មហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើលជាមួយអាយុរបស់សមាជិកក្រុមចម្រៀងខេប៉ុបនារីនាពេលបច្ចុប្បន្នយ៉ាងខ្លាំង ដោយសមាជិកខ្លះទើបតែមានវ័យ ១៤ ទៅ ១៥ ប៉ុណ្ណោះក៏បង្ហាញខ្លួនជាផ្លូវការចេញច្រៀងបាត់ទៅហើយ។ តែយ៉ាងណាមិញ ពួកគេសុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំង បើនិយាយពីសមត្ថភាពវិញក៏អែមហួសស្ទើរតែមិនចង់ជឿថាពួកគេទើបមានអាយុ ១៤ ទៅ ១៥ ឆ្នាំឡើយ។ តោះទៅមើលថាជានរណាខ្លះ៖
១. Hyein សមាជិកក្រុម NewJeans
ឆ្នាំនេះ Hyein ទើបមានអាយុ ១៤ ឆ្នាំប៉ុណ្ណោះ បច្ចុប្បន្នកំពុងរៀនថ្នាក់មធ្យមសិក្សាឆ្នាំទី ៣ នាងនឹងបញ្ចប់ការសិក្សា និងចូលរៀននៅវិទ្យាល័យនៅឆ្នាំ ២០២៣ នេះ។ នាងបានចេញច្រៀងជាសមាជិករបស់ក្រុមចម្រៀងនារី NewJeans នៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២២ និងជាសមាជិកកូនពៅក្នុងក្រុម។ ជាសមាជិកដែលមានវ័យក្មេងពិតមែនតែនាងក៏ជាសមាជិកម្នាក់ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ថែមទាំងបានក្លាយជាតំណាងផ្សព្វផ្សាយរបស់ប្រេន LV ទៀតផង។
២.Rora សមាជិកក្រុម BABYMONSTER
ឆ្នាំនេះ Rora មានអាយុ ១៥ ឆ្នាំហើយ ថ្វីបើក្រុមចម្រៀងនារី Baby Monster មិនទាន់ចេញជាផ្លូវការប៉ុន្ដែក្រុមចម្រៀងនារីមួយនេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ Rora ជាសមាជិកម្នាក់ដែលត្រូវបានផលិតកម្ម YG ណែនាំកាលពីមួយរយៈមុនថាជាសមាជិកម្នាក់ក្នុងចំណោមសមាជិក ៧ នាក់របស់ក្រុម Baby Monster។ នាងជាសមាជិកដែលច្រៀងពីរោះម្នាក់ រីឯក្បាច់រាំវិញក៏ពូកែមិនធម្មតា។
៣.ChiQuiTa សមាជិកក្រុមBABYMONSTER

មិនខុសពី Rora ដែរ ChiQuiTa ជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារី BABYMONSTER ដែលទទួលបានការចាប់អារម្មណ៍។ ឆ្នាំនេះមានអាយុ ១៣ ឆ្នាំ ប៉ុន្ដែសមត្ថភាពរបស់នាងពិតជាមិនធម្មតាមានសំឡេងពីរោះរណ្ដំ និងអាចរាំបានយ៉ាងល្អ ជាពិសេសនាងត្រូវបានមហាជនលើកឡើងថាជា Lisa ទី ២ ដោយសារតែនាងជាជនជាតិថៃ និងមានស្ទីលស្រដៀង Lisa។
៤.Haeun សមាជិកក្រុម Lapillus
ជាសមាជិកកូនពៅរបស់ក្រុម Lapillus Haeun ពិតជាទទួលបានការគាំទ្រខ្លាំង ដោយសារតែសមត្ថភាពប៉ិនប្រសប់របស់នាងត្រឹមវ័យ ១៤ ឆ្នាំ។ នាងជាសមាជិកដែលពូកែរាំក្នុងក្រុម និងមានសំឡេងពីរោះផងដែរ។
៥.Yeonji សមាជិកក្រុម TripleS
ឆ្នាំនេះ YeonJi មានវ័យ ១៤ ឆ្នាំ ហើយនាងជាសមាជិកដែលទទួលបានការចាប់អារម្មណ៍ខ្លាំងម្នាក់ផងដែរ ដោយសារតែនៅអាយុក្មេងវ័យតែមានសមត្ថភាពប៉ិនប្រសប់៕
























































Account
Security
Favourite Content