ការ​ពិត​កាំភ្លើង​ដែល​ទេពធីតា​មហាសង្ក្រាន្តឆ្នាំ​ថ្មី​កាន់​ គឺ​មាន​ន័យ​បែប​នេះ​សោះ

ថ្វី​ៗ​មហាជន​ខ្មែរ​មួយ​ចំនួន​តូច​មាន​ការ​ភាន់​ច្រឡំ​ថា​កាំភ្លើង​ដែល​ទេពធីតា​ឆ្នាំ​ថ្មី​កាន់​​នៅ​ព្រះហស្ត​ឆ្វេង​ជា​រឿង​មិន​ត្រូវ​តាម​ប្រពៃណី​ខ្មែរ។ ដូច្នេះ​ហើយ ថ្ងៃនេះ AMS សូម​លើក​យក​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​នេះ​មក​បក​ស្រាយ​ជូន​ដល់​ប្រិយមិត្ត​អ្នក​អាន​ទាំងអស់​ឲ្យ​យល់​ពី​ដើម​ហេតុ​ដែល​ទេពធីតា​ឆ្នាំ​ថ្មី​កាន់​កាំភ្លើង​នៅ​ព្រះហស្ត​ឆ្វេង​របស់​ទ្រង់។

បន្ទាប់​ពី​បាន​ជ្រាប​ជា​ដំណឹង​នេះ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​តូច​នាំ​គ្នា​រិះ​គន់​ដោយ​ភាន់​ច្រឡំ​ថា​នេះ​គឺ​ជា​រឿង​ដែល​មិន​ត្រឹម​ត្រូវ​តាម​ប្រពៃណី​ខ្មែរ​ដែល​បាន​តាក់តែង​ថា​ទេវតា​កាន់​កាំភ្លើង គឺ​ជា​កាំភ្លើង​តាម​បែប​សហ័ស​សម័យ​ទំនើប​ទៅ​វិញ។ យ៉ាងណាមិញ​នៅ​ពី​ក្រោយ​ការ​សង្ស័យ​តែងតែ​មាន​ការ​ពិត ហើយ​ចំពោះ​រឿង​ដែល​ព្រះនាង​ទេពធីតា​ឆ្នាំ​ថ្មី​កាន់​កាំភ្លើង​នោះ​គឺ​មាន​ន័យ​បែប​នេះ​វិញ​៖ បើ​តាម​សៀវភៅ​វចនានុក្រម​របស់​សម្ដេច​សង្ឃរាជ ជួន ណាត បាន​បញ្ជាក់​ថា​ពាក្យ វជ្រ ឬ​វជិរៈ នេះ​គឺ​ថ្នាក់​ពាក្យ​ជា​នាមសព្ទ ជា​ភាសា​បាលី​ថា វជិរៈ និង​ជា​ភាសា​សំស្ក្រឹត​ថា វជ្រ ដែល​មាន​ន័យ​ថា​ជា​ពេជ្រ ឬ​កាំ​រន្ទះ ឬ​ខ្សែ​ផ្លេក​បន្ទោរ។ ជា​អាវុធ​របស់​ព្រះឥន្ទ​(ពួក​ជាង​តាំង​ពី​ព្រេង​នាយ​រៀង​មក គូរ ឬ​ឆ្លាក់​ធ្វើ​ជា​រូប​មាន​ទ្រង់ទ្រាយ​ស្រដៀង​នឹង​ផ្កា​ចំប៉ី​រីក ឬ ចួន​កាល​ធ្វើ​ជា​រូប​ខ្សែ​រស្មី​ផ្លេក​បន្ទោរ មាន​ដង​ខ្លី​ដូច​ដង​ព្រះ​ខន្ធ)។ យោង​តាម​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន ណាត ​អាច​ឲ្យ​យើង​យក​ធ្វើ​ជា​ភស្តុតាង​ថា ព្រះហស្តឆ្វេង​របស់​ព្រះនាង​ទេពធីតា​ទ្រង់​កាំភ្លើង​នេះ គឺ​មិនមែន​ជា​កាំភ្លើង​បែប​សហសម័យ​ឡើយ ពោល​គឺ​វា​ជា​ពេជ្រ ឬ​កាំ​រន្ទះ ឬ​ខ្សែ​ផ្លេក​បន្ទោរ​ដែល​ជា​អាវុធ​របស់​ព្រះឥន្ទ។


ទេពធីតា​ឆ្នាំ​ថ្មី ២០២២ ដែល​នឹង​យាង​មក​គ្រប់​គ្រង​ជម្ពូ​ទ្វីប​មនុស្ស​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី១៤ ខែ​មេសា វេលា​ម៉ោង​១០និង​០០​នាទី​ព្រឹក​ខាងមុខ​គឺ​ជា​បុត្រី​ទី​៥ នៃ​កបិល​មហាព្រហ្ម​មាន​ព្រះនាម​ថា ករិណីទេវី គង់​នៅ​ចាតុ​មហា​រាជកា​ទ្រង់​អម្ពរ​ពណ៌​បៃតង លម្អ​នៅ​ព្រះកាណ៌​ដោយ​សៀត​ផ្កា​មន្ទារ អាភរណៈ​កែវ​មរកត​ភក្សាហារ​ដែល​ជា​គ្រឿង​អលង្ការ​ ទ្រង់​សោយ​សណ្ដែក-ល្ង ព្រះហស្ត​ស្ដាំ​ទ្រង់​កង្វេរ ឯ​ព្រះហស្ត​ឆ្វេង​ទ្រង់​កាំភ្លើង​(វជិរៈ) ទ្រង់​គង់​ឈរ​បើក​ព្រះនេត្រ​នៅ​លើ​ខ្នង​ដំរី​(គជសារ) ជា​យាន​ពាហនៈ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ទេវតា​សង្ក្រាន្ត​ឆ្នាំ​នេះ​​ត្រូវ​នឹង​ថ្ងៃ​ ១៣ កើត ខែ​ចេត្រ​ ឆ្នាំ​ខាល​ដូច្នេះ​ហើយ​សូម​ប្រជាពលរដ្ឋ​ខ្មែរ​ត្រៀម​រៀបចំ​គ្រឿង​សក្ការ​បូជា​ទាំងឡាយ​តាម​ទំនៀម​ទម្លាប់​ខ្មែរ​បុរាណ​ដើម្បី​ថ្វាយ​ព្រះនាង​ទេពធីតា​មហាសង្ក្រាន្ត​ឆ្នាំ​ខាល​ចត្វា​ស័ក​ដើម្បី​បាន​សេចក្ដី​សុខ​សិរីមង្គល​គ្រប់​ៗ​គ្នា​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