យូរឆ្នាំទម្រាំដាច់ចិត្ត! Zhao LiYing បង្ហោះរូបជាមួយកូនប្រុសជាលើកដំបូងឱ្យមហាជនបានឃើញ

Zhao LiYing ជាកំពូលតារាស្រីចិនដ៏ឆ្នើមម្នាក់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងមិនថាក្នុងស្រុក ឬក្រៅស្រុកឡើយ។ ក្រឡេកមកមើលជីវិតគ្រួសារវិញ នាងបានរៀបការជាមួយតារាប្រុស Feng ShaoFeng ក្នុងឆ្នាំ ២០១៨ និងប្រកាសលែងលះក្នុងឆ្នាំ ២០២១។ មុនលែងលះរូបនាង និងស្វាមី ទទួលបានចំណងដៃកូនប្រុសម្នាក់។ បន្ទាប់ពីចែកផ្លូវគ្នា តារាប្រុសស្រីទាំងពីរបានផ្ដោតលើការងារសិល្បៈកាន់តែខ្លាំងជាងមុន។
ជាមួយគ្នាដែរ ក៏មានលេចពាក្យចចាមអារ៉ាមជាច្រើនជុំវិញទំនាក់ទំនងអ្នកទាំងពីរថាកំពុងផ្សះផ្សារទំនាក់ទំនងគ្រួសារឡើងវិញ ដោយសារក្រុមអ្នកកាសែតប្រទះឃើញអ្នកទាំងពីរនាំកូនប្រុសតូចទៅដើរលេង និងញ៉ាំអាហារជួបជុំគ្នា។ តែទោះជាយ៉ាងណាក្ដី តារាប្រុសស្រីទាំងពីរមិនបានចេញមុខបកស្រាយអ្វីទាំងអស់ ជាហេតុធ្វើឱ្យគ្នាយល់ថា អ្នកទាំងពីរជួបគ្នាដោយសារតែកូនប៉ុណ្ណោះ។
Zhao LiYing តែងត្រូវមហាជនជាច្រើនសរសើរនាងមិនដាច់ពីមាត់ជាអ្នកម្ដាយល្អម្នាក់ បើទោះជានាងរវល់ខ្លាំងប៉ុណ្ណាក៏ដោយនាងតែងតែកំដរកូនតូចចេញដើរលេងខាងក្រៅ និងចំណាយពេលជាច្រើនមើលថែកូន។ រូបនាងតែងត្រូវ អ្នកកាសែតថតបានជាញឹកញាប់កំឡុងពេលចេញដើរទៅខាងក្រៅជាមួយកូនប្រុស។ បើទោះជាស្រឡាញ់កូនប្រុសខ្លាំង តែតារាស្រីវ័យ ៣៥ ឆ្នាំរូបនេះកម្រនិយាយ ឬបង្ហោះអ្វីទាក់ទងកូនប្រុសរបស់នាងណាស់។
រហូតដល់ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២៣ តារាស្រី Zhao Liying ក៏បានបង្ហោះរូបកូនប្រុសរបស់ខ្លួនជាលើកដំបូងលើបណ្ដាញសង្គមរបស់ខ្លួន ដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងសប្បាយរីករាយខ្លាំង។ គ្រប់គ្នាជឿជាក់ថា តារាស្រី Zhao LiYing មានភាពក្លាហានបង្ហាញកូនប្រុសរបស់ខ្លួនលើបណ្ដាញសង្គមហើយដោយសារតែគេមានអាយុច្រើនគួរសមដែរ អ្វីដែលពិសេសនោះគឺចង់បង្ហាញក្ដីស្រឡាញ់ ដែលខ្លួនមានចំពោះកូនតូចជាសាធារណៈ។
ក្រោយពីបង្ហោះរូបភាពនេះ អ្នកគាំទ្របានបញ្ចេញមតិជាហូរហែរ និងសរសើរដល់ម្ដាយកូនទាំងពីរនាក់ថាគួរឱ្យស្រឡាញ់ ខណៈសង្ឃឹមថា Zhao LiYing អាចបន្ដចែករំលែករូបភាពកូនប្រុសរបស់នាងឱ្យបានច្រើនផងដែរ៕

ក្រសួងប្រកាសអនុវត្តផែនការមេ ប្រែក្លាយខេត្ដកែបជាគោលដៅទេសចរណ៍ប្រណីតកម្រិតខ្ពស់

យោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ ឯកឧត្ដម ថោង ខុន បានដឹកនាំពិធីផ្សព្វផ្សាយជាផ្លូវការមួយស្តីពីការដាក់ឱ្យអនុវត្ត «ផែនការមេអភិវឌ្ឍន៍

