មិនសរសើរមិនបាន! តារា​ស្រីកូរ៉េល្បី ៦ រូបតស៊ូប្រឹងធ្វើការដើម្បីសងបំណុលជំនួសឳពុកម្ដាយ

ជាការពិតមិនមែនជីវិតជាតារាសុទ្ធតែមានភាពស្រណុកសុខស្រួលឡើយ អ្នកខ្លះខំប្រឹងប្រែងធ្វើការទាំងហត់នឿយរកបានប្រាក់ក៏ត្រូវអស់ទៅវិញដោយសារតែដោះស្រាយបញ្ហានានា។ ក្រឡេកមើលតារាស្រីកូរ៉េទាំង ៦ រូបខាងក្រោមសុទ្ធតែត្រូវជាប់ជំពាក់ជាមួយបំណុលឳពុកម្ដាយ ប៉ុន្ដែពួកគេនៅតែទ្រាំតស៊ូ និងរកប្រាក់ដើម្បីដោះបំណុលទាំងនោះ។  

១.Han SoHee

តារាស្រី Han So Hee ដែល​ត្រូវ​បាន​ចិញ្ចឹមបីបាច់ឱ្យធំធាត់ដោយលោកយាយ​បង្កើត​របស់​នាង។ ម្ដាយរបស់នាងបានយកឈ្មោះរបស់នាងទៅខ្ចីប្រាក់ជាច្រើនពីខាងធនាគារ និងអ្នកចងការផងដែរ។  ​នាងត្រូវជាប់ជំពាក់បំណុលជាច្រើនតាំងតែពីនៅវ័យក្មេង និងខិតខំប្រឹងធ្វើការដើម្បីសងបំណុលជួសម្ដាយនាង។ តែម្ដាយរបស់នាងនៅតែបន្ដដើរឆបោកប្រាស់ប្រាក់របស់អ្នកដទៃដោយប្រើប្រាស់ឈ្មោះរបស់នាង។ ទន្ទឹមនេះដែរ ដោយសារបំណុលបន្ដមានជាបន្ដបន្ទាប់ ជាលទ្ធផល តារាស្រី  Han So Hee ក៏បានប្រកាសថានាងមិនជួយសងប្រាក់ជំនួសម្ដាយនាង ដូច្នេះរូបនាងសុំមិនទទួលខុសត្រូវចំពោះទង្វើរបស់ម្ដាយនាងទៀតឡើយ។

២.Sandara Park

មុនពេលមានឈ្មោះល្បីល្បាញដូចសព្វថ្ងៃជីវិតរបស់តារាស្រី Sandara Park ពិតជាមិនស្រួលឡើយ នាងត្រូវចេញរកប្រាក់តាំងពីនៅវ័យក្មេង។ នៅក្នុងបទសម្ភាសន៍ជាមួយខាង The Philippine Star តារាស្រីរូបនេះបានចែករំលែកថា ឪពុករបស់នាងជាជនជាតិកូរ៉េតែបានចាកចេញពីគ្រួសារ។ តែឳពុករបស់នាងបានបន្សល់ទុកនូវបំណុលជាច្រើនដល់នាង ដោយលោកបានបន្លំឱ្យនាងចុះហត្ថលេខាលើឯកសារខ្ចីប្រាក់មួយចំនួនធំដែលកាលនោះនាងមិនដែលស្រមៃថាអាចសងបំណុលទាំងអស់នេះបានឡើយ។

៣.Kim HyeSoo

តួស្រីក្នុងរឿង “Juvenile Justice” តារាស្រី Kim Hye Soo បានធ្លាក់ខ្លួនវេទនាយ៉ាងខ្លាំង ដោយសារតែបំណុលរបស់ម្ដាយរបស់នាង។ នាងត្រូវចេញរកប្រាក់ដើម្បីដោះស្រាយបំណុលទាំងនោះ ប៉ុន្ដែបំណុលទាំងការ ទាំងដើមកាន់តែច្រើនឡើងធ្វើឱ្យនាងមិនអាចមានលទ្ធភាពក្នុងការសង។ ក្នុងឆ្នាំ ២០១២ តារាស្រី Hye Soo បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយម្តាយរបស់នាង ប៉ុន្តែនាងបានបន្តដោះស្រាយសងបំណុលមួយចំនួនដែលមិនទាន់សងអស់។ នៅឆ្នាំ ២០១៩ នាងបានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវមួយទៀតទាក់ទងនឹងបំណុលម្តាយរបស់នាងដែលមានចំនួនរហូតដល់ជិត ១ លានដុល្លារអាមេរិក។ តែយ៉ាងណាមិញ តុលាការកំពូលបានសម្រេចថា តារាស្រី Kim Hye Soo មិនទទួលខុសត្រូវចំពោះបំណុលរបស់ម្ដាយនាងទេ។

