ធ្លាប់ល្បីខ្លាំង តែក្រុមចម្រៀងខេប៉ុប ៧ នេះមានវាសនាអភ័ព្វត្រូវក្រុមហ៊ុនមិនអើពើ ចុងក្រោយបានត្រឹមចែកផ្លូវគ្នាដើរ

ធ្លាប់ជាក្រុមចម្រៀងខេប៉ុបមានភាពល្បីល្បាញ និងទទួលការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រ តែបែរជាត្រូវរំសាយក្រុមដោយសារត្រូវក្រុមហ៊ុនរបស់ខ្លួនមិនអើពើ គ្រប់គ្រងមិនបានល្អ។ ក្រុមចម្រៀងខេប៉ុប ៧ ក្រុមមានវាសនាអភ័ព្វកំពុងពេញល្បីតែបែរជាត្រូវបាត់មុខពីសិល្បៈ៖

១.AfterSchool

Pledis Entertainment ជាផលិតកម្មមួយដែលអ្នកគាំទ្រជាច្រើនលើកឡើងថា ខ្វះភាពគ្រប់គ្រងចំពោះតារាចម្រៀងរបស់ខ្លួន ខណៈក្រុមចម្រៀង After School គឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះមួយ។ ក្រុមចម្រៀងនារីមួយនេះបានបញ្ចេញបទចម្រៀងចុងក្រោយគឺ “First Love”  ក្នុងឆ្នាំ ២០១៣។ បន្ទាប់ពីបង្ហាញសកម្មភាពចុងក្រោយក្នុងប្រទេស ជប៉ុន សមាជិករបស់ After School ចាប់ផ្ដើមប្រកាសដើរចេញពីផលិតកម្មម្ដងម្នាក់។ បើទោះជាមិនទាន់ប្រកាសរំសាយក្រុមជាផ្លូវការ តែសមាជិកដែលនៅសេសសល់គឺមានតែ Nana ម្នាក់គត់។ ក្រុមចម្រៀងមួយនេះគឺមានភាពល្បីល្បាញកំឡុងឆ្នាំ ២០១០ តែការមិនយកចិត្ដទុកដាក់របស់ផលិតកម្មធ្វើឲ្យសមាជិកក្រុមជ្រើសដើរចេញតែម្ដង។

២.B.A.P

មក​ដល់​បច្ចុប្បន្ន អ្នក​គាំទ្រជាច្រើននៅតែមានការខឹងសម្បារជាមួយផលិតកម្ម TS Entertainment ដែលមិន​បាន​មើល​ថែទាំក្រុមចម្រៀងបុរស B.A.P ឲ្យបានល្អនៅពេលពួកគេបង្ហាញខ្លួនលើកដំបូង។ កំឡុងពេលចេញជាផ្លូវការដំបូង  B.A.P ត្រូវបានគេចាត់ទុកជាក្រុមចម្រៀងបុរសថ្មីមួយដែលមានឥទ្ធិពល និងត្រូវគេរំពឹងថាអាចមានភាពល្បីល្បាញប្រហែលក្រុមចម្រៀង BTS និង EXO។ ទោះជាយ៉ាងណាក៏ដោយសារតែការគ្រប់គ្រង និងបែងចែកប្រាក់កម្រៃមិនបានត្រឹមត្រូវធ្វើឲ្យក្រុម B.A.P ធ្លាក់ខ្លួនជាប់ពាក់ព័ន្ធពាក្យបណ្ដឹងប្ដឹងផ្ដល់ជាច្រើនជាមួយផលិតកម្ម។ ជាលទ្ធផល ប្រជាប្រិយភាព B.A.P ធ្លាក់ចុះ ហើយសមាជិកម្នាក់ៗ ក៏សម្រេចដើរចេញពីផលិតកម្ម។

៣.MBLAQ

ក្រុមចម្រៀងបុរស MBLAQ ត្រូវបានបង្កើតឡើងដោយលោក Rain ហើយនៅពេលដែលបង្ហាញខ្លួនដំបូង ក្រុមចម្រៀងមួយនេះពិតជាធ្វើបានល្អ សម្រាប់បទចម្រៀងក៏ហក់ឡើងដល់កំពូលតារាងចម្រៀង។ MBLAQ ជាក្រុមចម្រៀងបុរសដែលមានប្រជាប្រិយភាពមួយផងដែរកំឡុងឆ្នាំ ២០១០ ប៉ុន្ដែដោយសារខ្វះការផ្សព្វផ្សាយ និងការយកចិត្ដទុកដាក់ ធ្វើឲ្យប្រជាប្រិយរបស់ក្រុមចម្រៀងនេះធ្លាក់ចុះម្ដងបន្ដិច។ ការបញ្ចេញចម្រៀងចុងក្រោយរបស់ MBLAQ គឺនៅឆ្នាំ ២០១៥ ហើយក្រុមនេះបានផ្អាកសកម្មភាពតាំងពីពេលនោះមក។

៤.4Minute

Cube Entertainment ក៏ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើនលើកឡើងថា ជាផលិតកម្មគ្មានទំនួលខុសត្រូវ ព្រមទាំងមិនផ្សព្វផ្សាយតារារបស់ខ្លួនឲ្យបានត្រឹមត្រូវ។ សមាជិកទាំងអស់របស់ 4Minute ត្រូវបានរាយការណ៍ថា សុទ្ធតែចង់បន្ដកុងត្រាជាក្រុម តែផលិតកម្មមិនព្រមបន្ដកុងត្រា និងព្យាយាមរកគ្រប់ហេតុផលដើម្បីរំសាយក្រុមមួយនេះចោល។ 4Minute ក៏ជាក្រុមចម្រៀងមួយដែលមិនបានដឹងពីការរំសាយក្រុមពីផលិតកម្មផងដែរ បើតាមសម្ដីសមាជិកពួកគេបានដឹងតាមរយៈរបាយការណ៍ផលិតកម្ម។