អូលីវ៉ា គង់ មោទនភាពបាន​ដើរម៉ូដនៅវៀតណាម និងមានគម្រោងចេញទៅប្រទេសផ្សេងទៀត

លោក អូលីវ៉ា គង់ ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជា គ្រូបង្រៀនដើរបង្ហាញម៉ូដ និងជាអ្នកច្នៃម៉ូដល្បីឈ្មោះម្នាក់ បានដឹកនាំកូនសិស្សជាង ២០ នាក់ ត្រឡប់មកមាតុប្រទេសកម្ពុជាវិញហើយ

ត្រូវគេរិះគន់អត្ដចរិតឈ្លើយដាក់ដៃគូសម្ដែង Park SeoJun ចេញមកនិយាយបែបនេះភ្លាម

កាលពីថ្មីៗ នេះ តារាសម្ដែងប្រុសល្បី Park SeoJun ទទួលរងការរិះគន់យ៉ាងខ្លាំងអំពីអត្ដចរិតរបស់លោកកំឡុងពេលទៅមើលការចាក់បញ្ចាំងពិសេសសម្រាប់រឿង Concrete Utopia។ រូបភាពរបស់លោកត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម

Apple កំណត់ថា iPhone 15 នឹងដាក់លក់នៅពាក់កណ្តាលខែកញ្ញា

បើតាមសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីយប់ថ្ងៃច័ន្ទបានឱ្យដឹងថា ទូរស័ព្ទជំនាន់ថ្មីរបស់ Apple គឺ iPhone 15 នឹងត្រូវដាក់លក់នៅថ្ងៃទី ២២ ខែកញ្ញា ឆាប់ៗខាងមុខនេះ…

ក្រសួងទេសចរណ៍កម្ពុជា ចេញមុខប្រតិកម្មទង្វើ Uncle Roger មើលងាយម្ហូបអាហារខ្មែរ

កាលពី​ថ្ងៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៣ នេះ ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ដែល​ប្រតិកម្ម​ចំពោះ​បុគ្គល​ឈ្មោះ Nigel Ng (Uncle Roger) ដែល​បាន​បង្ហោះ​ពី​វីដេអូ

ប្រាសាទលលៃ កំពុងបង្អួតសម្រស់តាមរយៈ​ចម្លាក់​រស់រវើក​ ជាមួយធម្មជាតិស្រស់បំព្រង

ស្ថិតនៅខាងជើងផ្លូវជាតិលេខ ៦ (សៀមរាប-ភ្នំពេញ) ត្រង់បង្គោលគីឡូម៉ែត្រលេខ ១៣ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រាសាទលលៃ ត្រូវបាន

Fan Bingbing ប្រើវិធីមួយនេះមួយសប្ដាហ៍ស្រកបាន ៦ គីឡូ

Fan Bingbing គឺជាកំពូលតារាសម្ដែងស្រីជួរមុខម្នាក់ក្នុងប្រទេសដែលអាចរក្សាប្រជាប្រិយភាពបានរហូតមកទល់សព្វថ្ងៃ។ កាលពីឆ្នាំ ២០២២ អ្នកលេងអ៊ីនធឺណេត

ចាក់បញ្ចាំងត្រឹម ១៧ថ្ងៃ ភាពយន្ត «Barbie» រកចំណូលជាង ១ពាន់លានដុល្លារ

ភាពយន្តបែបភីងភីង «Barbie» ដែលដឹកនាំដោយលោកស្រី Gerwig ឃើញជោគជ័យដ៏ត្រចះត្រចង់ និងកំពុងបន្តការចាក់បញ្ចាំង បូករួមជាមួយនឹងការលក់សំបុត្របានជាង…

មាន សូនីតា គ្រងឈុតនៅមហោស្រពភាពយន្តអន្តរជាតិអាស៊ាន ស្អាតខ្លាំង

ដូចប្រិយមិត្តបានជ្រាបហើយថា ថ្មីៗនេះតារាសម្តែងរូបស្រស់ ​មាន សូនីតា ​ត្រូវបានអញ្ញើញឱ្យចូលរួមពិធី Gala Night លើកំរាលព្រំក្រហមកម្មវិធី ASEAN International Film Festival