មិនបានធ្វើខុសអ្វីផង តែតារាខេប៉ុប ៥ ដួងនេះបែរជាត្រូវគេស្អប់ច្រើនខ្លាំង

ជាតារាពិតជាមិនស្រួលឡើយតែហ៊ានធ្វើអ្វីតែបន្ដិចតែងជាទីចាប់អារម្មណ៍របស់មហាជន អ្នកខ្លះមិនទាំងបានធ្វើអ្វីខុសធ្ងន់ធ្ងរផងបែរជាត្រូវមហាជនស្អប់ និងដេញតាមរិះគន់ឥតឈប់ឈរ។ ខាងក្រោមនេះជាតារាខេប៉ុប ៥ ដួងដែលត្រូវបានមហាជនស្អប់ច្រើន៖

១.Yeri សមាជិកក្រុម Red Velvet

នៅពេលដែលក្រុមចម្រៀងនារី Red Velvet បង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ ពួកគេមានសមាជិកតែបួននាក់ប៉ុណ្ណោះ ហើយក្រោយមក Yeri ជាសមាជិកម្នាក់ដែលត្រូវបានដាក់ចូលបន្ថែមទៅក្នុងក្រុម។ ដោយ​សារ​តែ​រឿង​នេះ Yeri ត្រូវ​បាន​គេរិះគន់ និងស្អប់ខ្លាំង ព្រមទាំងលើកឡើងថានាងគ្មានសមត្ថភាពឡើយ រូបសម្រស់ក៏ស្អាតសក្ដិសមនៅក្នុងក្រុម។ ខណៈមានមនុស្សមួយចំនួនលើកឡើងថានាងអាចចូលក្នុងក្រុម  Red Velvet សម្អាងទៅលើខ្សែ។ អ្វីដែលកាន់តែធ្វើឱ្យរូបនាងត្រូវបានមនុស្សជាច្រើនមិនចូលចិត្តគឺនៅក្នុងពិធីបុណ្យសពរបស់សមាជិកក្រុម SHINee Jonhyun រូបនាងបានដើរជ្រៀតគេឯងទៅឈរយំយ៉ាងខ្លាំង ជាហេតុធ្វើឱ្យគេលើកឡើងថានាងធ្វើដើម្បីទាមទារចំណាប់អារម្មណ៍។

២.Daewhi សមាជិកក្រុម AB6IX

ដោយសាររលោកមានមាឌតូច និងស្គមតាំងពីដើម បែបនេះលោកតែងតែត្រូវមហាជនរិះគន់ជារឿយៗ ថាមិនទាន់សង្ហាគ្រប់គ្រាន់។ ក្នុងភាគមួយរបស់កម្មវិធី Mnet “Not The Same Person Yoy used To Know” Daewhi បានប្រាប់ថាខ្លួនមានទម្ងន់តែ ៥១ គីឡូប៉ុណ្ណោះ និងមានចង្កេះត្រឹមតែ ២០ អ៊ីញ។ គ្រាន់តែភាគនេះចេញផ្សាយជាផ្លូវការភ្លាម លោកត្រូវគេរិះគន់កាន់តែខ្លាំងថាមិនសមជាមនុស្សប្រុសព្រោះខ្លួនតូចពេក។

៣.Jiwoo សមាជិកក្រុម NMIXX

Jiwoo ទើបតែចេញច្រៀងជាផ្លូវការមិនបានប៉ុន្មានឡើយជាមួយក្រុមចម្រៀងនារី NMIXX។ រូបនាងទើបតែមានអាយុ ១៧ ឆ្នាំ ប៉ុន្ដែដោយសាររូបនាងហាក់មានសាច់បន្ដិចក៏ត្រូវគេលើកឡើងថា មិនចេះថែរក្សារាងរបស់ខ្លួន និងញ៉ាំមិនចេះគិត។ អ្នកខ្លះថែមទាំងបញ្ចេញមតិវាយប្រហារថា បើមិនស្គមស្លីមស្អាតទេកុំឡើងច្រៀង។

៤.Chen សមាជិកក្រុម EXO

រឿងមានស្នេហាជាបម្រាមមួយសម្រាប់ក្រុមចម្រៀងខេប៉ុប ជាពិសេសកាន់តែតឹងរ៉ឹងសម្រាប់ក្រុមតារាដែលល្បីៗ ដូចជា EXO, BTS និងល្បីៗជាដើម។ តែអ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះ Chen បានប្រកាសរៀបការជាមួយមិត្តស្រីក្រៅសិល្បៈថែមទាំងមានកូនទៀត។ ដូច្នេះហើយអ្នកគាំទ្រផ្កាប់មុខជាច្រើនបានស្នើ និងធ្វើបាតុកម្មឱ្យផលិតកម្ម SM ដករូបលោកចេញពីក្រុម EXO។ មែនទែនទៅ លោកតែងតែត្រូវអ្នកគាំទ្រទាំងអស់នោះបញ្ចេញមតិវាយប្រហារជារឿយៗក្នុងបណ្ដាញសង្គម។

៥.Boeun សមាជិកក្រុម CLASS:y

ពីមួយជំនាន់ទៅមួយជំនាន់សមាជិកក្រុមខេប៉ុបកាន់តែមានវ័យក្មេងទៅៗ ជាក់ស្ដែង Boeun មានអាយុត្រឹមតែ ១៤ ឆ្នាំពេលនាងចេញច្រៀងជាផ្លូវការ។ អ្វីដែលធ្វើឱ្យរូបនាងត្រូវគេរិះគន់ខ្លាំងគឺត្រូវគេប្រទះឃើញផឹកទឹកដោះគោពន្លូតកម្ពស់ដើម្បីឱ្យឃើញធំលឿន។ ពួកគេបានលើកឡើងថានាងគួរឱ្យខ្លាច និងក្មេងពេកហើយព្រោះវ័យនេះជាវ័យនាងត្រូវផ្ដោតលើការសិក្សាមិនមែនមករាំច្រៀងស្លៀកលេចលើលេចក្រោមអ៊ីចឹងទេ។

ចុះប្រិយមិត្តយល់យ៉ាងណា?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