ជីមី គឺជាពិធីការិនីដែលទទួលបានការស្រលាញ់ និងចូលចិត្តពីអ្នកគាំទ្រជាច្រើន ព្រោះតែមុខស្រទន់មានមន្តស្នេហ៍ រាងខ្ពស់ស្រឡូនស្អាត ពូកែវោហារសព្ទ សម្ដីពីរោះ ចេះបត់បែនបានគ្រប់កាលៈទេសៈ ពិសេសចេះលើកទឹកចិត្តស្រ្តីគ្នាឯងឲ្យស្រលាញ់អ្វីជាខ្លួនឯង។ ជីមី មិនត្រឹមមានទីផ្សារជាពិធីករឡើយ ថែមទាំងត្រូវប៉ាន់ផ្នែកផ្សព្វផ្សាយថែរក្សាសម្រស់ក៏រវល់ដូចគ្នាដែរ ព្រោះតែសម្រស់ស្រស់ស្អាត។
ក្រៅពីទទួលផ្សព្វផ្សាយផលិតផលថែរក្សាសម្រស់ហើយ តារាស្រីដែលមានឈ្មោះពិត ម៉េង ឃុននី ក៏ជាថៅកែស្រីម្នាក់ មានផលិតផលថែរក្សាសម្រស់-រាងផងដែរ និងទទួលបានការគាំទ្រច្រើនមិនចាញ់អាជីពសិល្បៈដូចគ្នា។ ព្រោះតែមានរូបរាងស្រស់ស្អាត ដោយមានរបបអាហារត្រឹមត្រូវ និងការហាត់ប្រាណជាប់ គូស្នេហ៍លោក ជីមី រូបនេះតែងតែជ្រើសរើសម៉ូដសម្លៀកបំពាក់រឹបរាង បង្ហាញភាពសិចស៊ី ធ្វើឲ្យសូម្បីតែស្រីៗគ្នាឯងឃើញហើយលង់ស្នេហ៍ និងចង់បានរូបរាងបែបនោះគ្រប់គ្នា។ មិនថាស្ថិតនៅក្នុងសម្លៀកបំពាក់បែបណា បុរាណសម័យ ទៅកម្មវិធីជប់លៀង មង្គលការ និងសម្លៀកបំពាក់សាមញ្ញប្រចាំថ្ងៃ ក៏នាងមើលទៅទាក់ទាញទាំងអស់។
ចំពោះការស្លៀកពាក់ តារាស្រីចេះច្រើនភាសារូបនេះដូចនារីប៉ែកអឺរ៉ុបដែរ មួយឈុតណាក៏ទាក់ទាញ និងបង្ហាញរាង goal ហើយ ៥ ឈុតនេះខាងក្រោម ដែលជាកំពូលម៉ូដ បង្ហាញភាពសិចស៊ីច្បាស់ៗ បូករួមនឹងរាងជើងស្រឡូនវែង ចង្កេះអង្ក្រង ព្រមទាំងចេះរកស្ទីល៍ថតរូបបានស្អាតទៀតនោះ មើលទៅ ម៉េង ជីមី ទាន់សម័យ ស័ក្តិសមឥតទាស់៖























Account
Security
Favourite Content