កាលពីមួយរយៈមុនមានតារាសម្ដែងប្រុសកូរ៉េល្បីលោក Song Joongki បានបណ្ដើរនារីប្លែកមុខម្នាក់ចេញដើរជាសាធារណៈនៅព្រលានយន្ដហោះ ជាហេតុធ្វើឱ្យមហាជនហាក់ភ្ញាក់ផ្អើល និងមានការសង្ស័យថា នារីម្នាក់នោះជាមិត្ដស្រីថ្មីរបស់លោក។
កាលពីព្រឹកមិញថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២២ ផលិតកម្ម HighZium ដែលជាទ្រនំរបស់តារាប្រុស Song Joongki បានប្រកាសជាផ្លូវការថា៖ ពេលនេះរូបលោកកំពុងមានទំនាក់ទំនងស្នេហាជាមួយតារានារីក្រៅសិល្បៈម្នាក់ ខណៈរូបនាងជាជនជាតិបរទេស។
បើតាមប្រភពផលិតកម្មរបស់លោក Song Joongki ដដែលបានឱ្យដឹងថា អ្នកទាំងពីរបានជួបគ្នានៅឆ្នាំ ២០២១ និងចាប់ផ្ដើមមើលចិត្តថ្លើមគ្នាតាំងពីពេលនោះមក ដូច្នេះសង្ឃឹមមហាជនព្រមទាំងអ្នកគាំទ្របើកចិត្តទទួលយកស្នេហារបស់អ្នកពីរផង។
ជាមួយគ្នាដែរ ដើម្បីសុវត្ថិភាពឯកជនរបស់មិត្តស្រីលោក Song Joongki ខាងផលិតកម្មមិនអាចបញ្ជាក់អ្វីបានច្រើនលើសពីនេះឡើយ អ៊ីចឹងសង្ឃឹមមហាជនព្រមទាំងអ្នកគាំទ្រយោគយល់ និងអធ្យាស្រ័យផង៕























Account
Security
Favourite Content