ភាពយន្តដែលមានចំណងជើងថា «ជាតិក្រោយ» ឬ Karmalink ជាភាសាអង់គ្លេសគឺជារឿងវិទ្យាសាស្ត្រប្រឌិតដំបូងបំផុតប្រចាំប្រទេសកម្ពុជា។ ភាពយន្តមួយនេះត្រូវបានផលិតក្នុងឆ្នាំ ២០២១ ជាការសហការផលិតដោយផលិតករភាពយន្តខ្មែរលោក សុខ វិសាល និងដឹកនាំរឿងជនជាតិអាមេរិកលោក Jake Wachtel ។

ជាខ្សែភាពយន្តដែលបង្ហាញអំពី បច្ចេកវិទ្យាបែបវិទ្យាសាស្ត្រប្រឌិតបូករួមនឹងតថភាពសង្គមខ្មែរផ្ទាល់ និងព្រមទាំងមានតួសម្ដែងសុទ្ធតែជាជនជាតិខ្មែរ។ ជាតិក្រោយ មានសាច់រឿងដែលរៀបរាប់ពីដំណើររឿងរបស់យុវជនខ្មែរម្នាក់ឈ្មោះ ឡេង ហេង អាយុ ១៣ឆ្នាំ ដែលចាំជាតិ ហើយ គ្រួសាររបស់គាត់កំពុងប្រឈមនឹងការបណ្ដេញចេញនៅតំបន់ត្រឡោកបែក រាជធានីភ្នំពេញ។
គ្រាមួយកុមារហេងដែលភ្ញាក់ពីសុបិន ក៏ព្យាយាមស្វែងរកកំណប់ទ្រព្យដែលគាត់ជឿថាគាត់លួច លាក់ជាច្រើនកាលពីជាតិមុន។ សូមជម្រាបថាភាពយន្ត Karmalinkនឹងចាប់ផ្ដើមចាក់បញ្ចាំងតាមរោងកុនចាប់ពីថ្ងៃទី ១៧ កុម្ភៈខាងមុខនេះតទៅហើយ៕





















































Account
Security
Favourite Content