ភាពយន្ដ​របាំ​ព្រះ​រាជ​ទ្រព្យ​ «​ទេព​ហត្ថា​» នឹងចូលទៅដល់រោងភាពយន្ត​ ចាប់​ពីដើមខែមេសាខាងមុខនេះ

របាំព្រះរាជទ្រព្យធ្លាប់ជាពិធីដ៏ពិសិដ្ឋមួយ ដែលដើមឡើយគេសម្តែងតែចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ និងព្រះមហាក្សត្រីតែប៉ុណ្ណោះ។ តែបច្ចុប្បន្នរបាំដ៏វិសេសវិសាលមួយនេះក្លាយជាភាសាសកល ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជា “របាំអប្សរា”។

របាំព្រះរាជទ្រព្យ គឺជារបាំមួយដែលបង្ហាញពីសភាពនៃចិត្ត ដែលអ្នករបាំបានបន្សាំខ្លួនទៅនឹងតន្ត្រី ជាមួយនឹងរូបរាងកាយ និងសិល្បៈ ប្រៀបដូចជាចំណងភ្ជាប់រវាងផែនដី និងមេឃា។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ភាពយន្តឯកសារ «​ទេព​ហត្ថា» ដែលចងក្រងអស់រយៈពេល ៥ឆ្នាំ និងដឹកនាំសម្តែងដោយ​លោក​ Xavier de Lauzanne ជា​ភាពយន្ត​នឹងធ្វើឲ្យអ្នក​ទស្សនាបាន​យល់​អំពី​របាំ​ព្រះ​រាជ​ទ្រព្យ​ ដែល​បាន​បង្កើត​ជា​វប្បធម៌​ និង​អត្ដ​សញ្ញាណ​កម្ពុជា​តាំងពី​ដូន​តា​រៀង​មក។

ភាពយន្ដ​ឯកសារ​មួយនេះមានរយៈ​ពេល​ ១ ម៉ោង ២៦ នាទីដែលផ្ដោត​លើ​សាច់រឿង​សំខាន់​ ​២ គឺប្រវត្ដិ​របាំ​ព្រះ​រាជ​ទ្រព្យតាំងពី​ឆ្នាំ​ ១៩០៦ និង​ការ​បង្កើត​ក្បាច់​របាំ​​ «នាង​វឌ្ឍនាទេវី» ដោយ​ព្រះ​រៀម​នរោត្ដម​ ព្រះនាង បុប្ផា​ទេវី។

ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាន លោក Xavier បានឱ្យដឹងនៅថា៖ «ទេពហត្ថាជាភាពយន្ដឯកសារដ៏ល្អអស្ចារ្យដែលចំណាយពេល៥ឆ្នាំ។ ពីទស្សនៈទៅកាន់សំណេរអត្ថបទរឿងនិងពីការសម្ដែងរហូតដល់ផលិតកម្មវាជាដំណើរដ៏វែងឆ្ងាយ មិនគួរឱ្យជឿដូចទៅនឹងដំណើរសាច់រឿងដែលមិនអាចទាយទុកបាន»។ ក្នុង​ឱកាស​នោះ​លោកបន្តថា៖ «យើងចង់ផលិតភាពយន្ដ១ដែលផ្ដិតយកទាំងសោភណភាពនៃរបាំបុរាណខ្មែរ និងស្ថានភាពប្រវត្ដិសាស្ដ្រ។ ពិតជាគួរឱ្យកោតស្ញប់ស្ញែងចំពោះសិល្បករ ដែលស្ថិតក្នុងសម័យសង្គ្រាមដ៏បំផ្លិចបំផ្លាញ ដោយនៅតែពុះពារបង្ហាត់បង្រៀន និងស្ដារទម្រង់សិល្បៈឱ្យរស់រាន និងប្រែក្លាយជាប្រភពធនធាននៃក្ដីសង្ឃឹម និងរីកចម្រើនឡើងវិញ»។

ចំណែក សេរី វណ្ណកុសន ​ជា​តួ​អង្គ​​ក្នុង​ភាពយន្ត «ទេពហត្ថា» និង​ជាតួ​អង្គ​ឯក​ក្នុង​ទស្សនីយ​ភាព «នាង​វឌ្ឍនាទេវី»​  បាន​​ឱ្យ​ដឹង​ថា​ កញ្ញា​ចូ​លចិត្ដ​របាំ​ក្បាច់​បុរាណ​ដោយសារ​តែ​ឮ​ភ្លេង ​និង​ឮ​ចម្រៀងធ្វើ​ឱ្យ​កញ្ញា​សប្បាយ​ចិត្ដ​ ទោះបីជា​ខ្លួន​ជា​នារី​ពូកែ​អៀន​ខ្មាសក្តី​។

វណ្ណកុសន បានបន្តឲ្យដឹង​ថា​៖ «​ប្រសិនបើ​សម្ដេច​ព្រះ​រៀម​ នរោត្ដមបុប្ផា​ទេវីមិនផ្ដល់​ទំនុក​ចិត្ដ​មក​លើ​ខ្ញុំ​នោះ​ទេខ្ញុំ​នឹង​គ្មាន​អ្វីដែល​ខ្ញុំ​មាន​សព្វ​ថ្ងៃ​នេះ​ដែរ​»។

តាមទំព័រហ្វេសប៊ុក របស់ភាពយន្ត «​ទេព​ហត្ថា​» បានបញ្ជាក់ឲ្យដឹងថា ភាសានៃរបាំព្រះរាជទ្រព្យខ្មែរមិនអាចចងក្រងទុកជាតម្រាបានទេ ប៉ុន្តែអាចត្រឹមសម្ដែងចេញ និងផ្ទេរទៅកាន់មនុស្សជំនាន់ក្រោយបាន ចំណែកឯអត្តសញ្ញាណវិញក៏ដូចគ្នាដែរ។

គួរបញ្ជាក់ថា ភាពយន្តឯកសារ «​ទេព​ហត្ថា​» ឬជាភាសាអង់គ្លេស «The Perfect Motion» នឹងមកដល់គ្រប់រោងភាពយន្តនៅប្រទេសកម្ពុជានាថ្ងៃទី ០១ មេសា ២០២៣ ឆាប់ៗខាងមុខនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកស្រុកអង្គរ បន្តទំនៀមទម្លាប់បុរាណ «កាត់សក់បង្កក់ឆ្មប» ដល់ទារកទើបកើត

ការ​កាត់​សក់​បង្កប់​ឆ្មប ឬ​អ្នក​ខ្លះ​ហៅ​ថា ទម្លាក់​ជើង​ក្រាន ចេញ​ខែ ឬ​ស្រាយ​ខ្សែ គឺ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​របស់​អ្នក​ស្រុក​អង្គរ ដែល​តែង​តែ​និយម​ធ្វើ​ក្រោយ​ទារក​កើត​បាន ១ សប្ដាហ៍ ឬ ១ ខែ ។

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី