ឈួន សុវណ្ណឆៃ ត្រៀមចេញចម្រៀងថ្មី ដើម្បីសាងប្រជាប្រិយភាពវិញក្រោយមកពីលម្ហែកាយ

តារា​ចម្រៀង​ជើង​ចាស់​អ្នកនាង ឈួន សុវណ្ណឆៃ ដែល​នរណា​ៗ​ក៏​ដឹង​ថា កំពុង​រស់នៅ​សោយសុខ​ក្នុង​ជីវិត​ស្តុកស្តម្ភ និង​ហាយសូ មិន​ខ្វាយខ្វល់​រឿង​ជីវភាព​ឡើយ។ ជានិច្ចកាល​អ្នកនាង តែងតែ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ដើម្បី​ធ្វើ​បទ​ចម្រៀង​ថ្មី​បង្ហាញ​អ្នក​គាំទ្រ​របស់​ខ្លួន។

កាលពី​ឆ្នាំ​កន្លង​ទៅ តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ធ្វើ MV បទ​ចម្រៀង​មួយ​ចំណងជើង​ថា «ស្រី​ចាស់​ប៉ះ​ប្រុស​ក្មេង» ដោយ​បទ​នោះ​ផ្ទុះ​គាំទ្រ​ខ្លាំងក្លា​ពី​មហាជន សូម្បី​ក្មេង​ៗ​នៅ​តាម​បណ្តា​ខេត្ត​ក៏​និយម​ច្រៀង និង​ធ្វើ​ត្រាប់​តាម​បទ​ចម្រៀង​របស់​នាង​ដែរ។

គ្រាន់តែ​បើក​ទំព័រ​ឆ្នាំ ២០២២ ភ្លាម គេ​​ឃើញ ឈួន សុវណ្ណឆៃ បាន​ធ្វើ​ដំណើរ​កម្សាន្ត ទៅ​លម្ហែកាយ​ឯ​នាយ​សមុទ្រ​សហរដ្ឋអាមេរិក​យ៉ាង​មាន​ក្តី​សុខ។ មិន​បង្អែបង្អង់​នាំ​ខាត​ការ គ្រាន់តែ​ត្រឡប់​មកពី​ដើរកម្សាន្ត​នៅ​ប្រទេស​មហាអំណាច​ភ្លាម​បង​ស្រី​របស់ តារា​ចម្រៀង ឈួន ស្រីម៉ៅ រូប​នេះ ត្រៀម​នឹង​ចេញ MV ចម្រៀង​ថ្មី​មួយ​ភ្លែម ដើម្បី​វាយលុក​ទីផ្សារ​ចម្រៀង​ម្តង​ទៀត។

តារា​ចម្រៀង​ចាស់​វស្សា​រូប​នេះ នៅ​ពុំ​ទាន់​បង្ហើប​ប្រាប់​ពី MV ចម្រៀង​ថ្មី​ថា មាន​អត្ថន័យ​យ៉ាង​ណា​នោះ​ទេ ព្រោះ​ចង់​ទុក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពេល MV ចម្រៀង​ចេញ​ជា​សាធារណៈ ហើយ​នាង​ក៏​សង្ឃឹម​ថា ទស្សនិកជន​នឹង​នៅ​តែ​គាំទ្រ​ស្នាដៃ​នាង​ដូចដើម។ មិន​ខុស​ពី​សព្វមួយដង ឈួន សុវណ្ណឆៃ មិន​ខ្វាយខ្វល់​ការ​ចំណាយ​ក្នុង​ការ​ផលិតMV ចម្រៀង​ឡើយ ព្រោះ​អ្នកនាង​មាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ចំណាយ និង​ធ្វើ​ចម្រៀង ដូច​អ្វី​ដែល​នាង​ធ្លាប់​តែ​ធ្វើ​នា​ពេល​កន្លង​មក។

ឈួន សុវណ្ណឆៃ ជា​តារាចម្រៀង​ស្រី​ដែល​និយម​តុបតែង​ខ្លួន និង​ពាក់​គ្រឿង​ពេជ្រ​ជ្រែក​ខ្លួន គ្រប់​ពេល​ចូលរួម​កម្មវិធី​ជួបជុំ​មិត្ត​សិល្បករ​ម្តង​ៗ ប៉ុន្តែ​គ្រប់​ពេល​មាន​ការ​ជជីក​សួរនាំ​ពី​រឿង​គ្រួសារ អ្នកនាង​នៅ​តែ​ព្យាយាម​លាក់បាំង គ្រាន់តែ​ធ្លាប់​បង្ហើប​ប្រាប់​ថា បុរស​ក្នុង​ក្តី​ស្រមៃ​នាង​មាន​អាយុ​ច្រើន​ជាង។

តារា​ចម្រៀង​ស្រី​រូប​នេះ​មាន​កូន ៣ នាក់​ហើយ ហើយ​អ្នក​នាង​កំពុង​រស់នៅ​ក្នុង​ជីវភាព​ហ៊ឺហា មាន​ផ្ទះ​វីឡា និង​ដីធ្លី​ច្រើន​កន្លែង រថយន្ត​ទំនើប​ជាច្រើន​គ្រឿង មុខ​ជំនួញ​ជាច្រើន​ក្នុង​ដៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។