គ្រឿងផ្សំ៖
ទ្រូងមាន់ ២ ដុំ
ម្សៅខ្ទឹមស ១ ស្លាបព្រាកាហ្វេ
ម្រេច កន្លះស្លាបព្រាកាហ្វេ
ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
ពងមាន់ ១ គ្រាប់
ម្សៅបំពង ១ កញ្ចប់តូច
ម្សៅកម្ទេចនំប៉័ង
ម្ទេសឆា/ម្ទេសកិន កន្លះស្លាបព្រាបាយ
ម្ទេសហុយ (តាមចំណូលចិត្ត)
ទឹកក្រូចឆ្មារ (តាមចំណូលចិត្ត)
ទឹកត្រី ១ ស្លាបព្រាបាយ
ស្ករស ១ ស្លាបព្រាបាយ
ស្លឹកជីវ៉ាន់ស៊ុយ (តាមចំណូលចិត្ត)
ខ្ទឹមក្រហម (តាមចំណូលចិត្ត)
វិធីធ្វើ៖
- ដំបូងយើងត្រូវយកទ្រូងមាន់ទៅប្រឡាក់ជាមួយម្សៅខ្ទឹមស ម្រេច និងម្សៅស៊ុបហើយផ្អាប់ទុកមួយម៉ោងជាមុនសិន។
- ក្រោយមកយកទ្រូងទៅប្រឡាក់ជាមួយម្សៅបំពង រួចលើកយកប្រឡាក់ជាមួយពងមាន់។
- បន្ទាប់មកលើកយកមកប្រឡាក់ជាមួយម្សៅកម្ទេចនំប៉័ង ហើយសឹមយកទៅបំពង។
- មើលបំពងល្មមឡើងក្រៀម និងក្រហមល្អហើយ ត្រូវលើកយកមកទុកមួយឡែកឱ្យស្រស់ខ្លាញ់សិន។
- ក្រោយមកចាប់ផ្ដើមលាយទឹកត្រី ទឹកក្រូចឆ្មារ ស្ករស ម្ទេសឆា/ម្ទេសកិន និងម្ទេសហុយហើយកូរឱ្យសព្វ។
- ឃើញថាគ្រឿងសព្វគ្នាហើយ ភ្លក់ជាមុនសិន បើសមល្មមរសជាតិ យើងអាចដាក់ខ្ទឹមក្រហម និងស្លឹកជីវ៉ាន់ស៊ុយចូល និងច្របល់វាម្ដងទៀត។
- ចុងក្រោយហាន់សាច់មាន់ជាដុំតូចៗល្មម ហើយយកទៅច្របល់ជាមួយគ្រឿងដែលលាយហើយជាការស្រេច៕






















Account
Security
Favourite Content