ទើបរៀបការ តែតារាស្រីល្បីឈ្មោះ ២ រូបនេះស្វាមីបើកដៃឱ្យចាយរាងមិនសំចៃ

តារា​ចម្រៀង​ស្រី​សាច់​ដូច​សំឡី វីរៈ និច្ច និង​តារា​សម្ដែង​ស្រី​រាង​តូច​ច្រឡឹង ឈីវ ហ៊ុយឡេង ហៅ ចែ ឡេង បាន​សម្រេចចិត្ត​បញ្ចប់​ភាព​នៅ​លីវ​ក្នុង​ឆ្នាំ ២០២១ ដូចគ្នា ពោល​គឺ​ខុសគ្នា​ប្រមាណ​១​ខែ​តែ​ប៉ុណ្ណោះ ដោយ ចែ ឡេង បាន​រៀបការ​លា​ភាព​នៅ​លីវ កាល​ពី​ថ្ងៃទី ២៥ ខែ​កញ្ញា ឆ្នាំ ២០២១ ចំណែក វីរៈ និច្ច សម្រេច​បញ្ចប់​ភាព​នៅ​លីវ​នៅ​ថ្ងៃ​ទី ១៦ ខែ​តុលា ឆ្នាំ ២០២១ ដោយ​អ្នក​ទាំងពីរ​បាន​រៀបការ​យ៉ាង​សាមញ្ញ មាន​ត្រឹម​តែ​ចាស់ទុំ​ទាំង​សង​ខាង​ចូលរួម ព្រោះ​ត្រូវ​អនុវត្ត​តាម​វិធានការ​ក្រសួង​សុខាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ។

ក្រោយ​សម្រេច​ចិត្ត​បញ្ចប់​ភាព​នៅ​លីវ តារា​ស្រី​ទាំងពីរ​មិន​បាន​បញ្ចប់​អាជីព និង​ការងារ​សិល្បៈ ព្រោះ​មាន​ស្វាមី​នោះ​ទេ គ្រាន់តែ​គេ​បាន​ឃើញ​ថា​អ្នក​ទាំងពីរ​បាន​ឈប់​សម្រាក​ការងារ​មួយ​រយៈ​ក្រោយ​រៀបការ​ភ្លាម​ៗ តែ​មិន​យូរ​ប៉ុន្មាន​តារា​ស្រី​ទាំង​ពីរ​នេះ​បាន​វិល​មក​ធ្វើការ​ធម្មតា ដោយ ចែ ឡេង នៅ​តែ​មាន​ស្នាដៃ​ភាពយន្ត​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ រីឯ វីរៈ និច្ច បាន​បន្ត​ឡើង​ឆាក​ប្រគំ​តន្តី​វិញ​ដូចធម្មតា បន្ទាប់ពី​ដក​ឃ្លា​ថែ​ទាំ​សុខភាព​ក្រោយ​ការ​បាត់បង់​កូន​ភ្លោះ​ក្នុង​ផ្ទៃ។

ស្វាមីរបស់ វីរៈ និច្ច និង ចែ ឡេង មិន​ត្រឹម​តែ​បើក​ដៃ​ឱ្យ​ប្រពន្ធ​បន្ត​អាជីព​ការងារ​ប៉ុណ្ណោះ​ទេ ថែមទាំង​បើកដៃ​ឱ្យ​ប្រពន្ធ​តុបតែង​ខ្លួន​ស្អាត​ៗ​មិន​សំចៃ​ដៃ​ទៀត​ផង ដោយ​ជា​រឿយៗ តារា​ស្រី​ទាំងពីរ​នេះ​តែងតែ​បង្ហោះ​រូបថត​ក្នុង​ឈុត​សម្លៀកបំពាក់​បែប​ស៊ីវិល័យ សិចស៊ី​មើល​ទៅ​ពិតជា​ទាក់ទាញ​ខ្លាំង ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ថា រៀបការ​មាន​គ្រួសារ​ហើយ​នោះ​ទេ។ 

មក​មើល​សម្រស់​របស់​តារា​ស្រី​ល្បី​ឈ្មោះ ២ ដួង​នេះ​ថា​ស្រស់ស្អាត​កម្រិត​ណា បន្ទាប់ពី​រៀបការ​សាង​គ្រួសារ​ហើយ។

. វីរៈ និច្ច

២. ឈីវ ហ៊ុយឡេង ហៅ ចែ ឡេង


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទ្រព្យសម្បត្តិរបស់ Taylor Swift ហក់ឡើងដល់ ២ ពាន់លានដុល្លារ វ៉ាដាច់តារាស្រីជុំវិញពិភពលោក

ទស្សនាវដ្តី Forbes បានវាយតម្លៃថា Taylor Swift មានទ្រព្យសម្បត្តិសរុបហក់ឡើងដល់ ២ ពាន់លានដុល្លារអាមេរិក ក្លាយជាសេដ្ឋីនីដែលមានទ្រព្យច្រើនបំផុតក្នុងចំណោមតារាចម្រៀងស្រីទាំងអស់នៅលើពិភពលោក។

វណ្ណដា ទៅដល់ណាក៏ក្មេងៗ​ចោលរោមទទួលរាក់ទាក់ ស្រលាញ់មិនប្រែ

មួយ​រយៈ​នេះ​កំពូល​តារា​រ៉េប វណ្ណដា រៀង​ស្ងប់ស្ងាត់​បន្តិច​ពី​ការ​ចេញ​បទ​ចម្រៀង​ថ្មី និង​ការ​សម្ដែង​ផ្សេង​ៗ។ ដោយ​លោក​ផ្ដោត​លើ​ការ​សម្រាក និង​ដើរ​លំហែ​ច្រើន​ជាមួយ​មិត្តភ័ក្តិ​នៅ​តាម​បណ្ដា​ខេត្ត​នានា ពិសេស​គឺ​ខេត្ត​ដែល​មាន​សមុទ្រ និង​

