រ៉ក់ស្ស៊ី បេក្ខនារី លេចធ្លោ The Rapper Cambodia ២ សប្ដាហ៍មកនេះ​

សប្ដាហ៍​ទី​ ២ របស់​កម្មវិធី The Rapper Cambodia វគ្គ Audition ពិតជា​តែនៅ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ដដែល ហើយ​សប្ដាហ៍​នេះ​បេក្ខជន​ចូលរួម​ប្រកួត​មាន ៨ រូប​ដូច​សប្ដាហ៍​ទី​១ តែ​ក្នុង​នោះ​មាន​ម្នាក់​ជា នារី ឈ្មោះ រ៉ក់ស្ស៊ី និង BIBI។

បេក្ខនារី រ៉ក់ស្ស៊ី ពិតជា​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​​​ពី producer ២ រូប និង coach ទាំងអស់ខំ​ប្រឹងផ្ទៀងត្រចៀក​ស្ដាប់ សូវ​តែ​មិន​ហ៊ាន​ព្រិច​ភ្នែក ហើយអ្នក​ទៅ​គាំទ្រ​ផ្ទាល់​នៅ​ទីនោះ ក៏៏ហ៊ោកញ្ជ្រៀវ​នឹង រ៉ក់ស្ស៊ី ដែរ។ ឃ្លា​ចម្រៀង រ៉ក់ស្ស៊ី មាន​ចុងជួន និង style រ៉េប ជា​ខ្លួន​ឯង​ផ្ទាល់​ មិន​យក​តាម​លំនាំ​តារា​ចម្រៀង​ដទៃ​ឡើយ ពិសេស​ការ​សរសេរ lyric របស់​បេក្ខនារី​រូប​នេះ។ រ៉ក់ស្ស៊ី បាន​ជ្រើសរើស​យក coach នរិទ្ធ។ ចំណែក​បេក្ខនារី​កូរ៉េ BIBI វិញ​ទាន់​បាន coach ជាន់​ហ្គាស​យក​ឡើយ ។

រ៉ក់ស្ស៊ី បាន​ឲ្យ​គឺជា​និស្សិត​ឆ្នាំ​ទី ៤ ឈ្មោះ​ពិត រុន ដានី។ នាង​មិន​ត្រឹម​តែ​មាន​សមត្ថភាព​រ៉េប​បាន​ល្អ​ប៉ុណ្ណោះ​ទេ ហើយ​នាងក៏​ជា​អ្នក​គ្រប់ក្រង​ការ​ផលិត​វីដេអូ ឬ​ហៅ​ថា DOP ។ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​នាង​ឈាន​ជើង​មក​ប្រកួត The Rapper Cambodia ដោយសារ​ថ្ងៃ​មួយ​មាន​កម្មវិធី​នៅ​សាលា រ៉ក់ស្ស៊ី បាន​ឡើង​សម្ដែង ហើយ​មាន​អ្នក​គាំទ្រ​ខ្លាំង​មែនទែន ដែល​នោះ​ហើយ​ជា​កម្លាំង​ចិត្ត និង​ដឹង​ថា​ក្ដី​ស្រមៃ​ខ្លួន​ជា​អ្វី។

ពេល​ច្រៀង​ដោយ​ភាព​ជឿជាក់​ប៉ុណ្ណោះ​ទេ និស្សិត​ឆ្នាំ​ទី ៤ រូប​នេះ សូម្បី​តែ​និយាយ​ក៏​បញ្ចេញ​ពី​ភាព​ខ្លាំង មិន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ខ្លាំង​មិន​ធម្មតា​ដែរ សូម្បី​តែ វណ្ណដា ដែល​ជា producer ក៏​បញ្ចេញ​យោបល់ គ្រាន់តែ​បោះជំហាន​ចេញ​គឺ​មាន star power ជះ​មក​ដែរ។

នៅ​សប្ដាហ៍​នេះ The Rapper Cambodia នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មិន​ខុស​ពី​សប្ដាហ៍​មុន​ឡើយ រហូត​មក​ដល់​ពេល​នេះ​អ្នក​ចូល​មើល​រហូត​ជិត ៩០០ K ទៅ​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម