វត្ត​អារាម​អាយុ​កាល​ជាង​១០០​ឆ្នាំ​លាក់​សម្រស់​ធម្មជាតិ​យ៉ាង​ស្រស់​បំព្រង

វត្ត​អារាម​គឺ​ជា​ទី​កន្លែង​សមាធិ​ រក្សាសីល​ និង​ជា​ទី​សក្ការ​បូ​ជា​សម្រាប់​ពុទ្ធ​បរិស័ទ។​ ជា​ទូទៅ​នៅ​ពេល​ដែល​យើង​យក​ទៅ​វត្ត​ ក្រៅ​ពី​ប្រគេន​ចង្ហាន់​ហើយ​បាំង​ស្គុល​ហើយ​គឺ​មាន​តែ​អង្គុយ​ស្ដាប់​ព្រះ​សង្ឃ​ទេសនា​។​ តែ​ប្រសិន​បើ​ទៅ​វត្ត​ធ្វើ​បុណ្យ​ឲ្យ​ស្រឡះ​ចិត្ត​ហើយ​បាន​ឃើញ​ ទេសភាព​ព្រៃ​ព្រឹក្សា​ត្រជាក់​ភ្នែក​ទៀត​នោះ​នឹង​ជា​ការ​ល្អ​យ៉ាង​ណា?

ថ្ងៃ​នេះ​ AMS បាន​ទៅ​ដល់​វត្ត​អារាម​មួយ​កន្លែង​ដែល​នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ​ប៉ុន្មាន​ទេ​ តែ​ពេល​ទៅ​ដល់​ទី​នោះ​បែរ​ជា​ទទួល​បាន​អារម្មណ៍​មួយ​ដូច​ជា​កំពុង​តែ​ជាន់​នៅ​លើ​ទឹក​ដី​បរិវេណ​អង្គរវត្ត​ដែរ។​

ដោយ​សារ​តែ​ទេសភាព​ បរិយាកាស​ និង​ទេសភាព​នៅ​ទី​នោះ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​នឹក​ឃើញ​ដល់​ព្រៃ​ឈើ​ដែល​នៅ​ជុំ​វិញ​បរិវេណ​ប្រាសាទ​អង្គរវត្ត​ខ្លាំង​មែន​ទែន។​ វត្ត​អារាម​មួយ​កន្លែង​នេះ​មាន​ឈ្មោះ​ថា​ “​ វត្ត​ពេជ្រម្កុដ“​

​វត្ត​ពេជ្រ​ម្កុដ​​ស្ថិត​នៅ​ក្នុង​ភូមិ​ទូល​មាស​ ឃុំ​អរិយក្សត្រ​ ស្រុក​ល្វាឯម​ ខេត្ត​ កណ្ដាល។

វត្ត​ពេជ្រ​ម្កុដ​នេះ​គឺ​ជា​វត្ត​មួយ​មាន​អាយុ​កាល​ចំណាស់​ ដែល​បាន​សាងសង់​លើ​ផ្ទៃ​ដី​ទំហំ​ធំ​ជា​ច្រើន​ហិកតា។

វត្ត​នេះ​សម្បុរ​ទៅ​ដោយ​ដើម​ឈើ​តូច​ធំ​ ព្រៃ​ឈើ​ត្រជាក់​ត្រជំ​ដែល​ជា​ទី​សមាធិ​ និង​សិក្សា​ព្រះ​ធម៌​របស់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​។

វត្ត​នេះ​បាន​បែក​ចែក​ចេញ​ជា​ពីរ​តែ​ស្ថិត​នៅ​ក្នុង​បរិវេណ​ដី​តែ​មួយ​ដោយ​មាន​វត្ត​ពេជ្រ​ម្កុដ​ក្រៅ​សម្រាប់​ប្រគេន​ចង្ហាន់​ធម្មតា​ និង​វត្ត​ពេជ្រ​ម្កុដ​ក្នុង​សម្រាប់​ព្រះ​សង្ឃ​ដែល​ឆាន់​ម្ហូប​បួស។

នៅ​ទី​នេះ​បាន​រៀប​ចំ​កន្លែង​តាំង​សមាធិ​ជា​ច្រើន​កន្លែង​សម្រាប់​ពុទ្ធ​បរិស័ទ​ដែល​មាន​ចិត្ត​ចង់​ទៅ​សមាធិ​សិល​នៅ​ទី​នោះ។​

បរិវេណ​ជុំវិញ​វត្ត​ពោរ​ពេញ​ទៅ​ដោយ​ព្រៃ​ឈើ​ត្រជាក់​ល្ហឹម​ ពេល​ទៅ​ដល់​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ដូច​ជា​បាន​ដើរ​នៅ​បរិវេណ​ទឹក​ដី​អង្គ​រ។

នៅ​រដូវ​បុណ្យ​ទាន​ជា​រៀង​រាល់​ឆ្នាំ​តែង​តែ​មាន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​និង​ឆ្លៀត​ពេល​ដើរ​លេង​គយគន់​សម្រស់​ព្រៃ​ឈើ​ធម្មជាតិ​នៅ​ទី​នោះ។​

