តើអ្នកណាគឺជាតារាស្រីមានឥទ្ធិពលជាងគេនៅក្នុងចំណោមសមាជិក BLAKCPINK ទាំង៤?

នៅក្នុងក្រុមចម្រៀងនីមួយៗ តែងមានសមាជិកម្នាក់ដែលលេចធ្លោជាងគេ ឧទាហរណ៍ Beyoncé ក្នុងក្រុម Destiny’s Child ឬ Harry Styles ពីក្រុម One Direction ។ ប៉ុន្តែ BLAKCPINK គឺជាករណីលើកលែង ដោយសារឥទ្ធិ​ពល​របស់សមាជិកទាំង​៤​គឺស្ទើរតែស្មើ​គ្នា។

ខាង​ក្រោម​នេះ គឺជាអ្វីដែលក្រុមហ៊ុនវិភាគទីផ្សារ Launchmetrics បាន​បង្ហាញពីប្រជាប្រិយភាព និងអំណាចរបស់សមាជិកម្នាក់ៗ ដោយមើលលើវត្តមានរបស់ពួកគេលើប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងជាមួយម៉ាកយីហោពិភពលោក។

ហេតុអ្វី BLAKCPINK សក្ដិសម​នឹង​តំណែង​ BA ប្រេនពិភពលោក?

បើមិនរាប់ BTS, BLAKCPINK គឺជាក្រុម Kpop ដែលសកម្ម និងមានឥទ្ធិពលបំផុតនៅពេលនេះ។ ក្មេងស្រី ៤ នាក់ដែលមានស្ទីលខុសៗ​គ្នា បានបំបែកកំណត់ត្រាជាច្រើនជាមួយស្នាដៃចម្រៀងក៏ដូចជាសកម្មភាពយ៉ាងផុសផុលនៅលើបណ្តាញសង្គម។

Rosé, Jennie, Lisa និង Jisoo បានប្រើប្រាស់ភាពស្រស់ស្អាត ឥទ្ធិពល និងកេរ្តិ៍ឈ្មោះរបស់ពួក​គេបង្កើតប្រាក់ចំណេញបានយ៉ាងខ្ពស់ទាំងក្នុងវិស័យតន្ត្រី និងវិស័យម៉ូដ។

សារព័ត៌មាន SCMP ជឿជាក់ថាកម្មវិធី Paris Fashion Week ដែលកំពុងដំណើរការ ឬ Milan Fashion Week គឺស្ទើរតែមិនអាចប្រព្រឹត្តទៅដោយពេញលេញនោះទេ​បើគ្មានវត្តមានក្មេងស្រីទាំង ៤នេះនៅជួរមុខ។ វាមិនមែនជាការបំផ្លើសទេ បើនិយាយថាវត្តមានពួកគេរួមចំណែកធំដល់ភាពជោគជ័យនៃកម្មវិធី។

សមាជិក BlackPink ម្នាក់ៗមានកិច្ចសន្យាជាទូតផ្សព្វផ្សាយ​របស់ប្រេនល្បីៗជាច្រើនដូជា ៖ Lisa (តំណាង​Celine), Jennie (តំណាង Chanel), Rosé (តំណាង Saint Laurent) និង Jisoo (តំណាង Dior និង Cartier) ។ បើទោះបីជាគ្មានតួលេខផ្លូវការជាក់លាក់ ប៉ុន្តែទស្សនាវដ្ដី Fashion WWD បានប៉ាន់ប្រមាណថា​ប្រាក់​ចំណូល​ដែលពួក​គេ​ទទួល​បាន​ពីប្រេននីមួយៗ​គឺរាប់លាន​ដុល្លារ។

