មក​ស្គាល់​ស្ត្រី​ខ្លាំង​ ៣រូប​ ជា​តារា​សម្ដែង​ផង​ និង​ជា​អ្នក​វិទ្យាសាស្ត្រ​ផង

នៅ​ក្នុង​សង្គម​ មាន​មនុស្ស​ច្រើន​ខ្លាំង​ណាស់​ដែល​ចេះ​ពហុ​ជំនាញ ឬ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​គឺ​ចេះ​ច្រើន​មុខ​។ ខ្លះ​ចេះ​ជំនាញ​ជា​ច្រើន​ជុំ​វិញ​ឧស្សាហកម្ម​ណា​មួយ ខ្លះ​ទៀត​ចេះ​ជំនាញ​ផ្ទុយ​គ្នា​ស្រលះ​ក៏​មាន តួ​យ៉ាង​ដូចជា​ជំនាញ​វិទ្យាសាស្ត្រ​ និង​ការ​សម្ដែង​។ បើ​គិត​ឲ្យ​ដិត​ដល់​ទៅ​ ជំនាញ​ទាំង​ពីរ​នេះ​សឹង​តែ​គ្មាន​អ្វី​ដូច​គ្នា​ទាល់​តែ​សោះ តែ​ទោះ​យ៉ាងណា​ក៏​មាន​ស្ត្រី​​ ៥រូប​មាន​សមត្ថភាព​​អាច​ធ្វើ​ការ​ទៅ​លើ​ជំនាញ​ ២ដែល​ផ្ទុយ​គ្នា​ស្រលះ​គឺ​ជំនាញ​សម្ដែង និង​វិទ្យាសាស្ត្រ។

១ Hedy Lamarr

កើត​នៅ​ក្នុង​ឆ្នាំ​ ១៩១៣ នៅ​ក្នុង​ប្រទេស​អូទ្រីសHedy Lamarr​ ជា​ក្មេង​ស្រី​ឆ្លាតវៃ​តាំង​ពី​ក្មេង​ ព្រម​ទាំង​មាន​សំណាង​កើត​ក្នុង​ត្រកូល​អ្នកមាន​ស្ដុកស្ដម្ភ​ទៅ​ទៀត។ វា​មិន​ពិបាក​នោះ​ទេ​សម្រាប់​កុមារី Hedy ដោយ​ហេតុ​ថា​នាង​ទទួល​បាន​ការ​បង្រៀន​បែប​ឯកជន​តាំង​ពី​អាយុ​ ៤ឆ្នាំ។ ត្រឹម​អាយុ​ ១០ឆ្នាំ​ Hedy ចេះ​និយាយ​ ៤ភាសា មាន​ជំនាញ​រាំ​ និង​លេង​ព្យ៉ាណូ ហើយ​នៅ​អាយុ​ ២៥ នាង​បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ក្នុង​ភាពយន្ត​ Hollywood របស់​អង់គ្លេស។

Hedy Lamarr ជា​មនុស្ស​មាន​សមត្ថភាព​ខ្ពស់​ និង​សម្រស់​ស្រស់​ស្អាត​ដែល​​គេ​តែងតែ​ហៅ​ថា​តារា​សម្ដែង​ស្រី​ស្អាត​បំផុត​ក្នុង​វិស័យ​ភាព​យន្ត បែរ​ជា​ជួប​នឹង​អាពាហ៍ពិពាហ៍​មិន​សម​ប្រកប ទើប​ក្រោយ​មក​នាង​បាន​ជួប​គូស្នេហ៍​ថ្មី​ Hughes និង​លោក George Antheil ដែល​សុទ្ធ​តែ​ជា​មនុស្ស​ងប់ងុល​នឹង​បច្ចេកវិទ្យា និង​ការ​បង្កើត​ថ្មី ទើប​នៅ​ទី​បំផុត​នាង​ Hedy Lamarr ត្រូវ​បាន​ជំរុញ​ចិត្ត​ឆ្ពោះ​ទៅ​បង្កើត​ឧបករណ៍​បណ្ដាញ​ទាក់ទង​អំឡុង​សង្គ្រាម​លោក​លើក​ទី២។ ការ​បង្កើត​ថ្មី​របស់​ Hedy Lamarr មិន​មែន​មាន​ប្រយោជន៍​នា​សម័យ​នោះ​ទេ តែ​វា​បាន​ក្លាយ​ជា​មូលដ្ឋាន​នៃ​ចរន្ត​ឥត​ខ្សែ​ដែល​អ្នក​វិទ្យាសាស្ត្រ​ជំនាន់​ក្រោយ​អភិវឌ្ឍន៍​បន្ត​ទៅ​ជា​ Wifi, Bluetooth និង​GPS ដែល​មនុស្ស​ប្រើ​សព្វ​ថ្ងៃ​នេះ។

២ Natalie Portman

ជា​តួ​អង្គ​ដ៏​នៅ​សំខាន់​នៅ​ក្នុង​ភាព​យន្ត​ Starwar ជា​​តួឯក​ស្រី​នៅ​ក្នុង​ភាព​យន្ត​កំពូល​វីរបុរស​របស់​ Mavel រឿង​អាទិទេព​ផ្គរ​រន្ទះ​ (Thor) និង​ចូល​​សម្ដែង​ភាព​យន្ត​តាំង​ពី​វ័យ​ក្មេង​ ព្រម​ទាំង​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​អូស្ការ​ Natalie Portman មាន​កេរ្តិ៍ឈ្មោះ​ និង​ល្បី​ល្បាញ​ខ្លាំង​នៅ Hollywood។ ថ្វីត្បិត​តែ​ក្លាយ​ជា​តារា​សម្ដែង​តាំង​ពី​វ័យ​ក្មេង​តែ​ Natalie មិន​ដែល​បោះបង់​ការ​សិក្សា​ចោល ថែម​ទាំង​មាន​សមត្ថភាព​រួម​ចំណែក​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​នាង​ចំនួន​ពីរ​លើក។ ខណៈ​ពេល​រៀន​នៅ​វិទ្យាល័យ​នៅ​ឡើយ Natalie ​​បាន​សហការ​បោះពុម្ព​​ការ​ស្រាវជ្រាវ​​មួយ​នៅ​ក្នុង​កាសែត​នៃ​ការ​អប់រំ​អំពី​សារធាតុ​គីមី ( Journal of Chemical Education)។ ៤​ឆ្នាំ​ក្រោយ Natalie Portman ខណៈ​ពេល​សិក្សា​ផ្នែក​ចិត្តវិទ្យា​នៅ​សកលវិទ្យាល័យ​ នាង​បាន​បោះពុម្ព​ការ​ស្រាវជ្រាវ​មួយ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ខួរក្បាល និង​ការ​អភិវឌ្ឍន៍​នៃ​ខួរក្បាល​របស់​មនុស្ស។

៣ Mayim Bialik

នាង Bialik មានអាជីព​យូរ​អង្វែង​នៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត។ ក្នុង​វ័យ​ជំទង់ នាង​បាន​ដើរ​តួជា​តួឯកក្នុង​រឿង Beaches ឆ្នាំ១៩៨៨ និង​បាន​សម្ដែង​ក្នុង​រឿង Blossom ។ ក្រោយ​មក​នាង​ទទួល​បាន​តំណែង​ជា​តួ​ជា​អ្នកវិទ្យាសាស្ត្រ​សរសៃ​ប្រសាទ​នៅ​ក្នុង​កម្មវិធី​ល្បី Big Bang Theory ។តួ​អង្គ​ដែល​នាង​សម្ដែង​ពិត​ជា​សក្ដិ​សម​នឹង​ Bialik ខ្លាំង​ដោយ​សារ​តែ​នាង​អ្នក​ជំនាញ​ខាង សរសៃប្រសាទ​ពិត​មែន​។

Bialik ទទួល​បាន​ការ​អប់រំ​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​សរសៃ​ប្រសាទ និង​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​វិកលចរិត UCLA។ ចំណែក​ស្នាដៃ​របស់​លោក​ស្រី Bialik​ គឺ​និក្ខេបបទ​ថ្នាក់​បណ្ឌិត​ទៅ​លើ​ទំនាក់ទំនង​នៃ hypothalomic ទៅ​នឹង​អាកប្បកិរិយា​មិន​សមរម្យ ការស្រមើស្រមៃ ការ​បង្ខិតបង្ខំ និង​រោគសញ្ញា Prader-Willi៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត