កាលពីដើមខែ មេសា ឆ្នាំ ២០២៣ លោក Hwang Jae Gyun ដែលជាកីឡាការបេសបលដ៏ល្បី និងត្រូវជាស្វាមីរបស់តារាស្រី Jiyeon បានលើកឡើងក្នុងបទសម្ភាសន៍ក្នុងកម្មវិធី Kian84 ពីមូលហេតុដែលលោកស្រឡាញ់ភរិយារបស់ខ្លួន និងសម្រេចចិត្តរៀបការជាមួយនាង។


លោកបានលើកឡើងថា៖ កាលពីមុនលោករស់នៅតែម្នាក់ឯងហាក់មានអារម្មណ៍ជីវិតមិនសូវពេញលេញ ឥឡូវបន្ទាប់ពីរៀបការជាមួយ Jiyeon ជីវិតរបស់លោកហាក់ស្រស់បំព្រងជាងមុន។ នាងតែងតែបង្ហាញស្នាមញញឹម និងកាយវិការគួរឱ្យស្រឡាញ់ចំពោះមុខលោក។
លោកបន្ដថា៖ នាងជាមនុស្សដែលគួរឱ្យចូលចិត្ត និងគួរឱ្យស្រឡាញ់។ សូម្បីតែឳពុករបស់លោកក៏ស្រឡាញ់ចូលចិត្តនាងខ្លាំងដែរ។ វាហាក់ដូចជាទម្លាប់ចាប់តាំងពីរៀបការមក ភរិយារបស់លោក Jiyeon តែងតែរង់ចាំលោកត្រឡប់មកផ្ទះដោយរីករាយ។



លោកបន្ដទៀតថា៖ ចំពោះមូលហេតុដែលលោកសម្រេចចិត្តសុំ Jiyeon រៀបការ ដោយសារតែអត្ដចរិតដ៏កក់ក្ដៅរបស់នាង។ រាល់ពេលដែលលោកត្រឡប់មកពីប្រកួតកីឡាវិញ ពេលខ្លះលោកមានអារម្មណ៍មិនល្អ និងខឹងខ្លាំង ហើយលោកពិតជាចំណាយពេលយូរដើម្បីធ្វើឱ្យអារម្មណ៍ស្រស់ស្រាយវិញ។ ប៉ុន្ដែរាល់ពេលដែលលោកបានលឺសម្លេងរបស់ Jiyeon សើច វាពិតជាធ្វើឱ្យអារម្មណ៍របស់លោកប្រសើរជាងមុនខ្លាំង។ នាងប្រៀបដូចជាថ្នាំព្យាបាលលោកអ៊ីចឹង និងធ្វើឱ្យលោកមិនអាចដកចិត្តបាន។
គួរបញ្ជាក់ថា លោក Hwang Jae Gyun និង Jiyeon បានរៀបមង្គលការកាលពីខែ ធ្នូ ឆ្នាំ ២០២២ ខណៈអ្នកទាំងពីរបានប្រកាសទំនាក់ទំនងជាសាធារណៈកាលពីដើមឆ្នាំ ២០២២ កន្លងទៅ៕





















































Account
Security
Favourite Content