Rosé

សម្រស់ជាមួយគំនិតច្នៃប្រឌិត និងថាមពលយុវវ័យបានជួយឱ្យស្រីស្អាត Rosé អាចចាប់យកចំណាប់អារម្មណ៍ពីក្រុមហ៊ុនសម្លៀកបំពាក់ធំៗជាច្រើន។ នៅឆ្នាំ ២០២០ នាងត្រូវបានតែងតាំងជាផ្លូវការជាទូតផ្សព្វផ្សាយម៉ាកយីហោប្រណីត Saint Laurent ។ រូបភាពរបស់តារាចម្រៀងកូរ៉េកាន់ដៃលោក Anthony Vaccarello នាយកច្នៃប្រឌិត Saint Laurent ក្នុងកម្មវិធី Met Gala 2021 អាចបង្ហាញបានថាក្រុមហ៊ុនបារាំងមួយនេះស្រឡាញ់ Rose ខ្លាំងប៉ុណ្ណា។

ជោគជ័យរបស់ Rosé មិនឈប់ត្រឹមហ្នឹងទេ។ នៅឆ្នាំ ២០២២ ក្រុមហ៊ុន Tiffany & Co. បានចាយប្រាក់យ៉ាង​ច្រើន​ដើម្បី​​បាន​តារា​ចម្រៀង​ស្រី​រូបនេះចូលរួម​យុទ្ធនាការ​ផ្សេងៗរបស់ខ្លួន។ ម៉ាកយីហោអាមេរិកមួយនេះបានលើកផ្ទាំងប៉ាណូដែលមាន Rosé ពាក់គ្រឿងអលង្ការរាប់លានដុល្លារនៅស្ទើរគ្រប់ទីក្រុងទូទាំងពិភពលោក។

Launchmetrics បានឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ Post នានាពាក់ព័ន្ធយុទ្ធនាការ Tiffany’s Lock ជាមួយនឹងការចូលរួមរបស់ Rosé ទទួលបានផលចំណេញផ្នែកផ្សព្វផ្សាយ 1.3 លានដុល្លារ។ នៅលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការ Tiffany & Co. ទទួលបាន $585,000 បន្ថែមទៀតពីការបង្ហោះ Post នានាអំពី Rosé ។

Jennie

សម្លៀកបំពាក់នារីដ៏ឆើតឆាយ ទំនើប និងជួនកាលសិចស៊ីពី Chanel ត្រូវបានផ្សព្វផ្សាយយ៉ាងសកម្មដោយ Jennie នៅលើឆាកតន្ត្រី និងការស្លៀកពាក់របស់នាងក្នុងជីវិតប្រចាំថ្ងៃ។

Jennie បានចុះកុងត្រាជាមួយ Chanel អស់រយៈពេលជិត ៦ ឆ្នាំ ប៉ុន្តែភាពស្មោះត្រង់របស់នាងចំពោះម៉ាកយីហោបារាំងមួយនេះមានតាំងពីយូរយារណាស់មកហើយ។ យោងតាម ​​Launchmetrics ការចាប់ដៃគ្នារវាង Jennie និង Chanel ក្នុងយុទ្ធនាការ Coco Crush ចុងក្រោយអាចរកបានផលចំណេញផ្នែកប្រព័ន្ធផ្សព្វផ្សាយ 1.7 លានដុល្លារ​ក្រោយ​រយៈពេលពីរសប្តាហ៍។

មិនតែប៉ុណ្ណោះ នៅឯកម្មវិធីកាលពីខែកញ្ញាឆ្នាំ ២០២២ វត្តមាន Jennie អង្គុយនៅជួរមុខបានធ្វើ​ឱ្យ Chanel ទទួល​បានផលចំណេញផ្នែកផ្សព្វផ្សាយគិត​ជា​ទឹកប្រាក់ 3.6 លានដុល្លារ។

Jisoo

ឈុតពណ៌ស្វាយ និងកាបូប Lady Dior ក្នុងកម្មវិធី Paris Fashion Week កាលពីថ្ងៃទី០១ ខែមីនា បានបង្ហាញសម្រស់ទាក់ទាញរបស់ Jisoo ជាថ្មីលើឆាកអន្តរជាតិ។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ស្រែកហ៊ោ និង​ហៅ​ឈ្មោះ Jisoo នៅ​ពេល​ឃើញនាង។ ស្ថានភាពដូចគ្នានេះតែងកើតឡើងនៅពេលដែល Jisoo ចូលរួមក្នុងកម្មវិធីសប្តាហ៍ម៉ូដផ្សេងៗ។

