មិនធ្វើតែនៅអាស៊ីទៀតទេ MAMA ឆ្នាំក្រោយៗ អាចនឹងធ្វើឡើងនៅទឹកដីអាមេរិក

ពេលឮពាក្យថា Mama មនុស្សធម្មតាប្រហែលជាគិតមុនគេដល់អ្នកម៉ាក់ ឬមី ម៉ាម៉ា មានឈ្មោះល្បីរសជាតិឆ្ងាញ់។ តែសម្រាប់អ្នកគាំទ្រ Kpop ច្បាស់ណាស់ថាជាកម្មវិធីប្រគល់ពានរង្វាន់ធំប្រចាំឆ្នាំសម្រាប់សិល្បៈករប៉ែកអាស៊ី Mnet Asia Music Awards ហើយកាលពីជំនាន់មុនៗ ដឹងតែដាច់បាយ ដាច់ទឹក មកពីសាលាមិនទាន់ បោះកាតាបចោលរងចាំមើលអាយដលច្រៀង និងឡើងសម្ដែងតែម្ដង។

កាលដើមឡើយកម្មវិធីមួយនេះ ធ្វើឡើងតែនៅប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ។ តែចាប់តាំងពីឆ្នាំ ២០១០ ក៏ចាប់ផ្ដើមផ្លាស់ប្ដូរទីតាំងទៅធ្វើតាម ទីក្រុង និងបណ្ដាប្រទេសផ្សេងៗ ក្នុងតំបន់អាស៊ី ដូចជា ម៉ាកាវ សឹង្ហបុរី ហុងកុង។ រហូតដល់ឆ្នាំ ២០១៧ Mama ក៏បានផ្លាស់ប្ដូរទម្រង់របស់ខ្លួនដោយឈប់ធ្វើកម្មវិធីនេះនៅតែមួយប្រទេសហើយ ពោលគឺ ៣ ប្រទេស ក្នុងឆ្នាំតែមួយ ដោយបានដាក់បន្ថែមប្រទេសផ្សេងៗ ទៀតដូចជា វៀតណាម ជប៉ុន។ សម្រាប់ឆ្នាំ ២០២១ នេះ នឹងធ្វើឡើងក្នុងប្រទេស កូរ៉េខាងត្បូងផ្ទាល់តែម្ដង។  

ទន្ទឹមនេះដែរ កាលពីថ្ងៃម្សិលមិញទី ១៦ កម្មវិធី Mama ក៏បានធ្វើកម្មវិធីសន្និសិទ្ធកាសែតដើម្បីចែករំលែកព័ត៌មានផ្សេងៗ ទាក់ទងនឹងការធ្វើកម្មវិធីប្រគល់ពានរង្វាន់ ក៏ដូចជាគម្រោងនាពេលអនាគត។ លោក Kim Hyunsoo ដែលជាអ្នកចាត់ការទូទៅរបស់ CJ ENM និងជាអ្នកបង្កើតកម្មវិធី Mama ផ្ទាល់តែម្ដងបានលើកឡើងថា៖

ឆ្នាំក្រោយៗ លោកមានគម្រោងនឹងធ្វើកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំមួយ នេះ នៅលើទឹកដីអាមេរិកដែលជាទីផ្សារធំបំផុតខាងផ្នែកចម្រៀង និងតន្ដ្រី។ លោកក៏ចង់ឲ្យកម្មវិធីប្រគល់ពានរង្វាន់មួយនេះ ត្រូវបានគេទទួលស្គាល់ជាសាកលផងដែរ។

គួរបញ្ជាក់ផងដែរ Mama ឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២១ ក្រោមពាក្យស្លោក «Make some noise» ដែលក្នុងគោលបំណងឲ្យមនុស្សគ្រប់គ្នាសុទ្ធតែអាចរីករាយជាមួយនឹងតន្ដ្រី មិនថាអ្នករស់នៅប្រទេសណា ឬប្រើប្រាស់ភាសាអ្វីក៏ដោយ។ មួយវិញទៀត បើទោះជាយើងគ្រប់គ្នារស់នៅប្រទេសផ្សេងគ្នាក៏ដោយ តែយើងអាចទំនាក់ទំនងគ្នាតាមរយៈតន្ដ្រី ស្គាល់គ្នា យល់ពីគ្នា និងចែករំលែកគំនិត ចំណេះដឹងគ្នាទៅវិញទៅមក។

កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ថាតើតារារូបណាខ្លះមានសមត្ថភាពអាចកាន់ពានធំៗ ត្រលប់ទៅផ្ទះវិញ ជាពិសេសសង្ឃឹមថានឹងនាំយកនូវភាពភ្ញាក់ផ្អើលជាច្រើនជូនដល់អ្នកគាំទ្រ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