កម្រឃើញណាស់! វណ្ណដា បង្ហោះរឿងស្នេហាម្តង អ្នកគាំទ្រពេញចិត្តស្តូក

អ្នក​គាំទ្រ វណ្ណដា កម្របានឃើញរឿងបែបនេះណាស់ ដោយសុខៗ​តារាចម្រៀងរ៉េប វណ្ណដា បង្ហោះរឿងរ៉ាវស្នេហាលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល​ខ្លាំង ជាមួយពាក្យពេចន៍ដែលលោកបានរៀបរាប់ ព្រោះវាជា​គំនិតពាក់ព័ន្ធរឿងរ៉ាវសម្ពន្ធភាព​រវាង​មនុស្ស​ពីរ​នាក់​​​ និងការងារ ហើយក៏មានភ្ជាប់ជាមួយបទពិសោធន៍ស្នេហ៍ចាស់របស់លោកថែមទៀតផង។

ម្ចាស់បទ «Back in the Day» រៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការថា «“ស្នេហានិងការងារ មានតួនាទីធំក្នុង Daily routine (ទម្លាប់ប្រចាំថ្ងៃ)” ពីមុនមកខ្ញុំធ្លាប់មាននារីខ្លាំងម្នាក់នៅក្បែរ ដោះស្រាយរួមគ្នាទាំង ការងារ/បញ្ហា លើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងសុភមង្គលអោយគ្នា មានពេលវេលាសម្រាប់គ្នា រកចំណូលផ្សេងគ្នា ចំណាយផ្សេងគ្នា ហើយខ្ញុំអាចធ្វើការងារទាំងនោះបានដោយស្នាមញញឹម ទឹកមុខស្រស់បស់ មានគំនិតច្នៃប្រឌិត មានអារម្មណ៍រំភើបនិងកំលាំងចិត្តដែលដៃគូររបស់យើងផ្តល់អោយ បើទោះបីជាយើងមិនបានបង្ហាញrelationship និងរួមដំណើរជាមួយគ្នារហូតមែន តែពួកយើងបានបញ្ចប់វាដោយរកឃើញការកំណត់គោលដៅនិងពាក់កណ្តាលនៃភាពជោគជ័យរៀងខ្លួនបួករួមនឹងស្នាមញញឹមដូចគ្នា។

ផ្អែកលើបទពិសោធន៍នេះច្បាស់ណាស់ថា ការរើសដៃគូរត្រូវ និងយល់ពីការងាររៀងខ្លួន ពិតជាមានសារៈសំខាន់ក្នុង (daily routine) ទោះក្នុងកាលៈទេសៈណាមួយវាជាបទពិសោធន៍មួយដ៏ល្អ មេរៀនថ្មី និងបំភ្លឺផ្លូវសម្រាប់ថ្ងៃមុខ។បើសិនជារើសដៃគូរខុសនិងមិនយល់ពីស្ថានភាពរបស់អ្នកបច្ចុប្បន្ន ជីវិតអ្នកនឹងពោរពេញទៅដោយភាពស្មុកស្មាញ បញ្ហាការងារ បញ្ហាស្នេហា នឹងធ្វើអោយអ្នកងងឹតរកផ្លូវចេញលែងឃើញ ហើយអ្នកអាចធ្លាក់ចូលក្នុងស្ថានភាពដើមណាមួយដែលអ្នកមិនដែលប្រាថ្នាចង់អោយមានជាលើកទី២។ សូមពិនិត្យសុខភាពបេះដូងខ្លួនឯងអោយច្បាស់ មុនសម្រេចចិត្តលើស្នេហាបន្ទាប់៕ (គិតពី to-do lists តែកុំភ្លេចគិតពី to-be lists)»

ការបង្ហោះពីទស្សន​របស់ វណ្ណដា ចាក់ចំចិត្តអ្នកគាំទ្រតែម្តង ព្រោះអានហើយមានគំនិតអប់រំ និងបង្ហាញឱ្យឃើញពីការថ្លឹងថ្លែងរវាងស្នេហា និងការងារ។ យ៉ាងណាមិញ អ្នកគាំទ្រ​ពិតជា​ភ្ញាក់ផ្អើលជាខ្លាំង ដោយកន្លងមកគេកម្រឃើញតារាចម្រៀងវ័យក្មេងរូបនេះបង្ហោះរឿងរ៉ាវស្នេហាបែបនេះខ្លាំង។

កន្លងទៅថ្មីៗនេះ វណ្ណដា ត្រូវអ្នកគាំទ្រសង្ស័យថាកំពុងមានទំនាក់ទំនងស្នេហាជាថ្មីក្រោយប្រទះឃើញរូបភាពក្នុងទីតាំងជាមួយគ្នានិងតារាស្រីម្នាក់ ប៉ុន្តែរឿងនេះស្ងប់ស្ងាត់ទៅវិញក្រោយគ្មានការឆ្លើយតបពីភាគទាំងសងខាង ប៉ុន្តែយ៉ាងណាអ្នកគាំទ្រនៅតែអន្ទះសារង់ចាំមើលមុខម្ចាស់បេះដូងរបស់តារាចម្រៀងពេញដោយទេពកោសល្យរូបនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា