់ទី ២ ដែលមានភាពល្បីល្បាញខ្លាំង។ ក្រុមនេះបានបញ្ចេញសកម្មភាពជាក្រុមចាប់តាំងពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៤ និងបានឈរនៅលើកំពូលតារាងជាបន្តបន្ទាប់ជាមួយនឹងបទចម្រៀងរបស់ខ្លួន។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះ គឺក្រុមចម្រៀងបានប្រកាសពីការរំសាយក្រុមក្នុងឆ្នាំ ២០១៦។ អ្វីដែលធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង បើតាមការបញ្ជាក់ពីសមាជិកម្នាក់ ការរំសាយក្រុមនេះគឺពួកគេមិនបានដឹងឡើយតែវាជាការសម្រេចចិត្ដរបស់ផលិតកម្ម YG។

២.SISTAR

បន្ទាប់ពីការបង្ហាញខ្លួនដំបូងរបស់ពួកគេក្នុងឆ្នាំ ២០១០ ក្រុមចម្រៀងស្រីដែលមានសមាជិក ៤ រូបរបស់ Starship Entertainment បានបន្តកើនឡើងនូវប្រជាប្រិយភាពរបស់ខ្លួនឥតឈប់ឈរ។ ស្របពេលដែលអ្នកគាំទ្រ និងមហាជនជាច្រើនគិតថាក្រុមចម្រៀងនេះមានភាពល្បីល្បាញ និងចាក់គ្រឹះរឹងមាំក្នុងវិស័យខេប៉ុប ស្រាប់តែ SISTAR ប្រកាសរំសាយក្រុមក្នុងឆ្នាំ ២០១៧។ សមាជិក SISTAR ធ្លាប់បានលើកឡើងថា ការរំសាយក្រុមគឺមានការយល់ស្របពីសមាជិកម្នាក់ៗ ហើយពួកគេក៏មិនមានការស្ដាយក្រោយចំពោះការសម្រេចចិត្ដនេះដែរ គ្រាន់តែពេលខ្លះមានអារម្មណ៍នឹករឭកដល់ក្រុមធ្លាប់ឡើងច្រៀងសម្ដែងរួមគ្នា។

៣. I.O.I

IOI គឺជាក្រុមបង្កើតដោយ MNET តាមរយៈការប្រកួតកម្មវិធី Produce 101។ សមាជិកទាំង ១១ ពិតជាមានទេពកោសល្យ និងស្រស់ស្អាតខ្លាំង។ បើទោះជាក្រុមចម្រៀងនេះមានភាពល្បីល្បាញខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្ដែពួកគេត្រូវបង្ខំចិត្ដដើរបែកផ្លូវគ្នា ដោយសាររយៈពេលកុងត្រាចេញច្រៀងជាក្រុមមានកាលកំណត់គឺ ១ ឆ្នាំប៉ុណ្ណោះ។

៤. Seo Taiji និង Boys

Seo Taiji, Yang Hyun Suk និង Lee Juno បានរួមគ្នាបង្កើតក្រុម Seo Taiji and Boys ក្នុងឆ្នាំ ១៩៩១។ ក្រុមនេះឈានដល់កម្រិតកំពូល និងជាក្រុមចម្រៀងខេប៉ុបជំនាន់ទី ១ ដែលមានភាពល្បីល្បាញខ្លាំង។ ក្រុមនេះក៏ដើរបែកផ្លូវគ្នា ក្រោយ Seo Taiji ប្រកាសចូលនិវត្តន៍នៅឆ្នាំ ១៩៩៦។ អ្នកគាំទ្រជាច្រើនពិតជាមានការសោកស្ដាយ តែក៏គោរពដល់ការសម្រេចចិត្ដរបស់សមាជិកក្រុម។

៥. H.O.T

ក្រុមបុរសដ៏ល្បីល្បាញ H.O.T. ទទួលបានជោគជ័យយ៉ាងខ្លាំងពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១។ ផលិតកម្ម SM Entertainment បានប្រកាសរំសាយក្រុមចម្រៀងមួយនេះនៅក្នុងឆ្នាំ ២០០១ ក្រោមហេតុផលការមិនយល់ស្របនឹងគ្នាចំពោះការបន្ដកុងត្រា។ ការរំសាយក្រុម H.O.T. ធ្វើឲ្យអ្នកគាំទ្រខេប៉ុបជាច្រើនមិនសប្បាយចិត្ដ និងមានអ្នកគាំទ្រខ្លះដល់ថ្នាក់ធ្វើបាតុកម្មនៅឯផលិតកម្ម SM ទៀតផង។

៦. X1

X1 ជាក្រុមបង្កើតឡើងដោយកម្មវិធី Produce 101។ ក្រុមចម្រៀងមួយនេះពិតជាទទួលបានការគាំទ្រខ្លាំង បន្ទាប់ពីបានបង្ហាញខ្លួនជាសាធារណៈ។ តែក្រោយមកក៏ត្រូវគេរកឃើញថា ការប្រកួតមានការបន្លំ និងគ្មានភាពយុត្ដិធម៌សម្រាប់អ្នកប្រកួតផ្សេងទៀត។ កម្មវិធីត្រូវបានរាយការណ៍ថា មានការស៊ីសំណូក និងបានកំណត់យកអ្នកឈ្នះរួចរាល់ទៅហើយ។ រឿងអាស្រូវដ៏ធំនេះធ្វើឲ្យក្រុមចម្រៀង X1 សម្រេចចិត្ដប្រកាសរំសាយក្រុមចោល។

៧. Miss A

ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥ ក្រុមចម្រៀងស្រីរបស់ JYP Entertainment គឺ Miss A ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង និងតែងជាប់ចំណាត់ថ្នាក់ខ្ពស់ជានិច្ចនៅលើតារាងបទចម្រៀង។ តែក្រុមចម្រៀងមួយនេះ ចាប់ផ្ដើមដល់ផ្លូវបំបែកក្រោយសមាជិកមួយចំនួនសម្រេចចិត្ដចាកចេញពីផលិតកម្ម JYP ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក