គ្រឿងផ្សំ៖
សំបកបាញ់ត្រាង
ចេកអំបូង
ពងមាន់ ២ គ្រាប់
ម្សៅស្ករ (សម្រាប់រោយពីលើ)
+ គ្រឿងផ្សំសម្រាប់ធ្វើទឹកស្ករ
ស្ករត្នោត ១ ខាំកន្លះ
ស្ករស ៤០ ក្រាម
អំបិល ១ ស្លាបព្រាកាហ្វេ
ខ្ទិះដូង កន្លះពែង ឬ ៨ ស្លាបព្រាបាយ
ស្លឹកតើយ ២ សន្លឹក
វិធីធ្វើ៖
- ដំបូងយើងត្រូវគោះពងមាន់សិន បន្ទាប់យកសំបកបាញ់ត្រាងទៅជ្រលក់ទឹកបន្តិច។
- ហើយយកទៅរុំជាមួយចេក ដោយមុនរមូលវាត្រូវលាបពងមាន់ពីលើជាមុនសិន។
- ក្រោយមូលហើយ យើងអាចទៅបំពងរហូតឡើងក្រៀមបន្តិចរួចស្រង់ទុកឱ្យច្រោះខ្លាញ់សិន។
- បន្ទាប់ដល់ពេលធ្វើទឹកស្ករដោយដាក់ស្ករត្នោត ស្ករស អំបិល និងខ្ទិះដូងចូលក្នុងខ្ទះហើយកូររហូតដល់រលាយល្អ។ នៅពេលកូរទឹកស្ករមិនត្រូវប្រើភ្លើងខ្លាំងទេ។
- មើលថាទឹកស្កររលាយហើយ ត្រូវដាក់ស្លឹកតើយចូលកូរឱ្យចេញក្លិនឈ្ងុយបន្តិចរួចបិទភ្លើង។
- ចុងក្រោយគ្រាន់តែយកចេកមកកាត់ជាកង់ៗ ស្រូបទឹកស្ករ និងរោយម្សៅស្ករពីលើបន្ថែមបន្តិចជាការស្រេច។
ចំណាំ៖ ចេកមួយផ្លែត្រូវប្រើសំបកបាញ់ត្រាងមួយបន្ទះ។ ក្រៅពីចេកអំបូង យើងក៏អាចយកចេកផ្សេងទៀតមកធ្វើបានដែរ៕
























Account
Security
Favourite Content