Mark ប្រកាសបើកទីភ្នាក់ងារផ្ទាល់ខ្លួន ក្រោយចាកចេញពី NCT

ក្រោយចាកចេញពីក្រុម NCT បាន ២ ខែ នៅថ្ងៃទី ៤ ខែមិថុនា នេះ តារាខេប៉ុបប្រុស Mark បានប្រកាសជាផ្លូវការនូវការបង្កើតក្រុមហ៊ុនច្នៃប្រតិដ្ឋផ្ទាល់ខ្លួន ក្រោមឈ្មោះថា Upper Room។

អ្នកបង្កើតរឿង Stranger Things គ្រោងទម្លាយជោគវាសនាពិតរបស់តួអង្គ Eleven ក្នុងឆ្នាំ ២០៤៦

ភាពយន្តភាគ Stranger Things បានបញ្ចប់ចក្រវាលរបស់ខ្លួនតាំងតែពីចុងឆ្នាំ ២០២៥ កន្លងទៅ ដោយបន្សល់ទុកនូវប្រស្នាអំពីជីវិតរបស់តួអង្គឯក Eleven ឱ្យទស្សនិកជននៅសង្ស័យនៅឡើយ។

ចូលរួមទស្សនាសិល្បៈសម្ដែងមហោស្រព Golden (r)Age ចាប់ពីស្អែកតទៅ

មហោស្រព​សិល្បៈ​សម្ដែង Golden (r) Age ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​ទៅ គឺ "ឆ្នាំ​សូន្យ" ឥឡូវនេះបាន​ឈាន​ចូល​ដល់​ឆ្នាំ​ដំបូង​ហើយ គ្រប់​យ៉ាង​នឹង​កាន់​តែ​ធំ​ហើយ​អស្ចារ្យ​ជាង​មុន​ជាមួយ​វត្តមាន​សិល្បករ អ្នកដឹកនាំ ស្នាដៃ​អ្នក​

ប្រជាប្រិយភាព The Zero Project ពិតជាមិនធម្មតា អ្នកគាំទ្រទៅទស្សនាការបង្ហាញខ្លួនលើកដំបូងឡើងផ្អើលផ្សារទំនើប

កម្មវិធី The Zero Project បាន​បើកបង្ហាញមុខបេក្ខជនទាំង ១២ នាក់​ជាផ្លូវការ កាលពី​ថ្ងៃ ៣១ ​ខែឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ពិតជា​មិន​នឹក​ស្មាន​ដល់​ថា​មាន​ការ​គាំទ្រ​ខ្លាំង​បែប​នេះ សោះ​មនុស្ស​ឈរ​មើល​ច្រើន​កុះករ តាំងពី​ជាន់​លើ​បំផុត​នៃ​ផ្សារ​ទំនើប

ការវិលត្រឡ​ប់មកប្រឡូកការងារសិល្បៈរបស់ Kim Soo Hyun ស្ថិតនៅក្រោមការពិចារណានៅឡើយ

ផ្អែកតាមការឱ្យដឹងរបស់មេធាវី Kho Sang Rock ដែលជាតំណាងផ្លូវច្បាប់របស់ Kim Soo Hyun បានបញ្ជាក់ថា ការវិលត្រឡប់មកកាន់វិស័យសិល្បៈរបស់តារាប្រុសកំពុងស្ថិតនៅក្រោមការពិភាក្សាយ៉ាងហ្មត់ចត់ និងប្រុងប្រយ័ត្ន

ក្រោយកំដរអ្នកអានអស់ជិត ៤ ឆ្នាំពេលនេះរឿងគំនូររូបភាព Jinx បានមកដល់ទីបញ្ចប់ហើយ

សម្រាប់អ្នកនិយមអានរឿងគំនូររូបភាព (Manhwa) ច្បាស់ជាបានស្គាល់ច្បាស់ជាមិនខាននូវស្នាដៃដ៏ល្បីល្បាញគឺរឿង "Jinx"។ ចាប់ផ្ដើមដំបូងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២

ទីភ្នាក់ងារ Ji Chang Wook ទទួលស្គាល់ករណីរងការពិន័យពន្ធរាប់សិបលានដុល្លារ ដោយបកស្រាយថាជាការយល់ច្រឡំ

ក្រុមហ៊ុន Spring Company ដែលជាទីភ្នាក់ងារគ្រប់គ្រងរបស់តារាសម្ដែងកូរ៉េ Ji Chang Wook បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ នៅថ្ងៃទី ២ ខែមិថុនា ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ដែលថា រូបលោកត្រូវបានបង្គាប់ឱ្យបង់

N.John ទៅសម្ដែងនៅកូរ៉េលើកនេះ ទទួលបានការគាំទ្រខ្លាំងទាំងខ្មែរនៅទីនោះ និងជនជាតិកូរ៉េផ្ទាល់

បេសកកម្ម​ទៅ​កូរ៉េ​ខាង​ត្បូង​លើក​នេះ របស់ N.John មិន​ត្រឹម​សម្ដែង​ក្នុង​ក្នុង​កម្មវិធី fashion show ប៉ុណ្ណោះ​ឡើយ​ដោយ​ម្ចាស់​បទ «Sweet Love» បាន​ទៅ​សម្ដែង​ក្នុង​ក្លឹប​រាត្រី​១​កន្លែង​នៅ SR CLUB ដែល​ស្ថិត​នៅ​តំបន់​ស៊ូវ៉ុន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី