កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ Xiao Zhan បានឈ្នះពានរង្វាន់តួឯកប្រុសឆ្នើមប្រចាំឆ្នាំពីក្នុងកម្មវិធី Golden Petrel Award នៅមហោស្រពភាពយន្ដសិល្បៈអាស៊ីសម្រាប់ការសម្ដែងជាតួឯកក្នុងខ្សែភាពយន្ដ Gezhi Town។

យោងទៅតាមការបង្ហោះពីអ្នកចូលរួមក្នុងកម្មវិធីបានឱ្យដឹងថា Xiao Zhan បានថ្លែងអំណរគុណជាពិសេសទៅដល់ Mo De Xian ជាតួអង្គឯកក្នុងរឿងដែលចេះតស៊ូ និងមានភាពអតធ្មត់ខ្លាំងក្នុងការការពារក្រុមគ្រួសាររបស់គេទាំងមូលក្នុងពិភពលោកមួយដ៏ច្របូកច្របល់។ ជាងនេះទៀតជំនួសនាមឱ្យតួអង្គ Xiao Zhan ក៏មិនភ្លេចអរគុណទៅដល់ Mo De Xian ដែលតស៊ូការពារផលប្រយោជន៍របស់ប្រជាជនចិនព្រមទាំងរក្សាភាពស្មោះត្រង់ចំពោះក្ដីប្រាថ្នានាពេលអនាគតផងដែរ។


គួរឱ្យដឹងផងដែរ Gezhi Town គឺជាភាពយន្តពណ៌នាពីសមរភូមិដ៏ឃោរឃៅនៅបន្ទាយ Shi Pai នៅ West Hubei ក្នុងឆ្នាំ ១៩៤៣ ដែលរៀបរាប់ពីរឿងរ៉ាវរបស់ពលរដ្ឋចិនសាមញ្ញ បានក្រោកឈរឡើងដើម្បីការពារមាតុភូមិរបស់ពួកគេ។ អ្នកភូមិបាននាំគ្នាក្រោកឡើងដើម្បីតស៊ូ នៅពេលពួកគេឆ្លងកាត់ការបំផ្លិចបំផ្លាញនៃការដួលរលំនៃទីក្រុង Nanjing ការឡោមព័ទ្ធទីក្រុង Yichang និងការតស៊ូដើម្បីជ័យជម្នះនៅ Shi Pai។ ទោះបីជាប្រឈមមុខនឹងសត្រូវដ៏ខ្លាំងជាង និងសោកនាដកម្មផ្ទាល់ខ្លួនក៏ដោយ ការតាំងចិត្តដ៏រឹងមាំរបស់ពួកគេក្នុងការទប់ទល់បានក្លាយជាពន្លឺនៃក្តីសង្ឃឹមក្នុងសម័យកាលនៃការដួលរលំជាតិ។ ក្រោយសម្ដែង Xiao Zhao ត្រូវបានអ្នកនិពន្ធរឿងលោក Lan Xiaolong បានកោតសរសើរយ៉ាងខ្លាំងតារាប្រុសម្នាក់នេះធ្វើបានយ៉ាងល្អឥតខ្ចោះទៀតផង។



គួរបញ្ជាក់ផងដែរថានេះជាពានរង្វាន់ធំទី ៣ ក្នុងឆ្នាំ ២០២៦ ដែលតារាសម្ដែងប្រុសចិន Xiao Zhan ទទួលបានក្នុងឆ្នាំនេះ ខណៈដែលពានរង្វាន់ទី ១ គឺតារាប្រុសឆ្នើមប្រចាំឆ្នាំ (Outstanding Quality Star of the Year) ក្នុងកម្មវិធី SMG China TV Series Quality Ceremony សម្រាប់តំណែងជាតួឯកប្រុសក្នុងរឿង The Legend of Zang Hai។ ពានរង្វាន់ទី ២ គឺតារាប្រុសមានប្រជាប្រិយភាពបំផុតប្រចាំឆ្នាំក្នុងកម្មវិធី 33rd Beijing College Student Film Festival ក្រោមប្រធានបទ “តាមរយៈខ្សែភាពយន្ដទៅកាន់យុវជន” សម្រាប់ការសម្ដែងនៅក្នុងខ្សែភាពយន្ដ Gezhi Town៕



















































Account
Security
Favourite Content