ទម្រាំតែក្លាយជាកំពូលតារា ម្នាក់ៗខិតខំប្រឹងប្រែងខ្លាំងណាស់ ទើបអាចឈរជើងនៅចំណុចកំពូលបាន។ ក្នុងនោះដែរ ដើម្បីតបស្នងដល់ការខិតខំរបស់ខ្លួនកំពូលតារាកូរ៉េល្បីៗទាំងនេះបានចំណាយប្រាក់ច្រើនសន្ធឹកទិញកន្លែងស្នាក់នៅដ៏ប្រណិត។ ដូចនេះហើយមកដឹងពីតម្លៃផ្ទះរបស់តារាកូរ៉េល្បីៗ ដែលមានតម្លៃរាប់លានដុល្លារដឹងហើយចំហរមាត់តែម្ដង៖
១.Rain និង Kim Taehee

គូស្វាមីភរិយាមួយគូនេះ ក៏ត្រូវបានគេស្គាល់ថាជាអ្នកជំនាញខាងអចលនទ្រព្យ ព្រមទាំងចូលចិត្តទិញសន្សំ អគារ និងផ្ទះ។ យោងតាមប្រភព Weekly Entertainment តម្លៃអចលនទ្រព្យដែលអ្នកទាំងពីរមានក្នុងដៃគឺមានដល់ទៅ ៧២ លានដុល្លារអាមេរិក ដោយរាប់បញ្ចូលទាំងផ្ទះនៅតំបន់ Itaewon តម្លៃ ៤.៤ លានដុល្លារអាមេរិក និងផ្ទះតម្លៃ ២ លានដុល្លារអាមេរិក California។
២.Jun JiHyun
យោងតាមប្រភព TMI news បានឱ្យដឹងថាតួស្រីក្នុងរឿង “សង្សារខ្ញុំមនុស្សភពផ្កាយ” មានទិញនូវអចលនទ្រព្យជាច្រើននៅក្នុងដៃ ក្នុងនោះមានអគារ និងផ្ទះនៅទីក្រុងសេអ៊ូល ដោយគិតជាតម្លៃប្រមាណ ៣៨ លានដុល្លារអាមេរិក។ ខណៈបច្ចុប្បន្ន ផ្ទះដែលនាងរស់នៅសព្វថ្ងៃមានតម្លៃដល់ទៅជាង ៤.៣ លានដុល្លារអាមេរិក។ ចំពោះផ្ទះដែលអ្នកទាំងពីររស់នៅក្រោយរៀបការគឺមានតម្លៃប្រមាណ ៤ លានដុល្លារអាមេរិក។
៣.Hyunbin និង Son YeJin

មិនខុសពីគូស្នេហ៍ Rain និង Kim Taehee ខាងលើ Hyunbin និង Son YeJin ក៏ជាអ្នកជំនាញខាងអចលទ្រព្យដូចគ្នា ខណៈអ្នកទាំងពីរបានទិញផ្ទះ អាគារ នៅតំបន់ជាច្រើនដូចជា Dongjak-Gu. Mapo-Gu. Gangnam-Gu និង Cheongdam-dong ដែលមានតម្លៃសរុបជិត ៣០ លានដុល្លារអាមេរិក។
៤.Song Hyekyo
ប្រភព Tatlerasia បានឱ្យដឹងថា កាលពីថ្មីៗ តារាស្រីវ័យ ៤១ ឆ្នាំរូបនេះបានចំណាយប្រាក់ប្រមាណ ១៩.៥ លានដុល្លារអាមេរិកលើអាគារមួយនៅតំបន់ Hannam។ ខណៈផ្ទះនាងរស់នៅសព្វថ្ងៃមានតម្លៃជាង ១១ លានដុល្លារអាមេរិក។
៥.IU

តាមប្រភព Weekly Entertainment តារាស្រី IU បានទិញផ្ទះធំមួយក្នុងតម្លៃ ១១.៧ លានដុល្លារអាមេរិកនៅ Eterno Cheongdam។ រីឯផ្ទះដែលនាងរស់នៅបច្ចុប្បន្នមានតម្លៃ ៣.៣ លានដុល្លារអាមេរិក។
៦.GD
ក្រឡេកមកមើលតារាចម្រៀងដ៏ល្បីលោក GD វិញ លោកត្រូវបានគេរាប់បញ្ចូលជាតារាកូរ៉េម្នាក់ដែលមានទ្រព្យសម្បត្ដិច្រើន។ តម្លៃអចលទ្រព្យសរុបរបស់លោកសរុបត្រូវបានគេប៉ាន់ប្រមាណថាមានរហូតដល់ ២៧ លានដុល្លារអាមេរិក។ ហើយផ្ទះដែលលោករស់នៅសព្វថ្ងៃមានតម្លៃ ៨.៨ លានដុល្លារអាមេរិក៕





















































Account
Security
Favourite Content