មានមូលហេតុបែបនេះទើប 2NE1 សម្រេចចិត្តធ្វើការប្រគំតន្រ្ដីសម្រាប់គម្រប់ខួបលើកទី ១៥

ថ្មីៗនេះសមាជិកទាំងបួនរូបនៃកំពូលក្រុមចម្រៀងនារីខេប៉ុបគឺ Park Bom, Sandara Park, CL និង Minzy ត្រូវបានអញ្ជើញឱ្យចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី ‘You Quiz on the Block’ របស់ tvN ដែលចាក់ផ្សាយនៅថ្ងៃទី២៣ ខែតុលា ដោយបានចែករំលែកនូវរឿងរ៉ាវជាច្រើន ជាពិសេសគឺការប្រគំតន្ដ្រីទេសចរណ៍តែម្ដង។

សម្រាប់ការជួបជុំលើកនេះ CL បានឱ្យដឹងថា៖ នៅពេលត្រូវបានរំសាយក្រុមជាផ្លូវការ សមាជិកម្នាក់ៗមិនមានភាពងាយស្រួលក្នុងការជួបគ្នានោះឡើយសូម្បីតែការជួបជុំគ្នាញ៉ាំអាហារដោយសារតែរវល់ជាមួយនឹងកាលវិភាគរៀងៗខ្លួន។ ដូច្នេះហើយពួកគេបានបង្កើតទម្លាប់ញ៉ាំអាហារជុំគ្នានៅថ្ងៃកំណើតរបស់ Minzy ដែលជាសមាជិកកូនពៅនៅដើមឆ្នាំពោលគឺនៅថ្ងៃទី១៨ ខែមករា ជារៀងរាល់ឆ្នាំ និងក្នុងឱកាសគម្រប់ខួបរបស់ក្រុម។ ហេតុនេះហើយនៅក្នុងខួបលើកទី ១៥ ឆ្នាំនេះនាងគិតថាជាពេលវេលាល្អមួយដើម្បីរំលឹកវាជាមួយសមាជិក ៣ នាក់ទៀតដោយដំបូងឡើយនាងគ្រាន់តែចង់ចាប់ផ្ដើមជាមួយនឹងការថតរូបតែប៉ុណ្ណោះ។

ស្របពេលនោះ Minzy បានបន្ថែមគំនិតរបស់នាងទៅលើការប្រគំតន្ដ្រីពិសេសសម្រាប់ខួបលើកទី ១៥ ដោយចង់ផ្ដល់ឱ្យអ្នកគាំទ្រនូវអំណោយពិសេសជាងរាល់ឆ្នាំក៏ដូចជាចង់បង្ហាញមុខចំពោះអ្នកគាំទ្រផងដែរ ដោយវាគឺពេលវេលាដ៏រំជួលចិត្តបំផុត។ ទន្ទឹមនឹងនោះ Sandara Park ក៏បានរំឭកថាអ្នកគាំទ្រជាច្រើនបានគាំទ្រ 2NE1 ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងមក ហើយពេលនោះវាហាក់ដូចជាការជួបជុំគ្នាដ៏រំភើបក្រោយពីបែកគ្នាអស់រយៈពេលយ៉ាងយូរ។

នាងបានឃើញមនុស្សគ្រប់គ្នានៅទីនោះរីករាយធ្វើឱ្យនាងមានអារម្មណ៍ខ្លួនដូចជានៅក្នុងក្លឹបមួយដែលមានមនុស្សជិត ៤០០០ នាក់សប្បាយជាមួយគ្នា។ លើសពីនោះ Dara ក៏បានបន្ថែមថាខ្លួនមានអារម្មណ៍កាន់អស្ចារ្យប្រៀបដូចជាកំពុងនៅក្នុងសុបិន។ ជាពិសេសនៅពេលដែលបានឃើញអ្នកគាំទ្ររបស់ខ្លួនបង្ហោះនៅលើបណ្ដាញសង្គមដោយកាលពីឆ្នាំ ១០ ឆ្នាំមុនពួកគេនៅជាសិស្សមិនអាចចូលរួមការប្រគំតន្ដ្រីបានឡើយ ប៉ុន្តែពេលនេះពួកគេបានទិញសំបុត្រដោយប្រាក់របស់ពួកគេផ្ទាល់។

គួររំឭកផងដែរថាក្រុម 2NE1 បានបង្ហាញខ្លួនលើកដំបូងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩ ជាមួយនឹងបទចម្រៀងល្បីបំផុត “Fire”។ ជាបន្ដបន្ទាប់បទចម្រៀងរបស់ពួកគេក៏ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងរួមមានបទ “Lollipop”, “I Don’t Care”, “Lonely” និង “I Am the Best” ជាដើម។ ប៉ុន្តែគួរឱ្យសោកស្ដាយនៅឆ្នាំ ២០១៦ ក្រុម 2NE1 ត្រូវបានប្រកាសរំសាយក្រុមជាផ្លូវការ។ បើទោះបីជាយ៉ាងនេះក្ដីមិត្តភាពរបស់សមាជិកទាំង ៤ នៅតែល្អ ជាក់ស្ដែងនៅក្នុងឆ្នាំ ២០២២​ ពួកគេបានជួបជុំគ្នាម្ដងទៀតនៅលើឆាក Coachella Valley ដែលធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមការប្រកាសជាផ្លូវការដោយផលិតករប្រតិបត្តិរបស់ YG Entertainment លោក Yang Hyun Suk ក្រុម 2NE1 នឹងធ្វើការប្រគំតន្ដ្រីទេសចរណ៍សម្រាប់ខួប ១៥ ឆ្នាំនៅទីក្រុងសេអ៊ូល និងបណ្ដាប្រទេសមួយចំនួនទៀតផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *