កំពត គឺជាខេត្តមួយដែលសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិចម្រុះជាច្រើនដូចជា សមុទ្រ ស្ទឹង ភ្នំ សត្វព្រៃ និងធនធានធម្មជាតិព្រៃឈើ។ រីឯកន្លែងស្នាក់ដូចជារីសត homestay និងសណ្ឋាគារជាច្រើនក៏កំពុងតែរីកសុះសាយគួរឲ្យកត់សម្គាល់។ កត្តាទាំងនេះហើយដែលធ្វើឲ្យមនុស្សម្នាច្រើនឡើងចូលចិត្ត និងជ្រើសរើសយកខេត្តកំពតជាកន្លែងលម្ហែកាយនៅក្នុងថ្ងៃចុងសប្ដាហ៍ ឬថ្ងៃសម្រាកនានា។
សម្រាប់ប្រិយមិត្ត អ្នកទេសចរទាំងឡាយដែលលចូលចិត្តលម្ហែកាយជាមួយធម្មជាតិព្រៃភ្នំ AMS សូមណែនាំរីសតមួយកន្លែងដែលមានទេសភាពស្អាត និងមានធម្មជាតិស្រស់បំព្រងស្ថិតនៅជុំវិញ។ រីសតនេះមានឈ្មោះថា «East Resort – អ៊ីស្ត រីសត» មានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ ៣ ជាប់ជើងភ្នំបូកគោ ខេត្តកំពត។ អ្វីដែលធ្វើឲ្យរីសតមួយនេះមានលក្ខណៈពិសេសនោះគឺ ទេសភាពព័ទ្ធជុំវិញមានពណ៌ខៀវស្រងាត់ឮតែសំឡេងសត្វយំគួរជាទីរំសាយអារម្មណ៍។
ក្រឡេកទៅមើលទេសភាពក្នុងរីសតវិញ មានលក្ខណៈប្រណិត មានផ្ទះស្នាក់នៅដាច់ដោយឡែក និងពោរពេញទៅដោយផាសុខភាព ទំនុកចិត្ត ស្រស់ស្រាយជាមួយខ្យល់អាកាសបរិសុទ្ធ ដែលពិតជាស័ក្តិសមសម្រាប់ការរំសាយស្ត្រេស សាកថ្មជីវិត និងបំបាត់ភាពនឿយហត់។ នៅទីនេះភ្ញៀវទេសចរអាចសម្រាកលម្ហែកាយ អង្គុយទទួលទានម្ហូបអាហារជាមួយក្រុមគ្រួសារ និងគយគន់ទេសភាពថ្ងៃលិចដ៏ស្រស់ស្អាត ជាមួយទេសភាពភ្នំបូកគោ ទឹកធ្លាក់ ខ្យល់ត្រជាក់បរិសុទ្ធ មានផាសុខភាពជាមួយពេលវេលាដែលមានសេខក្ដីសុខនិង មិនអាចបំភ្លេចបានជាមួយមនុស្សជាទីស្រលាញ់ផងដែរ។
ក្រៅពីការសប្បាយរីករាយដែលទទួលបានពីដំណើរកម្សាន្ត អ្នកទេសចរនឹងទទួលបាននូវចំណេះដឹងថ្មីៗទាក់ទងជាមួយនិងធម្មជាតិក្បែររីសតនេះ ថតរូបអានុស្សាវរីយ៍ និងបានស្រូបក្លិនដ៏បរិសុទ្ធពីព្រៃឈើផងដែរ។ នៅទីនេះក៏មានភោជនីយអាហារមួយដែលអាចឲ្យភ្ញៀវទេសចរបានអង្គុយទទួលទានអាហារជួបជុំគ្នា គយគន់ទេសភាពជាមួយមនុស្សជាទីស្រឡាញ់បានយ៉ាងរីករាយ។ សម្រាប់ព័ត៌មានក្នុងការកក់បន្ទប់សូមទំនាក់ទំនងមកកាន់៖ 086 990 996/ 085 990 996៕
រូបថត៖ ប្រភព East Resort























































Account
Security
Favourite Content