៤.Tiffany សមាជិកក្រុម Girls Generation

ឆ្នាំ ២០១៨ គឺជាឆ្នាំដ៏លំបាកសម្រាប់តារា K-pop ស្រី Tiffany Young បន្ទាប់ពីឪពុករបស់នាងត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ ខណៈនាងត្រូវបានមនុស្សជាច្រើនវាយប្រហារដោយសារតែរឿងមួយនេះ។ បើតាមរបាយការណ៍​បាន​បញ្ជាក់​ថា ជនរងគ្រោះ​បាន​ជួប​ប៉ា​របស់​នាង​នៅ​ទីក្រុង​ម៉ានីល​កាលពី​ឆ្នាំ ២០០៧ ជា​កន្លែង​ដែល​គាត់​បាន​ឲ្យ​គាត់​ខ្ចី​ប្រាក់​ចំនួនជាង ២ ម៉ឺនដុល្លារអាមេរិក។ ជារឿយៗ នាងតែងតែត្រូវបានមនុស្សតេមកគំរាមរឿងបំណុលទាំងនេះ។ នាងក៏បានដោះស្រាយបញ្ហានេះ ដោយបានសងបំណុលជួសឳពុករបស់នាង ហើយនាងក៏បានសម្រេចចិត្តផ្តាច់ទំនាក់ទំនងជាមួយឳពុករបស់ខ្លួនតែម្ដង។

៥.Wheein សមាជិកក្រុមចម្រៀង MAMAMOO

Wheein សមាជិក​ក្រុម MAMAMOO ក៏​ជួប​ការ​លំបាក​ក្នុង​ឆ្នាំ ២០១៨ ដោយសារ​តែ​ឪពុក​នាង​ជំពាក់​បំណុល​គេដូចគ្នា។ បកត្រឡប់ទៅឆ្នាំ ២០១២ ឪពុកម្តាយរបស់នាងបានលែងលះគ្នា ហើយនាងក៏មិនបានទាក់ទងអ្វីច្រើនជាមួយឳពុករបស់ខ្លួនដែរ។ តែក្រោយពេលដែលនាងចាប់ផ្ដើមមានឈ្មោះល្បីល្បាញ ឳពុករបស់នាងក៏បានទៅខ្ចីបំណុលគេប្រមាណជិត ២ ម៉ឺនដុល្លារអាមេរិក និងបញ្ជាក់ប្រាប់ថាកូនស្រីរបស់ខ្លួនជាតារាល្បីមានលទ្ធភាពក្នុងការសងប្រាក់។ Wheein បានសុំទោសចំពោះអ្វីដែលបានកើតឡើង ហើយបាននិយាយថា នាងបានព្យាយាមដោះស្រាយរឿងគ្រប់យ៉ាងឱ្យល្អប្រសើរហើយ។

៦. Jo Yeo Jeong

Jo Yeo Jeong តួឯកស្រីក្នុងភាពយន្ដកុនល្បី Parasite បានជាប់ពាក់ព័ន្ធជាមួយបំណុលរបស់ឳពុករបស់នាង។ ឳពុករបស់នាងបានខ្ចីប្រាក់គេចំនួនជិត ២០ ម៉ឺនដុល្លារអាមេរិក  ដោយកុហកថាយកទៅមើលថែទាំជួសជុលផ្ទះ ប៉ុន្ដែនៅពេលដែលត្រូវបង់ប្រាក់ក៏បែរជាទាក់ទងលែងបាន។ ជាលទ្ធផលមិនអាចធ្វើអ្វីបាន នាងត្រូវសងបំណុលជំនួសឳពុករបស់នាង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