ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលបានផ្ទុះឡើងសម្រាប់អ្នកគាំទ្រខេប៉ុប ខណៈ Jungkook សមាជិកក្រុម BTS បានដកខ្លួនចេញពីគណនី Instagram ផ្ទាល់ខ្លួនរបស់ខ្លួន។
នៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈ Jungkook បានប្រកាសតាម Weverse ដែលជាវេទិកាទំនាក់ទំនងអ្នកគាំទ្រផ្លូវការរបស់ BTS ថា៖ “ខ្ញុំបានចាកចេញពី Instagram ហើយ អត់មានអ្នក Hack អីទេ ខ្ញុំមិនដែលប្រើវាទេ ដូច្នេះខ្ញុំលុបវាចោលទៅ។ កុំបារម្ភ!!”

ដោយមានអ្នកគាំទ្រងឿងឆ្ងល់ច្រើនពេក Jungkook បានបញ្ជាក់ទៀតថា៖ “ខ្ញុំមិនដែលប្រើវាទេ តើឱ្យខ្ញុំធ្វើម៉េច? ខ្ញុំសុំប្រើតែ Weverse សម្រាប់ live ម្តងៗបានហើយ”។ បន្ទាប់មក គេបានបញ្ចប់ដោយនិយាយថា៖ “ខ្ញុំលុបកម្មវិធីនេះចេញហើយ ហើយក៏មិនគិតថានឹងប្រើវានៅពេលអនាគតទៀតដែរ!”។


គិតត្រឹមពេលនេះ Jungkook បានចាកចេញពី Instagram បន្ទាប់ពីបង្កើតបានមួយឆ្នាំពីរខែ។ សមាជិកទាំងអស់នៃ BTS បានបង្កើតគណនី Instagram ផ្ទាល់ខ្លួននៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១។ នៅពេលនោះ Big Hit Music បាននិយាយថា ពួកគេបានបើក គណនី Instagram ដើម្បីបង្ហាញពីរឿងផ្ទាល់ខ្លួនរបស់គេក្នុងនាមជាសិល្បករ និងទំនាក់ទំនងជាមួយអ្នកគាំទ្រ ។
បន្ទាប់ពីបើកគណនី Instagram ផ្ទាល់ខ្លួន Jungkook ទទួលបានអ្នកតាមដាន ៥០ លាននាក់ មុនពេលលុបកម្មវិធី ៕
























Account
Security
Favourite Content