បញ្ចេញអាល់ប៊ុមថ្មី Jisoo សរសើរ ROSÉ មិនដាច់ពីមាត់រឿងជួយជ្រោមជ្រែងខ្លាំង

មុននេះបន្ដិច សមាជិកកូនបងក្នុងក្រុមចម្រៀង BLACKPINK គឺ Jisoo បានបញ្ចេញចម្រៀងទោលរបស់ខ្លួនជាលើកដំបូងលើបណ្ដាញសង្គម Youtube។ បទចម្រៀងរបស់តារាស្រីវ័យ ២៨ ឆ្នាំរូបនេះមានចំណងជើងថា “Flower”។ មិនទាន់ចេញបាន កន្លះម៉ោងត្រឹមត្រូវផង បទចម្រៀនមានអ្នកចុចចូលទស្សនារហូតដល់ជាង ៤ លានដងទៅហើយ ខណៈក្រុមអ្នកគាំទ្រជាច្រើនបានសរសើរមិនដាច់ពីមាត់ពីគុណភាព សម្រស់ ក្នុង MV របស់ Jisoo។

មែនទែនទៅ Jisoo បានទម្លាយក្នុង live ដែលនាងនិយាយពីអាល់ប៊ុមថ្មីរបស់ខ្លួន “Me” ថា៖ ROSÉ បានជួយនាងច្រើនលើការធ្វើអាល់ប៊ុមថ្មី ដោយសារនាងមានបទពិសោធច្រើន។ ROSÉ បានជួយក្នុងការរកឈ្មោះសម្រាប់ អាល់ប៊ុម ការដាក់ចំណងជើងបទចម្រៀង។ ROSÉ ក៏បានជួយដល់ការគូរ logo សម្រាប់បទចម្រៀង Flower ផងដែរ អ្នកទាំងពីរបានផ្ដល់គំនិតគ្នាទៅវិញទៅមក និងគូរវាចេញឡើងមក។

Jisoo បានបន្ដថា៖ កំឡុងពេលនាងថតបទចម្រៀងនាងពិតជាមានអារម្មណ៍ឯកា​ ដោយសាររាល់ដងនាងតែងតែមានសមាជិកក្រុមនៅក្បែរ។ ប៉ុន្ដែនាងពិតជារំភើបចិត្តខ្លាំង នៅពេលឃើញ ROSÉ បង្ហាញខ្លួននៅកន្លែងថត និងមកគាំទ្រនាង។ កម្លាំងចិត្តរបស់នាងឡើងមកវិញដល់ ១០០ ភាគរយ បន្ទាប់ពីបានជួប ROSÉ។

ក្រោយពីបានដឹងដូច្នេះ អ្នកគាំទ្រកាន់តែមានអារម្មណ៍រំភើប ព្រោះមិត្ដភាពរបស់សមាជិកក្រុមប្រៀបដូចជាបងប្អូនបង្កើត និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ស្របពេលដែលអ្នកគាំទ្រជាច្រើនសំណូមពរឱ្យ Jisoo និង ROSÉ មានចម្រៀងរួមគ្នានៅថ្ងៃអនាគតទៀតផង ដោយសារអ្នកទាំងពីរសុទ្ធតែជាតារាចម្រៀងមានសំឡេងពីរោះរំណ្ដំចិត្ត៕

តោះមកទស្សនាបទចម្រៀងថ្មីរបស់ Jisoo ទាំងអស់គ្នា៖


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។