កាលពី ១៤ឆ្នាំមុន Yoona និង ក្រុម SNSD ធ្លាប់ជួយជីវិតកុមារីកម្ពុជា

ត្រឡប់ទៅកាលពីឆ្នាំ ២០១១ ក្រុមចម្រៀងខេប៉ុប Girls’ Generation ធ្លាប់បានជួយកុមារី ស្រីរី ឱ្យទទួលបានការវះកាត់ក្នុងប្រទេសកូរ៉េខាងត្បូង ជាសះស្បើយពីជំងឺបេះដូងប្រហោង។

នៅគ្រានោះ ស្រីរី ដែលមានអាយុ ១១ឆ្នាំ បានកើតជំងឺប្រហោងបេះដូង ដែលធ្វើឱ្យនាងពិបាកក្នុងការដកដង្ហើម និងឆាប់នឿយហត់ជាងក្មេងដទៃ តែដោយសារតែជីវភាពខ្វះខាត មានម្ដាយប្រកបរបរដើរលក់បង្អែមតាមភូមិជាមួយនឹងចំណូលប្រមាណ ១៧០០០ រៀលក្នុងមួយថ្ងៃ ទើបស្រីរីមិនអាចទទួលបានការវះកាត់តាមការគួរ។

យ៉ាងណាមិញ តាមរយៈការបរិច្ចាគ និងជំនួយដ៏សប្បុរសពី Girls’ Generation មូលនិធិកុមារ ស្ថានីយទូរទស្សន៍ KBS និងមន្ទីរពេទ្យនៃសាកលវិទ្យាល័យ Ansan ទើបស្រីរីមានឱកាសទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីទទួលបានការព្យាបាល។

ស្រីរី និងម្ដាយបានទៅដល់មន្ទីរពេទ្យនៃសាកលវិទ្យាល័យ Ansan នៅថ្ងៃទី៧ ខែសីហា ដោយគ្រានោះក៏មានវត្តមានរបស់ Yoona, Tiffany និង Hyoyeon បានទៅសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្ត មុននឹងចូលវះកាត់នៅនៅថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១១។

ក្នុងនាមជាអ្នកគាំទ្ររបស់ SNSD ស្រាប់ ជំនួបនេះកាន់តែពិសេសសម្រាប់ស្រីរី ក៏ដូចជាធ្វើឱ្យនាងមានអារម្មណ៍ថាកក់ក្ដៅជាងមុន នៅពេលដែលកំពុងតែត្រៀមខ្លួនចូលវះកាត់ក្នុងប្រទេសថ្មីដែលខ្លួនមិនធ្លាប់ស្នាក់នៅពីមុនមក។

ក្រោយពីវះកាត់បានជោគជ័យ និងធូរស្បើយពីជំងឺ ស្រីរី ជាមួយម្ដាយក៏បានទៅជួប Girls’ Generation ​ហើយក៏ជាគ្រាដែលកុមារីរូបនេះ បានប្រាប់ថា ខ្លួនស្រឡាញ់សមាជិកទាំងអស់របស់ក្រុម តែនាងស្រឡាញ់ Yoona ជាងគេ។ បន្ថែមពីនេះ កុមារីកម្ពុជារូបនេះ ក៏គូររូបរបស់អ្នកទាំងអស់គ្នា​ជាការអរគុណផងដែរ។

គួរបញ្ជាកថា កាលពីឆ្នាំ ២០១៩ នៅពេលដែល Hyonyeon បានធ្វើដំណើរ​មកកាន់ប្រទេសកម្ពុជាជាលើកដំបូង ដើម្បីធ្វើជា DJ នៅក្នុងក្លឹបកម្សាន្តមួយកន្លែងក្នុងទីក្រុងភ្នំពេញ ស្រីរី និងម្ដាយក៏បានមកជួបសំណេះសំណាលនឹងតារាស្រីក្នុងក្រុម SNSD នេះផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *