៦ វិធីជួយឲ្យនារីអាយុច្រើន សេពគប់ជាមួយមនុស្សប្រុសក្មេងជាងបានយ៉ាងត្រជាក់ចិត្ត

ជាការពិតណាស់ គូស្នេហ៍ដែលសេពគប់គ្នាទាំងអស់ មិនប្រាកដថា ខាងប្រុសត្រូវតែអាយុច្រើនជាង ខាងស្រីរហូតនោះទេ ក៏មានគូខ្លះខាងស្រីអាយុច្រើនជាងដែរ។ ប៉ុន្ដែអ្វីដែលជាបញ្ហានោះ នៅពេលដែលខាងស្រី មានអាយុច្រើនជាង គឺចៀសមិនផុតពីពាក្យនិយាយចុះឡើង ពីមនុស្សជុំវិញ ឡើយ។

ម៉្យាងវិញ មានសង្សារក្មេងពេកក៏ធ្វើឲ្យមិត្តនារីៗ មួយចំនួនពិបាកចិត្ត​ ព្រោះខ្លាចនិយាយមិនចូលគ្នា ទំនាក់ទំនងមិនសូវចុះសម្រុងយូរៗ ទៅក្មេងមើលងាយទៀត។ តែកុំបារម្ភណា៎ ប្រសិនបើដឹង Tips ខាងក្រោមនេះ ប្រហែលជាអាចធ្វើឲ្យទំនាក់ទំនងរបស់អ្នកជាមួយសង្សារវ័យក្មេងអាចប្រសើរជាងមុន៖

១.កុំប្រកាន់គំនិត «ខ្ញុំកើតមុន»

អ្នកត្រូវដឹងថា ពេលខ្លះមនុស្សដែលមានអាយុច្រើនមិនប្រាកដថា ចេះដឹង និងមានភាពចាស់ទុំជាងមនុស្សដែលមានអាយុតិចនោះទេ ព្រោះចាំថា មនុស្សពូកែយ៉ាងណាក៏គង់មានថ្ងៃភ្លាត់ដែរ​។​ ដូច្នេះហើយ កុំគិតថាអ្វីដែលខ្លួនគិតសុទ្ធតែត្រឹមត្រូវ អ្នកត្រូវចេះស្ដាប់ហេតុផល និងគិតពិចារណា។ ជាពិសេស កុំគិតថាខ្លួនឯងអន់ ចាស់ហើយទៅស្ដាប់សម្ដីក្មេង ពេលខ្លះបើវាជាសម្ដី និងគំនិតដែលល្អ អាចឲ្យខ្លួនអ្នក ឬទំនាក់ទំនងស្នេហាប្រសើរជាងមុន គួរតែស្ដាប់ និងអនុវត្តតាម។

.ធ្វើជាសង្សារ កុំធ្វើជាម្ដាយ

ត្រូវចាំថា អ្នកស្រឡាញ់គេជាសង្សារ មិនមែនយកមកធ្វើជាកូន កុំព្យាយាមនិយាយអប់រំគេជ្រុលហួសហេតុពេក។ កុំទៅនិយាយត្រួតត្រាគេរបៀប ហេតុអ្វីមិនធ្វើនេះ មិនធ្វើនោះ  អីក៏ខ្ជិលម្ល៉េះ ឬក៏អាងតែគ្នា ក្មេងជាងនិយាយស្ដីមិនសូវចេះគិត ឬមួរម៉ៅបញ្ចេញកំហឹងដាក់ជាដើម។ កុំព្យាយាមគូសខ្សែខ័ណ្ឌនៅចំកណ្ដាល ឬគិតថាអ្នកនៅកន្លែងខ្ពស់ជាង ឬមានឋានៈធំជាង។ អ្នកត្រូវគិតថា អ្នកក៏មិនខុសពីគូសង្សារដទៃទៀតដែរ ស្រឡាញ់គ្នាគឺមានសិទ្ធិស្មើគ្នា បើឃើញខុសជួយកែតម្រូវគ្នាឲ្យរីកចម្រើនទាំងអស់គ្នា មិនមែនរបៀបចង្អុលបង្គាប់បញ្ជាឡើយ។ បើធ្វើចរិតបែបនេះ ខាងប្រុសរត់ចោលគ្មានស្ដាយទេ។

៣. បើកចិត្តឲ្យទូលាយ

ជាធម្មតា គេមានអាយុតិច ពេលខ្លះគេអាចនឹងចូលចិត្តធ្វើអ្វីដែលប្លែកៗ ស្មានមិនដល់ ជាងមនុស្សប្រុសមានវ័យស្រករៗ អ្នក អ៊ីចឹងហើយត្រូវត្រៀមចិត្ត និងកុំប្រកាន់ច្រើនពេក គេអាចនឹងអូសអ្នកទៅធ្វើរឿងកំប្លែងៗ ជាច្រើន មិនសមមនុស្សអាយុប៉ុនអ្នកទៅធ្វើ។ ពេលខ្លះអាចនឹងខ្មាស់គេបន្ដិចបន្ដួច ប៉ុន្ដែនេះហើយជាចំណុចពិសេសរបស់គេ ដែលតែងតែធ្វើឲ្យអ្នកញញឹមដោយមិនដឹងខ្លួន។

. រៀនទទួលស្គាល់ថា អ្នកទាំងពីរអាយុខុសគ្នាច្រើន

វាជាការពិតដែលមិនអាចកែប្រែបាន កើតខុសគ្នាច្រើនឆ្នាំ វាមិនប្លែកទេ ដែលអ្នកទាំងពីរអាចនឹងមាន គោលគំនិតខុសគ្នា ការតុបតែងខ្លួនខុសគ្នាបន្ដិចទៅតាមវ័យ ដូច្នេះកុំគ្រាន់តែខ្វែងគំនិតគ្នាបន្ដិចឈ្លោះ គ្នាយក ខឹងគ្នា បែកគ្នាបាត់។ អ្វីដែលសំខាន់ត្រូវចេះរៀនសម្របតាមគ្នា យោគយល់គ្នា និងស្ដាប់គ្នាឲ្យយល់ច្បាស់សិនចាំនិយាយ។

. ជឿជាក់លើខ្លួនឯង

សឹងតែមនុស្សស្រីគ្រប់រូបតែម្ដង ឲ្យតែសេពគប់ជាមួយមនុស្សប្រុសអាយុក្មេងជាង គឺថាមិនសូវមានអារម្មណ៍សុវត្ថិភាពនោះទេ ព្រោះចេះតែខ្លាចគេបោក ចេះតែខ្លាចគេស្រឡាញ់ខ្លួនបានតែមួយឆាវ ចេះតែខ្លាចគេទៅស្រឡាញ់មនុស្សស្រីក្មេងជាងខ្លួនវិញ។ តែតាមពិតទៅ អ្នកគួរតែសប្បាយចិត្ត ព្រោះអ្នកច្បាស់ជាមានចំណុចល្អពិសេស ដែលធ្វើឲ្យខាងប្រុសសុខចិត្តជ្រើសយកអ្នក មិនជ្រើសយកមនុស្សស្រីដែលស្អាត និងក្មេងជាងនេះ។ ហើយជឿណា បើគេមិនចាប់អារម្មណ៍ស្រឡាញ់អ្នក គេក៏មិនមកចាប់ផ្ដើមជាមួយអ្នកដែរ។

៦. កុំផ្ដោតលើសម្ដីមនុស្សជុំវិញពេក

ជឿទៅ អ្នកថាគឺចាំតែថា ពួកគេគ្មានចេះអ្វីឡើយក្រៅតែពីការរិះគន់ និយាយដើមគេ និងធ្វើរឿងអត់ប្រយោជន៍ បើអ្នករវល់ទៅខ្វល់សម្ដីពួកគេនោះ គឺគ្មានថ្ងៃបានសុខឡើយ។ អ្នកត្រូវសួរខ្លួនឯងវិញថា តើខ្ញុំពីរនាក់ស្រឡាញ់គ្នាមានធ្វើឲ្យប៉ះពាល់ដល់អ្នកណា ឬធ្វើឲ្យនរណាឈឺចាប់ដែរ ឬទេ? បើជាស្នេហាដែលត្រឹមត្រូវចាស់ទុំដឹងលឺ ស្ម័គ្រចិត្តទាំងសងខាង កុំខ្វល់ ព្រោះសេចក្ដីសុខរបស់អ្នកមិនស្ថិតនៅលើមាត់អ្នកដទៃនោះទេ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

នៅថ្ងៃទី១៨ ខែឧសភា ចំថ្ងៃកំណើតផ្ទាល់ Taeyang បានបញ្ចេញអាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រក្រោមឈ្មោះ “Quintessence” ក្រោយខកខានចេញអាល់ប៊ុមប្រភេទនេះចាប់តាំងពីអាល់ប៊ុម White Night កាលពី

៨ ឆ្នាំទើបទទួលបានយុត្តិធម៌! តុលាការអេស្ប៉ាញបង្គាប់ឱ្យអាជ្ញាធរពន្ធដារសងប្រាក់ ៦៤ លានដុល្លារទៅ Shakira វិញ ជុំវិញការផាកពិន័យច្រឡំ

ទីភ្នាក់ងារពន្ធដាររបស់ប្រទេសអេស្ប៉ាញ ត្រូវបានបង្គាប់ឱ្យសងប្រាក់ចំនួនជាង ៥៥ លានអឺរ៉ូ (ប្រហែល ៦៤ លានដុល្លារអាមេរិក) ត្រឡប់ទៅឱ្យកំពូលតារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira វិញ បន្ទាប់ពីតុលាការមួយនៅក្នុង

បវរកញ្ញាធ្លាប់តំណាងខេត្តស្ទឹងត្រែង បច្ចុប្បន្នជាគ្រូបង្រៀនដែលខូចតម្រងនោម ពេលនេះមានសង្ឃឹមហើយ

អ្នកគ្រូ​ ម៉ូវ សុផាន់ ដែល​មាន​ជំងឺ​ខូច​តម្រងនោម ពេលនេះ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ហើយ​ក្រោយពី​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​ឯកឧត្ដម ហ៊ុន ម៉ានី និង​ក្រុមការងារ​បាន​សង្គ្រោះ​ និង​ចេញ

Hailey Bieber ទម្លាយពីសម្ពាធដែលត្រូវក្លាយជាម្ដាយ និងលក់ក្រុមហ៊ុន Rhode ក្នុងពេលប្រកៀកគ្នា

នៅថ្ងៃទី៧ ខែឧសភា កន្លងទៅ ទស្សនាវដ្ដី Time បានបញ្ចេញបទសម្ភាសន៍ជាមួយនឹង Hailey Bieber អំពីជីវិតជាអ្នកម្ដាយថ្មីថ្មោង រួមជាមួយនឹងការលក់ម៉ាកយីហោតម្លៃ ១ ពាន់លានដុល្លារអាមេរិក ដែលហេតុការណ៍ធំៗ

Sandara Park ជ្រើសរើសអភ័យទោសឱ្យ Park Bom ក្នុងខួប ១៧ឆ្នាំរបស់ 2NE1

នៅថ្ងៃទី១២ ខែឧសភា នេះ Sandara Park បានបង្ហាញពី ចំណងមិត្តភាពរវាងនាង និងសមាជិកក្រុម 2NE1 រួមទាំង Park Bom បើទោះបីជាធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នាកន្លងមក។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី