ស្ងាត់ៗ សៅ ឧត្តម លេចមុខនៅផលិតកម្មថ្មី

អតីត​បេក្ខភាព Cambodian Idol រដូវកាលទី១ សៅ ឧត្តម បាន​លេច​មុខ​នៅ​ផលិតកម្ម​ថ្មី​មួយ​​ធ្វើឲ្យ​មហាជន​ចាប់​អារម្មណ៍​រូប​លោក​ជា​ខ្លាំង ព្រោះ​មុន​នេះ​គ្រប់គ្នា​បាន​ដឹង​ថា លោក​ជា​តារា​ដែល​មាន​កុងត្រា​នៅ​ផលិតកម្ម ថោន ប៉ុន្តែ​ពេល​នេះ​បុរស​សម្បុរ​ស្រអែម​រូប​នេះ​បែរជា​លេច​មុខ​នៅ​ផលិតកម្ម​ផ្សេង​ទៅ​វិញ។

ផលិតកម្ម​ដែល​ជា​ជម្រក​របស់​ម្ចាស់​បទ “សុំទោស” ថ្មី​នោះ មាន​ឈ្មោះ​ថា B&P Entertainment Productionដែល​បទ​បើក​ឆាក​លើក​ដំបូង​របស់​លោក​នៅ​ទី​នោះ​កំពុង​ត្រូវ​បាន​​ត្រូវ​ចិត្ត​អ្នកគាំ​ទ្រ​ចំណង​ជើង​ថា «កំពង់ចាម​អើយ​គេ​ទៅ​ចោល​ខ្ញុំ​ហើយ​»។

តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​បទ “បើ​ថ្ងៃ​មួយ”ថា តាមពិត​​កុង​ត្រា​របស់​លោក និង​ផលិតកម្ម​ថោន បាន​ផុត​ជា​យូរ​មក​ហើយ ក្រោយ​លោក​ធ្វើការ​នៅ​ទីនោះ​បាន​រយៈ​ពេល​ជាង ២ ឆ្នាំ។ លោក​ថា ការ​ចាកចេញ​ពី​ផលិតកម្ម​ថោន គឺ​គ្មាន​បញ្ហា​អ្វី​នោះ​ទេ តែ​ព្រោះ​ចប់​កុងត្រា ហើយ​លោក និង​ថ្នាក់​ដឹក​នាំ​ថោន រួម​ទាំង​តារា​នៅ​ទីនោះ​នៅ​បន្ត​រាប់អាន​គ្នា​ដូច​ធម្មតា។

តារា​មក​ពី​ខេត្ត​ស្វាយរៀង ដែល​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី Cambodian Idol រដូវ​កាល​ទី​១​រូបនេះ​ថា ការ​ចូល​ជា​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម B&P គឺ​លោក​បាន​ចុះ​កុងត្រា​រយៈពេល ៣ ឆ្នាំ។ មូលហេតុ​ ដែល​លោក​សម្រេចចិត្ត​ទៅ​ចូល​ជា​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​ថ្មី​នេះ ដោយសារ​លោក ​និង​ម្ចាស់​ផលិតកម្ម​ស្គាល់​គ្នា មាន​ការ​រាប់អាន​គ្នា​ស្រាប់។ ម៉្យាង​ទ្រនំ​ថ្មី​នេះ​ក៏​មាន​លោក ងួន សុបិន និង Dj កាកា នៅ​ជាមួយ​គ្នា​ផង​ដែរ​។

តាម​កុងត្រា គឺ​មាន​លក្ខខ័ណ្ឌ​ផ្សេង​ៗ​ដែល​ភ្ជាប់​ទៅ​ជាមួយ​ផងដែរ ដូចជា​ ក្នុង ១ ខែ​បទ​ចម្រៀង​របស់​លោក​មាន​ចេញ​ពី ២ ទៅ ៣ បទ ប៉ុន្តែ​ពេល​នេះ​លោក​ទើប​ចេញ​បាន​បទ​ថ្មី​តែ ១ ប៉ុណ្ណោះ ចំណង​ជើង​ថា «កំពង់ចាម​អើយ​គេ​ទៅ​ចោល​ខ្ញុំ​ហើយ» ប៉ុន្តែ​លោក​ក៏​នឹង​មាន​បទ​ចម្រៀង​ថ្មី​ៗ​ជា​ប្រពៃណី​ជាតិ សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ផង​ដែរ ដែល​ជា​ធម្មតា​បទ​ចម្រៀង​លោក​ផលិត​ឡើង គឺ​តម្រូវ​តាមទស្ស​និក​ជន​គ្រប់​វ័យ​ទាំងអស់​មិន​រើស​វ័យ​នោះ​ទេ។

ត្បិត សៅ ឧត្តម និងថៅកែផលិតកម្ម មានទំនាក់ទំនងល្អជាមួយក៏ពិតមែន ប៉ុន្ដែលោកមិនហ៊ាន​និយាយទុកជាមុនថាបទចម្រៀងរបស់លោកមានការគាំទ្រកម្រិតណាឡើយ គឺសូមទុកឲ្យទស្សនិកជន​ជាអ្នក​វាយតម្លៃទៅចុះ ហើយថ្មីៗនេះលោកក៏លើក​យកបទថ្មី​របស់ខ្លួនទៅច្រៀងនៅឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទ​ស្សន៍​ផង​ដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi - Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Sandara Park ប្រកាសចេញអាល់ប៊ុមថ្មី ក្រោមផលិតកម្មថ្មីរបស់ខ្លួន ដោយចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ដៃ

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album)

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថាន

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោង

រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ

ផ្ទុះ​ការ​កោត​សរសើរ បុរស​ជន​បរទេស​ម្នាក់​បាន​យក «ផ្កា​ស្លា» សុំ​នារី​ជា​សង្សារ (ដែល​ជា​ជន​បរទេស​ដូច​គ្នា) រៀប​ការ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ដ៏​ច្រើន លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប នាកម្មវិធីប្រគំតន្រ្តីមួយកាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ​នេះ

អស្ចារ្យ! អ្នកនាង Sophy Odam ក្លាយជា Mrs Global Tourism 2026 ពីកម្មវិធី Mrs Tourism Queen International 2026

កម្មវិធី Mrs Tourism Queen International 2026 បាន​បញ្ចប់​ហើយ ដោយ​រើស​បាន Top 3 ដែល​មាន​សមត្ថភាព​ពេញលេញ ហើយ​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ។ Mrs. Cambodia Tourism Queen International 2026 អ្នកនាង Sophy

ឈានដល់វ័យ ៥២ ឆ្នាំ Victoria Beckham យល់ថា អាយុមិនមែនជាឧបសគ្គជីវិត

Victoria Beckham បានបង្ហើបអំពីការរស់នៅក្នុងជីវិតយ៉ាងមានក្ដីសុខ និងជឿជាក់ ក្នុងវ័យ ៥២ ឆ្នាំ ជាមួយសារព័ត៌មាន The Times កាលពីចុងខែ ឧសភា កន្លងទៅ ដោយតារាស្រីជឿថា ការមានអាយុច្រើនមិនមែនជាបញ្ហារំខានចិត្ត

Giselle ក្រុម aespa បើកចិត្តអំពីរឿងសម្រកទម្ងន់ថា «ការធ្វើជា K-Pop Idol ហើយមានសុខភាពល្អ គឺពិបាកទៅរួចណាស់»

Giselle សមាជិកក្រុម aespa បានបើកចិត្តយ៉ាងស្មោះត្រង់អំពីបញ្ហាផ្ទាល់ខ្លួនជាច្រើន រួមទាំងការឆ្លើយសំណួរទាក់ទងនឹងការផ្លាស់ប្តូរទម្ងន់ និងសុខភាពរបស់នាង ក្នុងអំឡុងពេលការ Live ផ្ទាល់នាពេលថ្មីៗនេះ។

D Nation ប្រកាសចែកផ្លូវជាមួយ Park Bom សមាជិកក្រុម 2NE1 ក្រោយរួមការងារអស់រយៈពេល ៨ ឆ្នាំ

តារាចម្រៀង Park Bom សមាជិក 2NE1 បានសម្រេចចិត្តបញ្ចប់កិច្ចសន្យា និងចែកផ្លូវគ្នាជាផ្លូវការជាមួយផលិតកម្ម D Nation ហើយ។