តើ​អ្នក​ដឹង​ទេ​ថា ការត្រូវ​បដិសេធ​ប្រៀប​ដូច​ជា​ការ​ឈឺចាប់​ផ្នែក​រាងកាយ​សម្រាប់​ខួរក្បាល?

អារម្មណ៍​ឈឺ​ចាប់​ទាំង​ឡាយ​ ដូចជា​ពេល​ដែល​អ្នក​ជា​មនុស្ស​ចុង​ក្រោយ​ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​ចូល​ក្រុម​ សុទ្ធតែ​បាន​កត់​ទុក​នៅ​ក្នុង​ខួរ​ក្បាល។ បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា​ខួរ​ក្បាល​ឆ្លើយ​តប​ទៅ​នឹង​ការ​បដិសេធ​ដូចគ្នា​ទៅ​នឹង​ការ​ឈឺ​ចាប់​ផ្នែក​រាង​កាយ​អ៊ីចឹងដែរ។ ការ​រក​ឃើញ​នេះ​បង្ហាញ​ថា​តម្រូវ​ការ​សម្រាប់​ការ​ដាក់​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ខួរក្បាល​គឺ​ព្យាយាម​ក្នុង​ការ​ជៀសវាង​ពី​ការ​ឈឺចាប់។

មនុស្ស​ដែល​ធ្លាប់​ត្រូវ​បាន​គេ​បដិសេធ​ប្រាកដ​ជា​យល់​នៃ​ភាព​ឈឺ​ចាប់​នេះ​។ ក្នុងការ​ស៊ើបអង្កេត​ពី​ការ​បដិសេធ​ចំពោះ​ខួរ​ក្បាល​ត្រូវ​បាន​ធ្វើ​ឡើង សមាជិក​នៃ​អ្នក​ស្រាវ​ជ្រាវ​ក៏​បាន​ស្ម័គ្រ​ចិត្ត​ពាក់​ម៉ាស៊ីន​មុខ​ងារ​អនុភាព​ម៉ាញេទិច​នៃ​រូបភាព និង​ការ​តាម​ដាន​សកម្មភាព​ខួរ​ក្បាល។ អ្នក​ស្ម័គ្រ​ចិត្ត​បាន​ពាក់​វ៉ែនតា​ពិសោធន៍​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​លេង​ហ្គេម Cyberball ដែល​ជា​ហ្គេម​មួយ​ដែល​មាន​អ្នក​លេង​ ៣​នាក់​បោះ​បាល់​ទៅ​វិញ​ទៅ​មក។

អ្នក​លេង​២នាក់​ជា​អ្នក​លេង​ដែល​គ្រប់គ្រង​ដោយ​កុំព្យូទ័រ ហើយ​បន្ទាប់​ពី​លេង​បាន​មួយ​សន្ទុះ​អ្នក​ស្ម័គ្រ​ចិត្ត​នោះ​ត្រូវ​បាន​អ្នក​លេង​ពីរ​នាក់​ផ្សេង​ដែល​គ្រប់​គ្រង​ដោយ​កុំព្យូទ័រ​មិន​អើ​ពើ មិន​បោះ​បាល់​ឲ្យ​លេង។ បន្ទាប់​ពី​លេង​ចប់​អ្នក​ស្ម័គ្រ​ចិត្ត​នោះ​ត្រូវ​បាន​អ្នក​ស្រាវ​ជ្រាវ​សម្ភាស​ ដោយ​ពួក​គេ​និយាយ​ថា​តើ​អ្នក​បាន​ឃើញ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ចំពោះ​ខ្ញុំ​ទេ ខណៈ​ខ្លះ​ទៀត​សង្ស័យ​ថា​អ្នក​ស្រាវ​ជ្រាវ​ចង់​ធ្វើ​អ្វី​ទៅ​លើ​ពួក​គេ។

ពេល​ដែល​អ្នក​ស្ម័គ្រ​ចិត្ត​លេង​ហ្គេម​ចប់ ផ្នែក​មួយ​នៃ​ខួរក្បាល​ហៅ​ថា​ anterior cingulate cortex (ACC) ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​ឈឺ​ចាប់​ដែល​កើត​ឡើង​នោះ​ពិត​មែន យោង​ទៅ​តាម​ការ​របាយការណ៍​នៃ​ការ​ឆ្លើយ​តប​របស់​អ្នក​លេង​ហ្គេម​នោះ​ចំពោះ​ការ​បដិសេធ។ អ្នក​ស្រាវ​ជ្រាវ​ក៏​បាន​រក​ឃើញ​ភាព​សង្ស័យ​មួយ​ចំនួន​ផ្សេង​ទៀត ដោយ​ផ្នែក​ខ្លះ​ទៀត​នៃ​ខួរ​ក្បាល​ព្យាយាម​ទប់​ស្កាត់ និង​ដោះ​ស្រាយ​បញ្ហា​ដែល​បាន​កើត​ឡើង(ការ​ឈឺ​ចាប់​ពី​ការ​បដិសេធ) ​ដោយ​​វា​​ចាប់​ផ្ដើម​បញ្ចេញ​សញ្ញា​ពី​ផ្អែក​មួយ​នៃ​ខួរ​ក្បាល​ដែល​ហៅ​ថា ACC នោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