ថ្មីៗ នេះ តារាស្រីកូរ៉េ Goo HyeSun ឬគ្រប់គ្នាស្គាល់ថាជាតួស្រីរឿង F4 បានបង្ហាញខ្លួនក្នុងវីដេអូយូធូបរបស់ Channel 1q60។ ក្នុងឱកាសនោះនាងក៏បានរៀបរាប់ពីបទពិសោធន៍មួយចំនួនដែលរូបនាងឆ្លងកាត់កំឡុងពេលរូបនាងចាប់ផ្ដើមមានឈ្មោះល្បីល្បាញខ្លាំងដំបូងៗ។ ខណៈរឿងខ្លះធ្វើឱ្យរូបនាងមិនអាចបំភ្លេចបាន និងប៉ះពាល់ដល់ជីវិតខ្លួនផងដែរ។

នាងបានលើកឡើងថា៖ នាងចាប់ផ្ដើមអាជីពសិល្បៈដំបូងតាំងតែពីនៅវ័យក្មេង។ ការតស៊ូខិតខំរបស់នាងបានធ្វើឱ្យនាងអាចរកប្រាក់ចំណូលបានច្រើនគួរសមផងដែរ។ នៅពេលនោះដែរ មិត្ដភក្ដិរបស់នាងជាច្រើនចាប់ផ្ដើមមកខ្ចីប្រាក់របស់នាង ដោយសារកាលនៅក្មេងពេក និងចាត់ទុកគ្រប់គ្នាជាមនុស្សល្អ នាងក៏មិនបានបដិសេធរឿងខ្ចីប្រាក់ឡើយ។
នាងបន្ដថា៖ យូរៗ ទៅមិត្តភក្ដិដែលនាងរាប់អានបែរជាកាន់តែខ្ចីប្រាក់នាងលើសដើម។ រហូតអ្នកខ្លះឱ្យនាងបង់ថ្លៃសាលាឱ្យថែមទៀត តែចុងក្រោយមិនមានអ្នកសងប្រាក់របស់នាងឡើយ។ ជាក់ស្ដែង ពួកគេចាត់ទុកនាងដូចជា ATM ដកប្រាក់ ចង់ខ្ចីៗ ចង់ដកប្រាក់ក៏ដក។ ក្រោយពីនាងដឹងថា នាងត្រូវមិត្ដរបស់នាងបោក និងប្រើប្រាស់ ចាប់ពីពេលនោះមក នាងប្រយ័ត្នចំពោះការឱ្យប្រាក់ទៅកាន់នរណាម្នាក់ខ្ចី។ គ្រប់គ្នាអាចនឹងគិតថានាងជាមនុស្សចិត្ដចង្អៀត ប៉ុន្ដែភាពច្បាស់លាស់ធ្វើឱ្យនាងមានអារម្មណ៍សុវត្ថិភាព។


គួររំឭកថា Goo HyeSun ជាតារាស្រីជើងចាស់ម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ភាពល្បីល្បាញរបស់នាងមួយផ្នែកធំបានមកពីការសម្ដែងក្នុងរឿង F4 ឬ “Boy Over Flower”។ Goo HyeSun
ធ្លាប់បានលើកឡើងថា ប្រាក់ចំណូលដែលនាងរកបានពីការសម្ដែងរឿង “Boy Over Flower” គឺច្រើនរហូតដល់បច្ចុប្បន្ន នាងនៅមិនទាន់ប្រើប្រាស់អស់នៅឡើយ។ បើយោងតាមប្រភពព័ត៌មាន Celebrity Net Worth តារាស្រី Goo HyeSun ត្រូវប៉ាន់ប្រមាណថាមានទ្រព្យសម្បត្ដិច្រើនជាង ១២ លានដុល្លារអាមេរិក៕





















































Account
Security
Favourite Content