គេនៅចាំបានថា យុវតី ឃុល សាមេនតា ជាម្ចាស់ពានតួឯកស្រីឆ្នើមក្នុងរឿង «នាឡិកាដាស់វិញ្ញាណ» កាលពីឆ្នាំ ២០១៩។ ថ្មីៗនេះដែរ នាងក៏ទើបលេចមុខសម្តែងក្នុងរឿង «ថ្នាក់ ១២ង» របស់ផលិតកម្ម LD ហើយបច្ចុប្បន្នរឿងនេះកំពុងចាក់បញ្ចាំងតាមរោងភាពយន្តនានាទូទាំងប្រទេស។


ប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងកាលពីពេលថ្មីៗ សាមេតា ថា រឿង «ថ្នាក់ ១២ង» ជាស្នាដៃទី២ដែលនាងបានចូលរួមសម្តែង ដោយរឿងទី១ គឺរឿង «នាឡិកាដាស់វិញ្ញាណ» សរុបមកគឺសុទ្ធសឹងតែជារឿងបែបភ័យរន្ធត់ទាំងអស់។ ការម្តែងរឿង «ថ្នាក់ ១២ង» ជួបផលពិបាកច្រើនជាងរឿងទី១ទៅទៀត ព្រោះត្រូវផ្លាស់ប្តូរខ្លួនឯងច្រើនតាមតួអង្គ ប៉ុន្តែនាងចាត់ទុកថានេះការដកបទពិសោធថ្មីមួយទៀត។ អ្នកបានទស្សនារឿងនេះបានលើកសរសើរស្នាដៃសម្តែងរបស់តារាស្រីវ័យក្មេងរូបនេះថា នៅតែល្អមិនចាញ់រឿងមុន ទោះបីនាងមិនសូវសម្តែងរឿងញឹកញាប់ដូចតារាដទៃក៏ដោយ។


ទោះមានការលើកសរសើរបែបនេះក្តី ក៏តារាស្រីវ័យក្មេង ឃុល សាមេនតា ថា នាងចង់មានឱកាសសម្តែងរឿងផ្សេងៗក្រៅពីរឿងភ័យរន្ធត់ ព្រោះនាងធ្លាប់សម្តែងរឿងរន្ធត់ ២រឿងហើយ ដូច្នេះនាងចង់ផ្លាស់ប្តូរខ្លះ ដើម្បីបានបទពិសោធការសម្តែងថ្មីៗ មកអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឯង ម៉្យាងជាចំណីចក្ខុថ្មីសម្រាប់អ្នកមើលផងដែរ។
តារាសម្តែងវ័យក្មេងនេះមិនបានបញ្ជាក់ថា រឿងបែបណាដែលនាងចង់ថតនោះទេគ្រាន់តែចិត្តចង់ផ្លាស់ប្តូរ ប៉ុន្តែពេលនេះនាងនៅមិនទាន់ទទួលបានឱកាសណាមួយនៅឡើយទេ មានតែរង់ចាំឱកាសល្អមកដល់តែប៉ុណ្ណោះ៕




















































Account
Security
Favourite Content