ច្រើនឆ្នាំមកនេះតារាចម្រៀងស្រី រ៉ាប៊ី នៅតែរក្សាបានប្រជាប្រិយភាពខ្ពស់ ទោះតារាចម្រៀងពន្លកក្រោយកំពុងរីកដុះដាល់ដូចផ្សិតយ៉ាងណាក្តី។ ជាក់ស្តែងគេសង្គេតឃើញថា តារាចម្រៀងរាងតូចច្រឡឹងនេះ កាន់តែឡើងកូដខ្លាំងតាមរយៈបទញាក់កន្រ្តាក់អារម្មណ៍ និងក្បាច់រាំប្លែកៗដូចជា បទ«មាន់ស្រែ» «ស្រារាំ» និងបទចុងក្រោយបំផុតចំណងជើងថា «រង្គើ» ជាការបកស្រាយរួមគ្នាជាមួយតារារ៉េបជើងចាស់ ពូឃ្លាំង។
មិនខុសពីតារាចម្រៀងមួយចំនួនដែលសម្រុកថតសំឡេង និងផលិតបទចម្រៀងថ្មីៗត្រៀមបំពេអារម្មណ៍អ្នកគាំទ្រថ្ងៃចូលឆ្នាំខ្មែរ សម្រាប់ រ៉ាប៊ី ក៏បានត្រៀមបទញាក់ថ្មី ៣ បទ ទុកសម្រាប់ឱ្យហ្វេនរបស់នាងរាំកម្សាន្តនាឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះផងដែរ។ បទញាក់ថ្មីទាំង ៣ មានដូចជា «មាន់ស្រែ 2» «រាំញ័រ» និងចុងក្រោយគេ ជាបទពិសេសជាមួយតារាប្រុស១រូប តែពេលនេះ រ៉ាប៊ី នៅមិនទាន់ទម្លាយចំណងជើងឱ្យដឹងនៅឡើយទេ។ ដ្បិតមិនបញ្ជាក់សមាសភាពតារាប្រុសនោះ តែអ្នកគាំទ្រមួយចំនួនគិតថាអាចជា Nick Taylor ប៉ុន្តែសាមីខ្លួន រ៉ាប៊ី នៅមិនទាន់ឆ្លើយតបអ្វីទាំងអស់។
គ្រាន់តែបង្ហើបបែបនេះភ្លាម អ្នកគាំទ្ររបស់តារាចម្រៀងរូបស្រស់នេះ ជ្រួលជ្រើមគ្រប់គ្នា ហើយកាន់តែរំជើបរំជួលជាងនេះទៀតនោះ នៅពេលនាងទម្លាក់ Teaser ខ្លីៗ បង្ហាញឱ្យឃើញក្បាច់រាំប្លែកៗ ពិសេសការតុបតែងខ្លួនរបស់នាង មើលទៅទាក់ទាញតែម្តង៕























Account
Security
Favourite Content