មនុស្សភាគច្រើននឹងបើកភ្នែកធំៗបើគ្រាន់តែឮថាត្រូវប្រើជីវិតប្រចាំថ្ងៃនៅលើយន្តហោះ តែសម្រាប់លោក Bruce Campbell វាគឺជាក្ដីសុខរបស់គាត់ ដោយហេតុថាយន្តហោះរបស់គាត់នៅជាប់លើដីកណ្ដាលព្រៃ មានអ្វីៗគ្រប់យ៉ាងដែលគាត់ឲ្យឈ្មោះថាផ្ទះ។

វិស្វករអគ្គិសនីវ័យ ៧៣ឆ្នាំរូបនេះបានកែច្នៃយន្តហោះ Boeing 727 ដែលលោកបានទិញកាលពីឆ្នាំ ១៩៩៩ ក្នុងតម្លៃ ១០មុឺនដុល្លារឲ្យក្លាយទៅជាផ្ទះនៅលើដីរបស់លោកក្នុងទីក្រុង Portlandរដ្ឋOregon សហរដ្ឋអាមេរិក។ យន្តហោះ Boeing 727 មួយគ្រឿងដែលលោក Campbell បានទិញមកពីប្រទេសក្រិកមានអាយុកាលត្រឹម ៦៥ឆ្នាំប៉ុណ្ណោះ ថែមទាំងអាចហោះហើរបាន ប៉ុន្តែក្រោយ Campbell កាន់កាប់លោកត្រូវដោះម៉ាស៊ីនចោលទាំងអស់ដើម្បីកែច្នៃវាឲ្យទៅជាផ្ទះ។
នៅលើយន្តហោះដែលមានផ្ទៃសម្រាប់រស់នៅប្រមាណ ១០៦៦ហ្វីត ឬ៩៩មែត្រ លោក Campbell បានរៀបចំឲ្យមានអ្វីៗគ្រប់យ៉ាងរាប់ចាប់តាំងពី កន្លែងធ្វើការ ម៉ាស៊ីនបោកខោអាវ សាឡុង ទូទឹកកក និងផ្ទះបាយជាដើម។ លើសពីនេះ វិស្វករអគ្គិសនីវ័យចំណាស់រូបនេះបានឲ្យថាការចំណាយប្រចាំខែរបស់គាត់អស់ត្រឹមតែ ៣៧០ដុល្លារប៉ុណ្ណោះបូករួមទាំងការបង់ពន្ធ និងថ្លៃអគ្គិសនី។

ក្រោយការកែច្នៃ បូករួមទាំងតម្លៃយន្តហោះផ្ទះកណ្ដាលព្រៃរបស់លោក Campbell មានតម្លៃ សរុប ២២មុឺនដុល្លារ។ Campbell សរសេរនៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួន គាត់បានឲ្យដឹងថារូបគាត់រស់នៅក្នុងយន្តហោះមួយនេះរយៈពេល ៦ខែក្នុងមួយឆ្នាំ ចំណែក ៦ខែដែលនៅសេសសល់គាត់ចំណាយពេលរស់នៅក្នុងប្រទេសជប៉ុន ហើយនៅទីនោះក៏គាត់មានគម្រោងទិញយន្តហោះ Boeing មួយទៀតដើម្បីច្នៃទៅជាផ្ទះដូចអ្វីដែលគាត់បានធ្វើដាក់នៅតំបន់ Miyazaki ប្រទេសជប៉ុន៕




























Account
Security
Favourite Content