ក្នុង​ការ​យល់​ឃើញ​របស់អ្នកជំនាញ​វិស័យ​ម៉ូដ​ Jisoo មាន​សម្រស់​បែប​នារី ផ្អែម​ល្ហែម និង​ឆើតឆាយ​ដូចរសនិយមរបស់ Dior។ នោះហើយជាមូលហេតុដែលក្រុមហ៊ុននេះសម្រេចចិត្តចុះកិច្ចសន្យាជាមួយ Jisoo សម្រាប់តួនាទីជាទូតផ្សព្វផ្សាយ​សម្លៀកបំពាក់ ទឹកអប់ និងគ្រឿងសម្អាងចាប់ពីឆ្នាំ ២០២១។ Maria Grazia Chiuri ដែលជានាយកផ្នែកសិល្បៈរបស់ Dior ធ្លាប់បានទទួលស្គាល់ថា Jisoo គឺជាប្រភពនៃការបំផុសគំនិតមិនចេះចប់សម្រាប់នាងក្នុងការបង្កើត និងហោះហើរនៅក្នុងពិភពម៉ូដ។

ការចែករំលែករបស់បងស្រីច្បង BlackPink នៅលើបណ្តាញសង្គមបានជួយ​ឱ្យ Dior ទទួលបានផលចំណេញផ្នែកផ្សព្វផ្សាយ​ចំនួន 4.2 លាន​ដុល្លារ។ លើសពីនេះ ការចូលរួមរបស់ Jisoo ត្រូវបានគេលើកមកនិយាយយ៉ាងទូលំទូលាយ ដែលបង្កើតផលចំណេញផ្នែកផ្សព្វផ្សាយរហូត​ដល់ 5.3 លានដុល្លារ ។

ក្រៅពី Dior, Jisoo ក៏កំពុងសហការជាមួយប្រេនធំមួយទៀតគឺ Cartier ។ នាងបានបង្កើតផលចំណេញផ្នែកផ្សព្វផ្សាយ​ប្រហែល 4.6 លានដុល្លារ សម្រាប់ម៉ាកយីហោនេះ។ ប្រសិនបើ រួមទាំងបញ្ចូលការបង្ហោះជាបន្តបន្ទាប់នៅលើគណនីផ្ទាល់ខ្លួនរបស់ Jisoo តួលេខអាចកើនឡើងពីលើនោះ 2.6 លានដុល្លារទៀត ដែលធ្វើឱ្យ Jisoo ក្លាយជាតារាដែលមានតម្លៃផ្នែក​ផ្សព្វផ្សាយខ្ពស់បំផុតក្នុងអំឡុង Fashion Week រដូវស្លឹកឈើជ្រុះ – រដូវរងាឆ្នាំ ២០២៣ ។

Lisa

វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលនាយកច្នៃប្រឌិត Hedi Slimane ជ្រើសរើស Lisa ជា​ BA របស់ Celine ចាប់ពីឆ្នាំ ២០២០ ។ ក្នុងនាមជាទូតផ្សព្វផ្សាយសកល Lisa តែងមានវត្តមានជានិច្ចនៅក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់ក្រុមហ៊ុន ហើយយោងទៅតាមស្ថិតិ ផលិតផលទាំងអស់របស់ Celine ដែលត្រូវបានផ្សព្វផ្សាយដោយតារា Kpop រូបនេះបានដាច់ស្តុកបន្ទាប់ពីបើកលក់បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ក្រៅ​ពី​នេះ Lisa ក៏​បាន​សហការ​ជាមួយម៉ាកគ្រឿងអលង្ការ Bulgari ដែរ ដោយ​បានចូលរួម​រចនា​ម៉ូដនាឡិកា​ដៃ Limited edition មួយ។ Launchmetrics ឱ្យដឹងថា យុទ្ធនាការនេះអាចរក បាន 3.3 លានដុល្លារ សម្រាប់ផលចំណេញផ្នែកផ្សព្វផ្សាយក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយ​នៅពេល Lisa បានចែករំលែកព័ត៌មានអំពី Bulgari នៅលើ​គណនីបណ្ដាញសង្គមផ្ទាល់ខ្លួនគឺអាច​រកប្រាក់ចំណេញ $1.5 លានដុល្លារបន្ថេមទៀតសម្រាប់ Bulgari។

