រឿង “Inventing Anna” ល្បីលើ Netflix ដកស្រង់ពីជីវិតពិតអ្នកទោសស្ដ្រីម្នាក់ 

“Inventing Anna” ជារឿងភាគដែលផលិតឡើងដោយក្រុមហ៊ុន Netflix និងបានចេញផ្សាយជាផ្លូវការនាពាក់កណ្ដាលខែ កុម្ភៈ ឆ្នាំ ២០២២ មានចំនួន ៩ ភាគ។ ដោយសារតែដកស្រង់ចេញពីជីវិតពិតរបស់អ្នកទោសស្រីម្នាក់រឿងភាគមួយនេះត្រូវបានមហាជនជាច្រើនជុំវិញពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈបច្ចុប្បន្នមានអ្នកមើលសរុបជាម៉ោង ១៩៦ លានម៉ោង និងបន្ដកើនឡើងជាលំដាប់។

រឿងពិតនេះដែរគឺផ្ដើមចេញពីនារីជនជាតិរុស្សីម្នាក់ឈ្មោះ Anna Sorokin ដែលបានប្ដូរឈ្មោះខ្លួនទៅជា Anna Delvey បន្លំធ្វើជាកូនស្រីអភិជន និងអ្នកស្នងមរតក ៦០ លានដុល្លារអាមេរិក។  ក្នុងចន្លោះពីឆ្នាំ ២០១៣ ដល់ ២០១៧ នាងបានចំណាយពេលវេលារស់នៅទីក្រុង ញូវយ៉ក ប្រទេស អាមេរិក។ អំឡុងពេលនោះនាងបានដើរបោកប្រាស់អ្នកជំនួញ និងរស់នៅក្នុងជីវភាពហ៊ឺហារដោយប្រើល្បិចធ្វើជាឧបត្ថម្ភប្រាក់ជាច្រើនដល់មូលនិធីក្លែងក្លាយមួយដើម្បីឱ្យអ្នកជុំវិញជឿថារូបនាងពិតជាអ្នកមានទ្រព្យសម្បត្ដិច្រើនក្រាស់ក្រែលមែន។   

នៅឆ្នាំ ២០១៧ នាងក៏ត្រូវបានគេចាប់ខ្លួនដោយសារតែមិនព្រមបង់ប្រាក់ជំពាក់ដល់សណ្ឋាគារដែលខ្លួនស្នាក់នៅ និងបោកប្រាស់ប្រាក់ពីធនាគារ។ បន្ទាប់មកឆ្នាំ ២០១៩ នាងក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារពីចន្លោះពី ៤ ឆ្នាំ ទៅ ១២ ឆ្នាំ និងបង់ប្រាក់សំណងជិត ២០ ម៉ឺនដុល្លារទៅកាន់ជនរងគ្រោះដែលនាងបានបោកប្រាស់។ អ្វីដែលធ្វើឱ្យមហាជនហួសចិត្តនោះ ក្នុងតុលាការនាងមិនបានបង្ហាញពីអារម្មណ៍សោកស្ដាយឡើយផ្ទុយទៅវិញថែមទាំងបោះពាក្យសម្ដីថា រូបនាងនឹងធ្វើរឿងទាំងអស់នេះម្ដងទៀតប្រសិនបើមានឱកាស។ ប៉ុន្ដែក្រោយមកនាងក៏ត្រូវដោះលែងឱ្យមានសេរីភាពមុនកំណត់នៅដើមឆ្នាំ ២០២១ ដោយសារតែនាងបញ្ចេញសកម្មភាពល្អៗជាច្រើននៅក្នុងពន្ធនាគារ។

តាមរយៈសារព័ត៌មានជាច្រើនរបស់អាមេរិកបានចុះផ្សាយថា រូបនាងមិនបានប្រាប់ពីមូលហេតុណាមួយដែលនាំឱ្យខ្លួនធ្វើរឿងអស់នេះឡើយ។ តែបើតាមការពិនិត្យនិងតាមដានបានបង្ហាញថា រូបនាងជាប្រភេទមនុស្សឈ្លក់វង្វេងនឹងខ្លួនឯង (narcissist) ចង់ល្បីល្បាញខ្លាំង ស្រឡាញ់ភាពស្អាតបាតជ្រុល ចង់ឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ និងហ៊ានធ្វើគ្រប់យ៉ាងដើម្បីសម្រេចគោលដៅ។  ជាពិសេសទង្វើដែលធ្វើខុសឆ្គងទៅលើអ្នកដទៃគឺគ្មានខ្មាស់អៀន និងគិតថាខ្លួនខុសឡើយ។ ហេតុផលទាំងនេះហើយធ្វើឱ្យគេជឿជាក់ថា វាជាមូលហេតុតែមួយគត់ដែលនាងលែងខ្វល់ពីអ្វីទាំងអស់ហើយដើរបោកប្រាស់អ្នកដទៃ។

ស្របពេលជាមួយគ្នា តារាស្រីវ័យ ២៧ ឆ្នាំ Julia Garner ដែលមកសម្ដែងជាតួអង្គ Anna Sorokin បានធ្វើឱ្យមហាជនជាច្រើនកោតសរសើរនាងមិនដាច់ពីមាត់ ព្រោះបច្ចេកទេសសម្ដែងគឺសក្ដិសមខ្លាំងទាំងអត្ដចរិត កាយវិការ សម្ដី មើលហើយព្រឺរសម្បុរតែម្ដងដូចពិតៗ។ ពួកគេក៏បានបញ្ចេញមតិជាច្រើនពាសពេញបណ្ដាញសង្គមថា មើលរឿងមួយនេះហើយពិតជាទទួលបានចំណេះដឹងច្រើន ជាពិសេសគឺការមើលពីសន្ដាន និងល្បិចប្លែកៗរបស់មនុស្សក្នុងការបន្លំបោកប្រាស់អ្នកដទៃ។

គួរបញ្ជាក់ដែរថា រឿង “Inventing Anna” ត្រូវបានរៀបចំផលិតតាំងពីចុងឆ្នាំ ២០១៨ ម្ល៉េះ ខណៈ Netflix បានចំណាយប្រាក់ជាង ៣០ ម៉ឺនដុល្លារដើម្បីទិញសិទ្ធិយកមកថត។ ដើមឡើយប្រាក់ទាំងអស់នោះត្រូវប្រគល់ទៅឱ្យ Anna Sorokin ប៉ុន្ដែដោយសាររូបនាងជំពាក់អ្នកដទៃជុំទិស ប្រាក់ដែលបានមកទាំងអស់ត្រូវយកទៅសងដល់ជនរងគ្រោះ បង់ថ្លៃមេធាវី និងផ្សេងៗទៀត៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