កម្មវិធីប្រគំតន្ត្រីរបស់តារារ៉េប ជី ដេវីត បានធ្វើឲ្យទន្ទឹងរងចាំរបស់ហ្វេនៗបញ្ចប់ ក្រោយពីប្រកាសពេលវេលាច្បាស់លាស់។ ដោយកាលពីខែមករា ឆ្នាំ ២០២៣ កន្លងទៅ ខួបក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនភេសជ្ជៈ Sting លោកបានប្រកាសពី Festival លក្ខណៈអន្តរជាតិ ខ្លាំងជាងខនសឺតនាពេលកន្លងទៅ។
តារាប្រុសដែលទើបតែទទួលបានសមាជិកគ្រួសារថ្មីៗបានបង្ហោះរៀបរាប់ថា “ការរង់ចាំក៏ត្រូវបាន បញ្ចប់ពាក្យសន្យាក៏បានមកដល់ ការប្រគំតន្ត្រីខ្នាតអន្តរជាតិនឹងការធ្វើជាម្ចាស់ផ្ទះដំបូងបំផុតក្នុងទំព័រថ្មីនៃយុគសម័យតន្ត្រីនៃខ្ញុំ FFF ASEAN PARTY BY STING”។ សម្រាប់តារាចម្រៀងក្នុងការប្រគំតន្រ្តីខ្នាតអន្តរជាតិនេះ មានការចូលរួមពីតារាថៃ វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីន ហើយ ជី ដេវីត ជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្រាប់តារាថៃចូលរួម គឺ Pok Mindset ដែលជាស្វាមីតារាស្រីថៃជួរមុខ Margie Rasri ហើយ Pok ផ្ទាល់ក៏ជាតារាចម្រៀងទទួលបានការគាំទ្រខ្លាំងដែរ ពិសេសបទល្បីៗដូចជា “WIP WUP” និងបទ “KOM TUM” ហើយតារាប្រុសម្នាក់ទៀតគឺ JARVIS ដែលល្បីខ្លាំងជាមួយបទ “NAM DANG NAM SOM”។
សម្រាប់កាលបរិច្ឆេទប្រគំតន្ត្រីវិញម្ចាស់បទ “No Smoke” ផ្ដើមចេញពីកម្ពុជា គឺនៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៤ រសៀល តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា ហើយតម្លៃសំបុត្រ Regular ៧ ដុល្លារ និងតម្លៃសំបុត្រ VIP ១៥ ដុល្លារ។ ជឿជាក់ថា អ្នកដែលជាហ្វេន ជី ដេវីត ពិតជារំភើបពេលបានទៅចូលរួមកម្មវិធី ព្រោះការរៀបចំ ការសម្ដែង ព្រមជាមួយបទចម្រៀងសុទ្ធតែមិនអាចបំភ្លេចបាន៕























Account
Security
Favourite Content