លោក Ken Chu ត្រូវបានមហាជនជាច្រើនស្គាល់ថាជាតួប្រុសម្នាក់ក្នុងរឿងភាគតៃវ៉ាន់ល្បី Meteor Garden ឬ F4 ក្នុងឆ្នាំ ២០០១ ខណៈបច្ចុប្បន្នលោកនៅតែបន្ដអាជីពជាតារាសម្ដែង និងបន្ដឡើងបង្ហាញមុខក្នុងកម្មវិធីនានា។

យោងតាមប្រភពព័ត៌មាន Hk01 ថ្មីៗ នេះ លោកបានចូលរួមកម្មវិធីមួយមានឈ្មោះថា “Oh!Good Body 4” ក្នុងកម្មវិធីនោះដែរលោកបានចែករំលែកពីរឿងនានា និងជីវិតគ្រួសារផងដែរ។ ស្របពេលជាមួយគ្នា លោកក៏ត្រូវបានគេចោទសួរពីរឿងពេលណាទើបយកកូនហ្នឹងគេ ដោយសារតែលោក និងភរិយារៀបការជិត ៦ ឆ្នាំទៅហើយមិនទាន់មានស្នងត្រកូលនៅឡើយ។
ជាការឆ្លើយតប តារាប្រុសវ័យ ៤២ ឆ្នាំរូបនេះបានប្រាប់ឱ្យដឹងថា៖ រូបលោកមានជំងឺប្រចាំកាយ គឺជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង។ ជំងឺនេះតែធ្វើឱ្យលោកឈឺចាប់ពាសពេញរាងកាយ ជាពិសេសនៅរដូវត្រជាក់ អ្វីដែលសំខាន់វាអាចឆ្លងតទៅកូនទៀតផង។

ជាចុងក្រោយ លោកបន្ថែមថា៖ លោកបារម្ភប្រសិនបើមានកូន គេអាចនឹងមានជំងឺនេះដែរ លោកមិនចង់ធ្វើបាបកូនឡើយ ដូច្នេះលោក និងភរិយា ក៏បានពិភាក្សាគ្នា និងសម្រេចចិត្តមិនយកកូនតែម្ដង៕
























Account
Security
Favourite Content