បន្ទាប់​ពី​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​នឹង​ព្រះ​ចៅ​អធិការ​វត្ត​បាន​ឲ្យ​ដឹង​ថា​ “​ វត្ត​នេះ​មាន​អាយុ​កាល​ជាង​១០០​ឆ្នាំ​មក​ហើយ​។​ វត្ត​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​ម្ដង​តែ​ក៏​បាន​ជួសជុល​និង​កសាង​ឡើង​វិញ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ” ។

​​សម្រាប់​ប្រិយមិត្ត​ដែល​ចង់​ប៉ះពាល់​ផ្ទាល់​ជា​មួយ​នឹង​ធម្មជាតិ​មិន​បាច់​ទៅ​ទី​ណា​ឆ្ងាយ​ទេ​លោក​​អ្នក​អាច​សាក​ល្បង​ទី​នោះ​​បាន​ទាំង​ធ្វើ​បុណ្យ​ ហើយ​បាន​ស្រូប​យក​ខ្យល់​អាកាស​ធម្ម​ជាតិ​ទៀត​ផង។​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

គូស្នេហ៍តារាចម្រៀងអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានបរិច្ចាគថវិកាចំនួន ២៦ លានដុល្លារអាមេរិក ទៅកាន់អង្គការសប្បុរសធម៌នានានៅក្នុងសប្តាហ៍នេះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់

នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នៅ​រសៀល​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​វិធី​ប្រគល់-ទទួល​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ១០ ម៉ឺន​ដុល្លារ​ពី J Trust Royal Bank ហើយ​ក៏​ជា​ឆ្នាំ​ទី ៣

កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់

រោង​ដែក​ប្រក់​ស័ង្កសី​បាន​ក្លាយ​ជា​កន្លែង​ក្មេង​តូចៗ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​កន្លែង​ហៅ​ថា​ជា​សាលារៀន ហើយ​បាន​ក្លាយ​ជា​ថ្នាក់​រៀន​ដែល​ពួក​គេ​អង្គុយ​ក្រប​យក​ចំណេះ​ដឹង​ពី​លោក​គ្រូ-អ្នក​គ្រូ​ស្ទើររៀង​រាល់​ថ្ងៃ។

តួឯកប្រុស​ចិនបែរមកលក់បន្លែនៅស្រុកកំណើត ក្រោយ AI ដណ្តើមទីផ្សាររឿងភាគខ្លីសឹងទាំងស្រុង

តារាសម្ដែង Xu Peng បានប្រែប្រួលជីវិតពីការថតកុន ១៥ ម៉ោងក្នុងមួយថ្ងៃ មកជាគ្មានការងារសម្តែងទាល់តែសោះ ហើយបច្ចុប្បន្នបានត្រឡប់ទៅស្រុកកំណើតរបស់លោកនៅតាមជនបទនៃខេត្តសានទុង ដើម្បីធ្វើការនៅ

អ្នក stream បទ Pop Out ដែល N.John feat ជាមួយតារា K-Pop កំពុងឡើង view បណ្ដើរៗលើ Spotify

មក​ដល់​ពេល​នេះ​បទចម្រៀង «Pop Out» របស់ N.John ដែល​បាន​ផលិត​ឡើង​វិញ ដោយ​មាន Featuring ជាមួយ​តារា K-Pop ស្រី Heyoon Jeong កំពុងល្បី​ទាំង​នៅ​កូរ៉េ និង​នៅ​អាមេរិក​នោះ ​ទទួល​បាន​ការ​ចាប់អារម្មណ៍​​

ត្រឹមមួយខែរកបាន ១២៨ លានដុល្លារ! BTS បំបែកកំណត់ត្រាពិភពលោកម្ដងទៀតក្នុងតារាងចំណូល​ការប្រគំតន្ត្រីទេសចរណ៍ Billboard

ក្រុមចម្រៀងខេប៉ុប BTS បានបំបែកកំណត់ត្រាដែលបានរក្សាយ៉ាងរឹងមាំអស់រយៈពេល ៧ ឆ្នាំមកហើយរបស់ក្រុមចម្រៀងអង់គ្លេស Rolling Stones នៅលើតារាងកំពូលការប្រគំតន្ត្រីទេសចរណ៍ (Top Tours Chart) របស់

ក្រសួង​រៀប​ចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជាលើកទី៥ ប្រកាសជ្រើស​បេក្ខភាព​ចូលរួម​ប្រកួត​

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់

ឥទ្ធិពលរបស់ BTS ប្រមូលផ្ដុំអ្នកប្រាជ្ញពីជុំវិញពិភពលោកចូលរួមសន្និសីទស្តីពីជំពូកថ្មីនៃរលកវប្បធម៌កូរ៉េ

ក្រុមអ្នកប្រាជ្ញ បណ្ឌិតមកពីជុំវិញពិភពលោកនឹងជួបជុំគ្នានៅក្នុងប្រទេសកូរ៉េ នៅថ្ងៃទី២ និងទី៣ ខែកក្កដានេះ ដើម្បីចូលរួមសន្និសីទកម្រិតសកល ដើម្បីសិក្សាអំពីឥទ្ធិពលវប្បធម៌របស់ក្រុម BTS តាមរយៈក្រុមអ្នកគាំទ្រ បច្ចេកវិទ្យា នយោបាយ និង