មិនត្រឹមតែពង្រីកទំនាក់ទំនងជាមួយពិភពម៉ូដប្រណិតនោះទេ តែតារាចម្រៀងដើមកំណើតថៃរូបនេះក៏បានចុះកុងត្រាតម្លៃរាប់លានដុល្លារជាមួយក្រុមហ៊ុនគ្រឿងសំអាង MAC ផងដែរ។

ជាមួយនឹងអ្នកតាមដានជិត ៩០ លាននាក់ បច្ចុប្បន្ន Lisa គឺជាសមាជិកដែលមានអ្នកតាមដានច្រើនបំផុតរបស់ក្រុម BLACKPINK ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមទស្សនាសិល្បៈសម្ដែងមហោស្រព Golden (r)Age ចាប់ពីស្អែកតទៅ

មហោស្រព​សិល្បៈ​សម្ដែង Golden (r) Age ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​ទៅ គឺ "ឆ្នាំ​សូន្យ" ឥឡូវនេះបាន​ឈាន​ចូល​ដល់​ឆ្នាំ​ដំបូង​ហើយ គ្រប់​យ៉ាង​នឹង​កាន់​តែ​ធំ​ហើយ​អស្ចារ្យ​ជាង​មុន​ជាមួយ​វត្តមាន​សិល្បករ អ្នកដឹកនាំ ស្នាដៃ​អ្នក​

ប្រជាប្រិយភាព The Zero Project ពិតជាមិនធម្មតា អ្នកគាំទ្រទៅទស្សនាការបង្ហាញខ្លួនលើកដំបូងឡើងផ្អើលផ្សារទំនើប

កម្មវិធី The Zero Project បាន​បើកបង្ហាញមុខបេក្ខជនទាំង ១២ នាក់​ជាផ្លូវការ កាលពី​ថ្ងៃ ៣១ ​ខែឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ពិតជា​មិន​នឹក​ស្មាន​ដល់​ថា​មាន​ការ​គាំទ្រ​ខ្លាំង​បែប​នេះ សោះ​មនុស្ស​ឈរ​មើល​ច្រើន​កុះករ តាំងពី​ជាន់​លើ​បំផុត​នៃ​ផ្សារ​ទំនើប

ការវិលត្រឡ​ប់មកប្រឡូកការងារសិល្បៈរបស់ Kim Soo Hyun ស្ថិតនៅក្រោមការពិចារណានៅឡើយ

ផ្អែកតាមការឱ្យដឹងរបស់មេធាវី Kho Sang Rock ដែលជាតំណាងផ្លូវច្បាប់របស់ Kim Soo Hyun បានបញ្ជាក់ថា ការវិលត្រឡប់មកកាន់វិស័យសិល្បៈរបស់តារាប្រុសកំពុងស្ថិតនៅក្រោមការពិភាក្សាយ៉ាងហ្មត់ចត់ និងប្រុងប្រយ័ត្ន

ក្រោយកំដរអ្នកអានអស់ជិត ៤ ឆ្នាំពេលនេះរឿងគំនូររូបភាព Jinx បានមកដល់ទីបញ្ចប់ហើយ

សម្រាប់អ្នកនិយមអានរឿងគំនូររូបភាព (Manhwa) ច្បាស់ជាបានស្គាល់ច្បាស់ជាមិនខាននូវស្នាដៃដ៏ល្បីល្បាញគឺរឿង "Jinx"។ ចាប់ផ្ដើមដំបូងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២

ទីភ្នាក់ងារ Ji Chang Wook ទទួលស្គាល់ករណីរងការពិន័យពន្ធរាប់សិបលានដុល្លារ ដោយបកស្រាយថាជាការយល់ច្រឡំ

