២០២២ ជាឆ្នាំមួយដែលធ្វើឱ្យអ្នកគាំទ្រតារាចិន និងមហាជនជាច្រើន ហាក់មានការភ្ញាក់ផ្អើលថែមទាំងភាំងស្មារតីនិយាយស្ទើរលែងចេញដោយសារតែតារាល្បីៗ លំដាប់ជួរមុខស្រាប់តែបែកធ្លាយរឿងអាស្រូវជាបន្ដបន្ទាប់។ ជាពិសេសទង្វើដែលពួកគេបានប្រព្រឹត្ដសុទ្ធសឹងតែមិនគួរឱ្យ និងធ្ងន់ធ្ងររហូតត្រូវដល់ត្រូវជាប់បញ្ជីខ្មៅលែងបានចេញមុខក្នុងសិល្បៈថែមទៀត។ តោះទៅមើលថាជារឿងអ្វីខ្លះ៖
១.Kris Wu

នៅខែ វិច្ឆិកា ឆ្នាំ ២០២២ តារាចម្រៀងប្រុស និងតារាសម្ដែងដ៏ល្បីលោក Kris Wu ត្រូវបានតុលាការទីក្រុងប៉េកាំងសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល ១៣ ឆ្នាំ ពីបទរំលោភបំពានផ្លូវភេទលើក្មេងស្រីមិនទាន់គ្រប់អាយុ។ បកត្រឡប់ទៅកាលឆ្នាំ ២០២១ លោកបាននារីម្នាក់ចេញមុខបកអាក្រាតរឿងរំលោភបំពានរូបនាង ខណៈដើមឡើយមិនមាននរណាជឿឡើយថារូបលោកប្រព្រឹត្តរឿងទាំងអស់នេះ។ រហូតដល់ចុងឆ្នាំ ២០២២ តុលាការទីក្រុងប៉េកាំងក៏បានចេញប្រកាសជាផ្លូវការថា រូបលោកពិតជាប្រព្រឹត្ដដូចអ្វីដែលបានចោទប្រកាន់មែន និងត្រូវសម្រេចឱ្យជាប់ពន្ធនាគារដល់ទៅ ១៣ ឆ្នាំ។
២.Li YiFeng

នៅខែ កញ្ញា ឆ្នាំ ២០២២ តារាសម្ដែងប្រុសល្បី Li YiFengត្រូវបានគេចោទប្រកាន់ថាទិញសេវាកម្មបម្រើផ្លូវភេទជាច្រើនដង ដែលនេះជាទង្វើខុសច្បាប់ក្នុងប្រទេសចិន។ ក្រោយមកប៉ូលីសទីក្រុងប៉េកាំងក៏បានចេញប្រកាសជាផ្លូវការថា តារាប្រុសរូបនេះពិតជាបានទិញ និងប្រើប្រាស់សេវាកម្មទាំងអស់ពិតប្រាកដមែន។ ជាលទ្ធផលលោកត្រូវប្រេនតូច ធំ ផ្ដាច់កុងត្រាចោល និងលែងមានឱកាសសម្ដែងក្នុងវិស័យសិល្បៈចិនតទៅទៀត។
៣.DengLun

នៅខែ មីនា ឆ្នាំ ២០២២ តារាប្រុសល្បី DengLun ត្រូវបាននាយកដ្ឋានពន្ធដារចាប់បានថាលួចគេចពន្ធក្នុងចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១។ លោកត្រូវគេផាកពិន័យប្រាក់ប្រមាណ ១៥ លានដុល្លារអាមេរិក។ លោកក៏បានបង្ហោះសារសុំទោសជាសាធារណៈផងដែរ វាសនារបស់លោកក៏មិនខុសពីតារាប្រុសទាំងពីរខាងលើត្រូវជាប់ក្នុងបញ្ជីខ្មៅលែងមានឱកាសសម្ដែងក្នុងរឿងភាគនានា៕



















































Account
Security
Favourite Content