៥.2NE1

ការប្រកាសរំសាយក្រុមរបស់ចម្រៀង 2NE1 បានបង្កការភ្ញាក់ផ្អើលដល់ក្រុមអ្នកគាំទ្រខេប៉ុបជាច្រើន។  2NE1 គឺជាក្រុមចម្រៀងមួយក្នុងចំណោមក្រុមដែលលេចធ្លោខ្លាំងបំផុតក្នុងប្រវត្ដិសាស្ដ្រ ខេប៉ុប។ រហូតមកដល់សព្វថ្ងៃនេះ ទោះរំសាយក្រុមក៏ 2NE1 នៅតែមានភាពល្បីល្បាញ ខណៈអ្នកគាំទ្រជាច្រើននៅតែទន្ទឹងរង់ចាំការត្រឡប់មកវិញជាក្រុម។ ការរំសាយក្រុមរបស់ 2NE1 គឺត្រូវបានគេជឿថា មានបញ្ហាផ្ទៃក្នុងដោយ YG មិនផ្ដល់ឱកាស ឬការផ្សព្វផ្សាយឲ្យបានល្អត្រឹមត្រូវដល់ Minzy។ YG មិនអើពើនៅពេល CL បញ្ចេញចម្រៀង និងផ្សព្វផ្សាយនៅ សហរដ្ឋអាមេរិក។ រឿងអាស្រូវរបស់ Park Bom ក៏ត្រូវបានក្រុមហ៊ុនមិនអើពើ ជួយជាបង្អែក។ កំឡុងឆ្នាំ ២០១៥ YG ត្រូវបានក្រុមអ្នកគាំទ្រចោទប្រកាន់យ៉ាងធ្ងន់ធ្ងរថា កំពុងលួចសម្ងំបង្កើតក្រុមចម្រៀងថ្មីដែលមានសម្រស់ស្អាតជាង 2NE1។ ក្នុងឆ្នាំ ២០១៦ YG ក៏ប្រកាសរំសាយក្រុម  2NE1 ទាំងសមាជិកក្នុងក្រុមមិនបានដឹង។ CL ធ្លាប់បានលើកឡើងថា ខ្លួនដឹងពីព័ត៌មានរំសាយក្រុម តាមរយៈបណ្ដាញសង្គម និងមិនបានដឹងជាមុនឡើយ។

៦.Crayon Pop                   

Crayon Pop ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​ចម្រៀងនារីខេប៉ុបមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនឹកស្មានមិនដល់ក្នុងឆ្នាំ ២០១៣ ដោយសារបទចម្រៀង “Bar Bar Bar”។ កំពុងទទួលបានភាពល្បីល្បាញខ្លាំង តែក្រុមហ៊ុន Chrome Entertainment បែរជាមិនអើពើ ឬផ្សព្វផ្សាយក្រុមចម្រៀងមួយនេះឲ្យបានល្អជាងនេះ ធ្វើឲ្យប្រជាប្រិយភាពរបស់ Crayon Pop ធ្លាក់ទៅវិញយ៉ាងឆាប់រហ័ស។ ចុងក្រោយ បានត្រឹមផ្អាកសកម្មភាពលែងបង្ហាញខ្លួនក្នុងវិស័យចម្រៀងខេប៉ុប។  

៧.Miss A

Miss A ជាក្រុមចម្រៀងខេប៉ុបនារីដែលមានភាពល្បីល្បាញខ្លាំងផងដែរ។ ដើមហេតុដំបូងនាំឲ្យមានការផ្អាកសកម្មភាពក្រុមគឺក្រោយសមាជិកមិនបន្ដកុងត្រា។ រហូតដល់ឆ្នាំ ២០២០ Fei ដែលជាសមាជិកម្នាក់របស់ Miss A ក៏បានទម្លាយពីរឿងរ៉ាវពីក្រោយ គឺឱកាសការងារមិនស្មើភាពគ្នា។ នាងបានលើកឡើងថា នៅពេលបញ្ចេញមុខដំបូង រូបនាងមិនសូវមានភាពប៉ិនប្រសប់ក្នុងប្រើប្រាស់ភាសា ទើបធ្វើឲ្យនាងខកខានការឡើងកម្មវិធីផ្សេងៗ ខណៈសមាជិកនីមួយទទួលបានការងារតាមរយៈសមត្ថភាពដែលខ្លួនមាន។ បើយោងតាមប្រភពផ្ទៃក្នុង ភាពល្បីល្បាញរបស់ Suzy លេចធ្លោពេក ធ្វើឲ្យផលិតកម្ម JYP ជ្រើសផ្សព្វផ្សាយសកម្មភាពទោលរបស់ Suzy ច្រើនជាងក្រុម។ ភាពល្បីល្បាញរបស់សមាជិក ឡើងខ្ពស់ដាច់គ្នាពេកធ្វើឲ្យមហាជនជឿថា វាជាផ្នែកមួយដែលធ្វើឲ្យក្រុមមួយនេះលែងមានសកម្មភាព។

ចុះប្រិយមិត្ដយល់យ៉ាងណាដែរ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