សូម្បីតែតារាគ្នាឯងទាំងនេះក៏ចូលចិត្ត និងជាអ្នកគាំទ្រផ្កាប់មុខរបស់ BIGBANG ដែរ!

ក្រុមចម្រៀងបុរស BIGBANG ជាក្រុមខេប៉ុបមួយដែលមានភាពល្បីល្បាញ រីឯបទចម្រៀងនីមួយៗសុទ្ធសឹងតែពីរោះមានអត្ថន័យ និងគុណភាពល្អមិនសរសើរមិនបាន។ ចេញប្រឡូកក្នុងវិស័យខេប៉ុបតាំងពីឆ្នាំ ២០០៦ ក្រុមចម្រៀងបុរសមួយនេះឆក់យកបេះដូងអ្នកគាំទ្រមិនតិចទេជុំវិញពិភពលោក មិនតែប៉ុណ្ណោះសូម្បីតែតារាខេប៉ុបគ្នាឯងជាច្រើនរូបទៀតក៏គេចមិនផុតជាប់ស្នេហ៍ និងគាំទ្រឡើងផ្កាប់មុខផងដែរ។ តោះមកមើលថាតារាណាខ្លះជាហ្វេនផ្កាប់មុខរបស់ BIGBANG

១. Bambam សមាជិកក្រុម GOT7

សមាជិកក្រុម GOT7 រូបនេះធ្លាប់បាននិយាយជាច្រើនដងរួចមកហើយថា ខ្លួនចូលចិត្តក្រុមចម្រៀងបុរស BIGBANG លើសពីនេះថែមទាំងជានិមិត្តរូបរបស់ខ្លួន​ទៀតផង ហើយក្រុមចម្រៀង BIGBANG ក៏ជាអ្នកជំរុញទឹកចិត្តម្នាក់ដែរធ្វើឱ្យរូបគេក្លាយជាតារាខេប៉ុប។

២.IU

ជាតារាចម្រៀងល្បីម្នាក់ក្នុងប្រទេសកូរ៉េ ប្រិយមិត្តខ្លះច្បាស់ជាឆ្ងល់ហើយថាតើនិមិត្តរូបរបស់តារាស្រីរូបនេះជានរណា? រូបនាងក៏ជាអ្នកគាំទ្រ BIGBANG មួយរូបថែមទាំងជាហ្វេនផ្កាប់មុខរបស់ Taeyang។ បកទៅកាលពីកំឡុងឆ្នាំ ២០១០ រូបនាងបានសម្ដែងបទ I Need a Girl ជាមួយ Taeyang ក្នុងកម្មវិធី G7 ហើយក្រោយៗមកក៏ត្រូវហ្វេនសង្កេតឃើញថា រូបនាងពិតជាសប្បាយរីករាយពេលដែលបានជួបនឹង Taeyang ឬក៏ BIGBANG


៣.Zico

សម្រាប់តារាប្រុសរូបនេះក៏ជាតែងតែរំលឹកពីក្រុម BIGBANG ដូចគ្នា ជាពិសេសថែមទាំងសរសើរពីការនិពន្ធបទចម្រៀង និងស្ទីលផ្សេងៗពីមួយបទទៅមួយបទ។ លោកថែមទាំងលើកឡើងថាបើមានឱកាសពិតជាចង់សហការជាមួយក្រុម BIGBANG ឬ Taeyang។

៤.Dahyun សមាជិកក្រុម Twice

ក្រុមនារី Twice ក៏តែងតែត្រូវហ្វេនប្រទះឃើញថាចូលចិត្ត និងគាំទ្រក្រុមចម្រៀង BIGBANG ដែរ ថែមទាំងច្រៀងតាមបទចម្រៀងរបស់ BIGBANG ទៀត ហើយ Dahyun ជាសមាជិកម្នាក់ដែលឧស្សាហ៍ cover បទចម្រៀងរបស់ BIGBANG

៥.Rosé សមាជិក Blackpink

ជាការពិតទៅសមាជិកទាំងអស់សុទ្ធតែជាអ្នកគាំទ្ររបស់ក្រុម BIGBANG តាំងតែពីខ្លួននៅជាអ្នកហ្វឹកហាត់ម្ល៉េះ។ ខណៈ Rosé ធ្លាប់បាននិយាយចំៗតែម្ដងថារូបនាងពិតជាគោរព និងចូលចិត្ត Taeyang ខ្លាំង ហើយសង្ឃឹមថាមានថ្ងៃអាចរួមសហការច្រៀងជាមួយគ្នា។

៦.Lee Hi

តារាចម្រៀងស្រីទោលរូបនេះវិញ តែងតែនិយាយជារឿយៗថាខ្លួនចូលចិត្តក្រុមចម្រៀង BIGBANG មិនតែប៉ុណ្ណោះថែមទាំងលើកឡើងថា T.O.P ជាប្រភេទមនុស្សប្រុសដែលរូបនាងចូលចិត្តទៀត។

៧.សមាជិកក្រុម Astro

ចំណែកក្រុម Astro វិញតែងតែរំលឹកពីក្រុមចម្រៀង BIGBANG ក្នុងបទសម្ភាសន៍របស់ខ្លួនថាជារាមច្បងដែលពួកគេគោរពស្រឡាញ់ខ្លាំង។ មែនទែនទៅពួកគេធ្លាប់រាំច្រៀងតាមក្រុម BIGBANG​​ តាំងពីមិនទាន់ចេញច្រៀងជាផ្លូវការមកម្ល៉េះ។

ចុះប្រិយមិត្តជាអ្នកគាំទ្រក្រុម Bigbang ឬអត់?


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វណ្ណដា ទៅដល់ណាក៏ក្មេងៗ​ចោលរោមទទួលរាក់ទាក់ ស្រលាញ់មិនប្រែ

មួយ​រយៈ​នេះ​កំពូល​តារា​រ៉េប វណ្ណដា រៀង​ស្ងប់ស្ងាត់​បន្តិច​ពី​ការ​ចេញ​បទ​ចម្រៀង​ថ្មី និង​ការ​សម្ដែង​ផ្សេង​ៗ។ ដោយ​លោក​ផ្ដោត​លើ​ការ​សម្រាក និង​ដើរ​លំហែ​ច្រើន​ជាមួយ​មិត្តភ័ក្តិ​នៅ​តាម​បណ្ដា​ខេត្ត​នានា ពិសេស​គឺ​ខេត្ត​ដែល​មាន​សមុទ្រ និង​

Mark ប្រកាសបើកទីភ្នាក់ងារផ្ទាល់ខ្លួន ក្រោយចាកចេញពី NCT

ក្រោយចាកចេញពីក្រុម NCT បាន ២ ខែ នៅថ្ងៃទី ៤ ខែមិថុនា នេះ តារាខេប៉ុបប្រុស Mark បានប្រកាសជាផ្លូវការនូវការបង្កើតក្រុមហ៊ុនច្នៃប្រតិដ្ឋផ្ទាល់ខ្លួន ក្រោមឈ្មោះថា Upper Room។

អ្នកបង្កើតរឿង Stranger Things គ្រោងទម្លាយជោគវាសនាពិតរបស់តួអង្គ Eleven ក្នុងឆ្នាំ ២០៤៦

ភាពយន្តភាគ Stranger Things បានបញ្ចប់ចក្រវាលរបស់ខ្លួនតាំងតែពីចុងឆ្នាំ ២០២៥ កន្លងទៅ ដោយបន្សល់ទុកនូវប្រស្នាអំពីជីវិតរបស់តួអង្គឯក Eleven ឱ្យទស្សនិកជននៅសង្ស័យនៅឡើយ។

ចូលរួមទស្សនាសិល្បៈសម្ដែងមហោស្រព Golden (r)Age ចាប់ពីស្អែកតទៅ

មហោស្រព​សិល្បៈ​សម្ដែង Golden (r) Age ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​ទៅ គឺ "ឆ្នាំ​សូន្យ" ឥឡូវនេះបាន​ឈាន​ចូល​ដល់​ឆ្នាំ​ដំបូង​ហើយ គ្រប់​យ៉ាង​នឹង​កាន់​តែ​ធំ​ហើយ​អស្ចារ្យ​ជាង​មុន​ជាមួយ​វត្តមាន​សិល្បករ អ្នកដឹកនាំ ស្នាដៃ​អ្នក​

ប្រជាប្រិយភាព The Zero Project ពិតជាមិនធម្មតា អ្នកគាំទ្រទៅទស្សនាការបង្ហាញខ្លួនលើកដំបូងឡើងផ្អើលផ្សារទំនើប

កម្មវិធី The Zero Project បាន​បើកបង្ហាញមុខបេក្ខជនទាំង ១២ នាក់​ជាផ្លូវការ កាលពី​ថ្ងៃ ៣១ ​ខែឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ពិតជា​មិន​នឹក​ស្មាន​ដល់​ថា​មាន​ការ​គាំទ្រ​ខ្លាំង​បែប​នេះ សោះ​មនុស្ស​ឈរ​មើល​ច្រើន​កុះករ តាំងពី​ជាន់​លើ​បំផុត​នៃ​ផ្សារ​ទំនើប

ការវិលត្រឡ​ប់មកប្រឡូកការងារសិល្បៈរបស់ Kim Soo Hyun ស្ថិតនៅក្រោមការពិចារណានៅឡើយ

ផ្អែកតាមការឱ្យដឹងរបស់មេធាវី Kho Sang Rock ដែលជាតំណាងផ្លូវច្បាប់របស់ Kim Soo Hyun បានបញ្ជាក់ថា ការវិលត្រឡប់មកកាន់វិស័យសិល្បៈរបស់តារាប្រុសកំពុងស្ថិតនៅក្រោមការពិភាក្សាយ៉ាងហ្មត់ចត់ និងប្រុងប្រយ័ត្ន

ក្រោយកំដរអ្នកអានអស់ជិត ៤ ឆ្នាំពេលនេះរឿងគំនូររូបភាព Jinx បានមកដល់ទីបញ្ចប់ហើយ

សម្រាប់អ្នកនិយមអានរឿងគំនូររូបភាព (Manhwa) ច្បាស់ជាបានស្គាល់ច្បាស់ជាមិនខាននូវស្នាដៃដ៏ល្បីល្បាញគឺរឿង "Jinx"។ ចាប់ផ្ដើមដំបូងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២

ទីភ្នាក់ងារ Ji Chang Wook ទទួលស្គាល់ករណីរងការពិន័យពន្ធរាប់សិបលានដុល្លារ ដោយបកស្រាយថាជាការយល់ច្រឡំ

ក្រុមហ៊ុន Spring Company ដែលជាទីភ្នាក់ងារគ្រប់គ្រងរបស់តារាសម្ដែងកូរ៉េ Ji Chang Wook បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ នៅថ្ងៃទី ២ ខែមិថុនា ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ដែលថា រូបលោកត្រូវបានបង្គាប់ឱ្យបង់

N.John ទៅសម្ដែងនៅកូរ៉េលើកនេះ ទទួលបានការគាំទ្រខ្លាំងទាំងខ្មែរនៅទីនោះ និងជនជាតិកូរ៉េផ្ទាល់

បេសកកម្ម​ទៅ​កូរ៉េ​ខាង​ត្បូង​លើក​នេះ របស់ N.John មិន​ត្រឹម​សម្ដែង​ក្នុង​ក្នុង​កម្មវិធី fashion show ប៉ុណ្ណោះ​ឡើយ​ដោយ​ម្ចាស់​បទ «Sweet Love» បាន​ទៅ​សម្ដែង​ក្នុង​ក្លឹប​រាត្រី​១​កន្លែង​នៅ SR CLUB ដែល​ស្ថិត​នៅ​តំបន់​ស៊ូវ៉ុន

Maddox កូនប្រុសចិញ្ចឹមរបស់ Brad Pitt និង Angelina Jolie សម្រេចចិត្តលុបឈ្មោះឪពុកចេញពីនាមត្រកូល

យោងតាមសារព័ត៌មាន Daily Mail កូនប្រុសជនជាតិខ្មែរឈ្មោះ Maddox ដែល Angelina បានទទួលចិញ្ចឹមនៅឆ្នាំ ២០០២ បន្តដោយ Brad Pitt នៅឆ្នាំ ២០០៦ បានដាក់ពាក្យស្នើសុំតាមផ្លូវច្បាប់ដើម្បីលុបពាក្យ “Pitt” ចេញពី

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី