តារាកូរ៉េល្បីៗ ទាំងតារាសម្ដែង និងតារាចម្រៀង ដល់ទៅ ៣ គូ បានរៀបចំពិធីមង្គលការចំថ្ងៃតែមួយគឺ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤ ខណៈភ្ញៀវកិត្ដិយស ជាតារាល្បីៗដែរបានចែកជើងគ្នា ទៅចូលរួមកម្មវិធីមង្គលការយ៉ាងសប្បាយរីករាយ។
១.Ryeowook សមាជិកក្រុម Super Junior និង Ari សមាជិកក្រុម Tahiti




តារាប្រុស Ryeowook សមាជិកក្រុម Super Junior បានដឹកដៃមិត្ដស្រី Ari ចូលរោងមង្គលការ និងមានការចូលរួមយ៉ាងច្រើនពីក្រុមគ្រួសារ សាច់ញាតិ និងមិត្ដភក្ដិ ជាពិសេស សមាជិក Super Junior ។ សមាជិកបច្ចុប្បន្នរួមមាន Lee Teuk, Heechul, Yesung, Shindong, Sungmin, Eunhyu, Siwon, DongHae និង Kyuhyun ព្រមទាំងអតីតសមាជិក Hangeng, Kangin, Kibum អមជាមួយសមាជិកក្រុមចម្រៀង Super Junior-M គឺ Zhoumi និង Henry សុទ្ធតែមានវត្ដមាន។
ក្នុងកម្មវិធីមង្គលការ សមាជិក Super Junior ក៏បានច្រៀងចម្រៀងសម្រាប់ដល់ភ្ញៀវដែលបានចូលរួមផងដែរ ដោយពួកគេជ្រើសយកបទចម្រៀងល្បី “Sorry Sorry” មកច្រៀង ដែលធ្វើឲ្យបរិយាកាសកាន់តែរីករាយ។ ពិធីមង្គលការ និងការជួបជុំរបស់ក្រុមចម្រៀង Super Junior ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្ដខ្លាំង។
២. Thunder សមាជិកក្រុម MBLAQ និង Mimi សមាជិកក្រុម Gugudan





ប្អូនប្រុសរបស់តារាស្រី Sandara Park គឺ Thunder សមាជិកក្រុម MBLAQ និងគូដណ្ដឹង Mimi សមាជិកក្រុម Gugudan បានដឹកដៃគ្នាចូលរោងមង្គលសាងគ្រួសារនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤។ អ្នកទាំងពីរបានសេពគប់មើលចិត្ដថ្លើមគ្នាអស់រយៈពេល ៤ ឆ្នាំមកហើយ ទើបសម្រេចចិត្ដរៀបការបង្កើតគ្រួសារ។
សមាជិកក្រុមចម្រៀង 2NE1 គឺ Minzy តារាប្រុសល្បី Seven, សមាជិកក្រុមចម្រៀង Gugudan, តារាចម្រៀងស្រី Gummy, តារាប្រុស Lee Joon សមាជិកក្រុម MBLAQ, តារាចម្រៀងប្រុស Lee ChanWon និងតារាស្រី JeA សមាជិកក្រុម Brown Eyed Girls សុទ្ធតែបានចូលរួមក្នុងពិធីមង្គលការរបស់ Thunder និង Mimi។
៣.Ma DongSeok និង Ye JungHwa





មង្គលការរបស់តារាប្រុស Ma DongSeok និងភរិយា Ye JungHwa មានតារាល្បីៗ ជិតស្និទ្ធជាច្រើនចូលរួម ដើម្បីធ្វើជាសាក្សីដល់គូស្វាមីភរិយាថ្មីថ្មោង មួយគូនេះ។ ក្នុងនោះអ្នកចូលរួមមានដូចជា Rain, BoA, Beak Ji Young, Hong Seok Cheon, Ji Sung, PSY, Jung Ryeo Won, Son Seok Gu, Simon D, Kim JongKook, Lee HongKi និងតារាប្រុស Jay Park។ មង្គលការរបស់អ្នកទាំងពីររៀបចំលក្ខណៈឯកជន សូម្បីតែរូបថតរបស់កូនកំលោះ និងកូនក្រមុំ មិនត្រូវបានបង្ហាញឡើយ។
គួរបញ្ជាក់ថា តារាសម្ដែងកូរ៉េល្បី Ma DongSeok និងភរិយា Ye JungHwa បានប្រកាសពីទំនាក់ទំនងស្នេហាជាផ្លូវការ ចាប់តាំងពីឆ្នាំ ២០១៦ អ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍ ក្នុងឆ្នាំ ២០២១ និងសម្រេចដឹកដៃគ្នាចូលរោងមង្គលនៅឆ្នាំ ២០២៤ ៕
























Account
Security
Favourite Content