ដ្បិតថាជាកីឡាករបាល់ទាត់ក៏ពិតមែន ប៉ុន្តែកំលោះសង្ហាប៉ុន្មានរូបនេះ ក៏ធ្លាប់ និងកំពុងមានទីផ្សារការងារជាច្រើនទាក់ទងជាមួយសិល្បៈ ឬថតផ្សព្វផ្សាយផលិតផល និងថតចម្រៀង ខ្សែភាពយន្តដូចតារាៗដែរ។
១. លី វ៉ាហេទ
កីឡាកររូបសង្ហាដែលជាអតីតសង្សារចាស់ អ្នកនាង សុខ សោម៉ាវត្តី ធ្លាប់ថតរឿង និងផ្សព្វផ្សាយផលិតផលជាច្រើន។

២. ធារី ចន្ថាប៊ីន
ក្រោយផ្លាស់មកពីប្រទេសបារាំង ចូលក្លឹបភ្នំពេញក្រោន កីឡាករវ័យ ៣១ ឆ្នាំរូបនេះ ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ម្ចាស់ផលិតផល ដោយសារកាយសម្បទារឹងមាំ និងមាន six pack។ មិនត្រឹមតែលោកប៉ុណ្ណោះទេ មិត្តស្រីលោកឈ្មោះ Kate ក៏មិនសម្បូរការងារផ្សព្វផ្សាយឲ្យផលិតផលថែរក្សាសម្រស់ និងចូលរួមកម្មវិធីសម្ពោធជាច្រើន។

៣. Nick Taylor
កីឡាករខ្មែរ-អាមេរិក ដែលកំពុងពេញនិយមពីសំណាក់អ្នកគាំទ្រកីឡាបាល់ទាត់ និងអ្នកគាំទ្រផ្នែកកម្សាន្ត ដោយសារទម្រង់មុខសង្ហាបែបកូនកាត់។ ថ្មីៗនេះលោកបានចូលរួមថត MV ចម្រៀងឲ្យកញ្ញា រ៉ាប៊ី និងបានទៅចូលរួមកម្មវិធីសប្បុរសមួយនិងបានថតរូបជាមួយ សាន្ត កុសុមៈ ធ្វើឲ្យអ្នកគាំទ្រផ្គូផ្គងឲ្យតារាស្រីទាំង ២ ភ្លាម។ មិនទាន់ចប់ត្រឹមនេះឡើយ Nick ក៏បានក្លាយជាវីរបុរសជួយសុនខពីការប្រើអំពើហិង្សាពីម្ចាស់វា ដែលនោះជាព័ត៌មានគួរឲ្យចាប់អារម្មណ៍ពីទំហំចិត្តដែលកីឡាករវ័យក្មេងរូបនោះ មានចំពោះសត្វចិញ្ចឹម។

៤. កែវ សុខផេង
សុខផេង ជាកីឡាករបាល់ទាត់ដែលបានក្លាយជាអ្នកតំណាងផ្សព្វផ្សាយឲ្យទូរស័ព្ទដៃ Oppo និងក្រុមហ៊ុនដឹកជញ្ជូន J&T។

៥. ច្រឹង ពលរដ្ឋ
ធ្លាប់ចូលរួមថតរឿង ហើយអ្វីដែលកាន់តែពិសេសលោកជាកីឡាករដែលមានសំឡេងពីរោះមិនចាញ់តារាចម្រៀងអាជីពឡើយ។ ដូចនេះហើយទើបកីឡាករក្លឹបវិសាខារូបនេះឧស្សាហ៍មានសកម្មភាពជាមួយតារាសិល្បៈ ហើយថ្មីៗនេះទៀតសោតលោកក៏បានចូលរួមកម្មវិធី The Wall Song។
៦. ចាន់ វឌ្ឍនាការ
កន្លងមក វឌ្ឍនាការ ធ្លាប់មានថតទាំង TVC ថតចម្រៀង និងពាណិជ្ជកម្មផ្សេងៗ។ មិនតែប៉ុណ្ណោះលោកក៏មានមិត្តជិតស្និទ្ធដែលជាអ្នកសិល្បៈច្រើនទៀតផង។
៧. លឹម ពិសុទ្ធ
មួយរយៈមុន លឹម ពិសុទ្ធ ក៏បានចូលរួមថតផ្សាយឲ្យនាឡិកាដៃម៉ាកថ្មីមួយផងដែរ៕




















































Account
Security
Favourite Content