ក្រុមហ៊ុន Spring Company ដែលជាទីភ្នាក់ងារគ្រប់គ្រងរបស់តារាសម្ដែងកូរ៉េ Ji Chang Wook បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ នៅថ្ងៃទី ២ ខែមិថុនា ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ដែលថា រូបលោកត្រូវបានបង្គាប់ឱ្យបង់

N.John ទៅសម្ដែងនៅកូរ៉េលើកនេះ ទទួលបានការគាំទ្រខ្លាំងទាំងខ្មែរនៅទីនោះ និងជនជាតិកូរ៉េផ្ទាល់

បេសកកម្ម​ទៅ​កូរ៉េ​ខាង​ត្បូង​លើក​នេះ របស់ N.John មិន​ត្រឹម​សម្ដែង​ក្នុង​ក្នុង​កម្មវិធី fashion show ប៉ុណ្ណោះ​ឡើយ​ដោយ​ម្ចាស់​បទ «Sweet Love» បាន​ទៅ​សម្ដែង​ក្នុង​ក្លឹប​រាត្រី​១​កន្លែង​នៅ SR CLUB ដែល​ស្ថិត​នៅ​តំបន់​ស៊ូវ៉ុន

Maddox កូនប្រុសចិញ្ចឹមរបស់ Brad Pitt និង Angelina Jolie សម្រេចចិត្តលុបឈ្មោះឪពុកចេញពីនាមត្រកូល

យោងតាមសារព័ត៌មាន Daily Mail កូនប្រុសជនជាតិខ្មែរឈ្មោះ Maddox ដែល Angelina បានទទួលចិញ្ចឹមនៅឆ្នាំ ២០០២ បន្តដោយ Brad Pitt នៅឆ្នាំ ២០០៦ បានដាក់ពាក្យស្នើសុំតាមផ្លូវច្បាប់ដើម្បីលុបពាក្យ “Pitt” ចេញពី

ពិធីមង្គលការដ៏ប្រណីតរបស់តារាម៉ូដែល Ming Xi និងស្វាមីសេដ្ឋីនៅប្រទេសបារាំង ធ្វើឱ្យកក្រើកបណ្តាញសង្គម

តារាម៉ូដែល Victoria's Secret ពីប្រទេសចិន Ming Xi និងស្វាមីជាអ្នកស្នងមរតកកាស៊ីណូ លោក Mario Ho នៅទីបំផុតបានរៀបចំពិធីមង្គលការក្នុងក្តីស្រមៃរបស់ពួកគេនៅក្នុងប្រទេសបារាំង បន្ទាប់ពីប្រើជីវិតជាប្ដីប្រពន្ធ

ចេញបទថ្មីភ្លាម TREASURE ក្ដោបបានចំណាត់លេខ ១ លើ​iTune នៅ ៩ ប្រទេសក្នុងនោះក៏មានកម្ពុជា

ចាប់ផ្ដើមថ្ងៃថ្មីជាមួយបទចម្រៀងថ្មី TREASURE បានបញ្ចេញបានបញ្ចេញអាល់ប៊ុមខ្នាតតូចទី ៤ របស់ខ្លួនដែលមានចំណងជើងថា "NEW WAV"

ទឹកចិត្តប្រពៃ! ពេជ្រ សូលីកា បរិច្ចាគ ៩,៩៩៩,៩៩៩ រៀលជួយកុមារកម្ពុជា

តារា​ចម្រៀង​ស្រី​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ស្រទាប់​យុវវ័យ អ្នក​នាង ពេជ្រ សូលីកា បាន​បរិច្ចាគ​ទឹក​ប្រាក់​ផ្ទាល់​ខ្លួនជិត ១០ លាន​រៀល​តាម​រយៈ​មន្ទីរពេទ្យ គន្ធបុប្ផា ក្នុង​យុទ្ធនាការ «១ម៉ឺន​រៀល ១ម៉ឺន​នាក់» ដើម្បី​កុមារ​

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី