នាងតូច ម៉ានីកា បង្ហើរសំនៀងមួយបទស្វាគមន៍ឆ្នាំ២០២២!

ប្រិយមិត្តអ្នកអាន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាបានស្គាល់ និងដឹងឮពីទេពកោសល្យសិល្បៈរបស់ តារាសម្តែងវ័យក្មេង គឺកុមារី សរពេជ្ញ ម៉ានីកា ឬអ្នកខ្លះនិយមហៅថា នាងតូច ម៉ានីកា ដែលពេលនេះនាងទើបតែមានវ័យ ៩ ឆ្នាំប៉ុណ្ណោះ តែនាងអាចក្តោបប្រជាប្រិយភាព​ និងការគាំទ្រជាខ្លាំងមហាជន តាមរយៈសមត្ថភាព សម្តែងក្នុងខ្សែភាពយន្តខ្មែរជាច្រើនរឿងកាលពេលកន្លងមក។

មិនត្រឹមមានដុងសម្តែងប៉ុណ្ណោះទេ តែគេក៏ដឹងផងដែរថា នាងតូចរូបនេះថែមទាំងមានសមត្ថភាព និងទឹកដមលើវិស័យចម្រៀងផងដែរ ដោយកន្លងទៅគេធ្លាប់បានឃើញ នាងតូច ម៉ានីកា បង្ហើរសំនៀងឱ្យមហាជនបានឮរួចមកហើយ តាមរយៈការ Cover បទចម្រៀងផ្សេងៗ។

តួយ៉ាង គ្រាន់តែឈានចូលដើមឆ្នាំ២០២២ភ្លាម គណនីហ្វេសប៊ុកផ្លូវការ នាងតូច ម៉ានីកា ដែលមានឈ្មោះថា Manika Cambodia នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២២ បានបង្ហោះវីដេអូចម្រៀងមួយ ជាការបកស្រាយរបស់ នាងតូច ម៉ានីកា ចំណងជាថា «ចំប៉ាបាត់ដំបង»។ យោងតាមការសរសេរភ្ជាប់មក៖ «នេះជាបទមរតកដើម របស់លោកតា ស៊ីន ស៊ីសាមុត ដែលនាងខ្ញុំស្រលាញ់និងធ្លាប់ច្រៀងលេងតាំងពីអាយុ៤ឆ្នាំ សូមអរគុណដល់ Arom Music ដែលបានរៀបចំ ឲ្យនាងខ្ញុំបានបកស្រាយបទនេះម្តងទៀត។

នេះគ្រាន់តែជាការច្រៀង ជូនបងៗស្តាប់កម្សាន្តប៉ុណ្ណោះ។ បើមានការខុសឆ្គងត្រង់ចំនុចណាមួយ សូមបងៗពូមីងយាយតា មេត្តាអភ័យទោសដល់រូបនាងខ្ញុំផង។»

សូមជម្រាបផងដែរថា កុមារី សរពេជ្ញ ម៉ានីកា ហៅ នាងតូច ម៉ានីកា ត្រូវអ្នកជំនាញក្នុងវិស័យភាពយន្តចាត់ទុកជាគ្រាប់ពេជ្រក្នុងវិស័យភាពយន្តកម្ពុជា តាមរយៈបទពិសោធន៍ សមត្ថភាព និងទេពកោសល្យសិល្បៈដែលគ្រប់គ្នាបានឃើញជាក់និងភ្នែក។

ក្នុងនោះ​​ គេសង្កេតឃើញ តារាសម្តែងវ័យក្មេងរូបនេះ ទទួលបានប្រជាប្រិយភាពនិងការគាំទ្រ ដោយបានបង្ហាញវត្តមាននៅក្នុងរឿងដូចជា៖ រឿងនាឡិកាដាស់វិញ្ញាណ និង រឿង អ្នកម៉ាក់វ័យក្មេង ទាំងពី២ជំនាន់ និងខ្សែភាពយន្តជាច្រើនទៀត។

ដើម្បីជ្រាបកាន់តែច្បាស់ថា កុមារី សរពេជ្ញ ម៉ានីកា ហៅ នាងតូច ម៉ានីកា បកស្រាយបទ «ចំប៉ាបាត់ដំបង» បានពីរោះកម្រិតណានោះ ទស្សនាវីដេអូខាងក្រោមនេះ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