ផ្ទុះការកោតសរសើរ បុរសជនបរទេសម្នាក់បានយក «ផ្កាស្លា» សុំនារីជាសង្សារ (ដែលជាជនបរទេសដូចគ្នា) រៀបការនៅកណ្ដាលហ្វូងមនុស្សដ៏ច្រើន លើទឹកដីអង្គរនៃខេត្តសៀមរាប នាកម្មវិធីប្រគំតន្រ្តីមួយកាលពីពេលថ្មីៗ កន្លងទៅនេះ។

នៅលើទឹកដីនៃខេត្តសៀមរាប ថ្មីៗនេះ មានគូស្នេហ៍ជនបរទេស១គូបានជ្រើសយក «ផ្កាស្លា» ដែលជាផ្កាដ៏មានអត្ថន័យ និងជាអត្តសញ្ញាណនៃទំនៀមពីបុរាណក្នុងពិធីមង្គលការរបស់ជនជាតិខ្មែរ មកបញ្ជាក់ក្ដីស្នេហ៍របស់ពួកគេលើដីខ្មែរតែម្ដង។ ទិដ្ឋភាពដ៏ផ្អែមល្ហែមនៃគូស្នេហ៍ជនបរទេសទាំង ២ ដែលបានយកផ្កាស្លា មកសារភាពក្ដីស្រលាញ់ បានកំពុងធ្វើឱ្យមហាជនក្នុងស្រុកផ្ទុះការកោតសរសើរជាខ្លាំង ព្រោះពីមុនៗមក មានគូស្នេហ៍ទាំងខ្មែរ និងបរទេសច្រើនគូបានជ្រើសយកប្រទេសកម្ពុជា ជាពិសេសទឹកដីអង្គរនៃខេត្តសៀមរាប ជាទីសារភាពក្ដីស្រលាញ់ទៅកាន់គូស្នេហ៍របស់ពួកគេ ប៉ុន្តែពុំមានគូណាដែលជ្រើសយក ផ្កាស្លា របស់ខ្មែរ មកសុំរៀបការបែបនេះទេ។
ដ្បិតមិនមែនជាគូស្នេហ៍ដំបូង ដែលជ្រើសយកប្រទេសកម្ពុជា ជាគោលដៅនៃការសារភាពស្នេហ៍ទៅកាន់មនុស្សជាទីស្រលាញ់ ប៉ុន្តែគូស្នេហ៍បរទេសមួយនេះបានធ្វើឱ្យមហាជនក្នុងស្រុក នឹកស្មានមិនដល់ថាពួកគេបែរជ្រើសយក ផ្កាស្លា ជំនួសឱ្យផ្កាកុលាប ទៅវិញ។





ខាងក្រោមនេះជាអត្ថន័យនៃ ផ្កាស្លា ដែលជាផ្កាមានអត្ថន័យបំផុតក្នុងជីវិតអាពាហ៍ពិពាហ៍៖
តាំងពីបុរាណកាលមក តាមប្រពៃណីរបស់ខ្មែរ បានយកផ្កាស្លា ជាផ្កាដ៏សំខាន់ និងមានតម្លៃ ក្នុងការប្រារព្ធពិធីអាពាហ៍ពិពាហ៍ ហើយក៏ជាផ្កាដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បាន។ ផ្កាស្លា ជាប្រភេទផ្កាដែលរឹងមាំ មិនងាយរុះរោយ ហើយក៏មានស្រទាប់ការពាររឹងមាំ មិនអាចឱ្យឃ្មុំ ឬ សត្វល្អិតផ្សេងៗចូលក្រេបលំអងផ្កា និងយាយីផ្កាបានឡើយ។ ទាំងនេះ គឺចង់បង្ហាញពីភាពរឹងមាំ និងបរិសុទ្ធរបស់មនុស្សស្រី ទោះបីសម្រាស់មើលទៅហាក់មិនស្រស់ស្អាត ប៉ុន្តែបង្កប់ទៅដោយភាពរឹងមាំ និងតម្លៃរបស់ខ្លួន។ ពោលគឺ បុព្វបុរសជំនាន់មុនចង់បញ្ជាក់ថា កូនស្រីគឺស្អាតបរិសុទ្ធ រឹងមាំ ស្មោះត្រង់ គ្មានសត្រូវណាអាចបៀតបៀនបានឡើយ៕
ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/reel/1574894927577353

















































Account
Security
Favourite Content